ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

ខួប​លើក​ទី​១០៦​ទិវា​អន្តរជាតិ​នារី​៨​មីនា ឆ្នាំ​២០១៧​នៅ​ខេត្ត​កែប​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កែប​៖ នៅ​រសៀល​ថ្ងៃ​ទី​០៣​ខែ​មីនា ឆ្នាំ​២០១៧​នេះ ក្នុង​សាលប្រជុំ​ធំ​នៃ​សាលាខេត្ត​កែប បាន​ប្រារព្វ​ខួប​លើក​ទី​១០៦​ទិវា​អន្តរជាតិ​នារី​៨​មីនា ឆ្នាំ​២០១៧ ក្រោម​ប្រធានបទ “​ស្ត្រី​ដើម្បី​សុខសន្តិភាព និង​វឌ្ឍនភាព​” ដោយ​មាន​ការអញ្ជើញ​ចូលរួម​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម កែ​ន សត្ថា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កែប​អមដោយ​ថ្នាក់​ដឹកនាំ​ក្រោម​ឱវាទ ព្រមទាំង​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​នានា​និង​មន្ត្រីរាជការ​ទូទាំង​ខេត្ត​ផងដែរ​។​

​លោកស្រី អ៊ុល ភីរុណ ប្រធាន​មន្ទីរ​កិច្ចការនារី​ខេត្ត​កែប បាន​ធ្វើ​របាយការណ៍​ស្វាគមន៍​ដោយ​លើកឡើងថា ជា​រៀងរាល់ឆ្នាំ​ប្រទេស​កម្ពុជា ក៏​ដូចជា​ប្រទេស​នានា​លើ​សកលលោក តែងតែ​ប្រារព្វ​ពិធី​អបអរសាទរ​ទិវា​អន្តរជាតិ​នារី​៨​មីនា ក្នុង​គោលបំណង​រំលឹក​ពី​ការតស៊ូ​របស់​ស្ត្រី​ក្នុង​ការទាមទារ​សិទ្ធិសេរីភាព និង​ការអនុវត្ត​សិទ្ធិ​ស្មើភាព​រវាង​បុរស និង​ស្ត្រី ដោយ​ពិនិត្យ​មើល​ផងដែរ លើ​សមិទ្ធិផល​សម្រេចបាន បញ្ហា​ប្រឈម​នៅ​សេសសល់​ដើម្បី​រៀបចំ​ផែនការ សម្រាប់​អនុវត្ត​ជា​បន្ត​ទៅ​ឆ្នាំ​ខាងមុខ​ទៀត​ឆ្ពោះ​ទៅ​លើ​ក​កំពស់​សមភាព​យេនឌ័រ​និង​ផ្តល់​ភាព​អង់អាច​ដល់​ស្ត្រី​។​ក្នុង​ពិធី​ខួប​លើក​ទី​១០៦​ទិវា​អន្តរជាតិ​នារី​៨​មីនា ឆ្នាំ​២០១៧​នេះ ក្រសួង​កិច្ចការនារី​បាន​លើកយក​ប្រធានបទ​គឺ “​ស្ត្រី​ដើម្បី​សុខសន្តិភាព និង​វឌ្ឍនភាព​”​ក្នុង​គោលបំណង​រំលេច​ពី​តម្លៃ​នៃ​សន្តិភាព​និង​ការលើក​កំពស់​វប្បធម៌​អហិង្សា​ដែល​រាជរដ្ឋាភិបាល​បាននិងកំពុង​គាំទ្រ​ជម្រុញ​ឱ្យមាន​ការចូលរួម​ពី​គ្រប់​ស្ថាប័ន រួម​ទាំង​បុរស ទាំង​ស្ត្រី​ដើម្បី​កាត់​បន្ថោយ​អំពើហិង្សា​និង​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី ឈាន​ទៅ​លើ​ក​កំពស់​សិទ្ធិ ស្ថានភាព ជីវភាព ឋានៈ​តួនាទី​របស់​ស្ត្រី​ក៏​ដូចជា​វឌ្ឍនភាព​សង្គម​ផងដែរ​។

​ក្នុង​ឱកាស​ដ៏​វិសេសវិសាល​នេះ ឯកឧត្តម កែ​ន សត្ថា អភិបាលខេត្ត​កែប ក៏បាន​លើកឡើង​ពី​ប្រវត្តិ​ខ្លះៗ​ស្តីពី​ទិវា​អន្តរជាតិ​៨​មីនា​។​លោក​បាន​ឱ្យដឹងថា កាល​ពី​សង្គ្រាមលោកលើកទី​១ ស្ត្រី​នៅ​ជុំវិញ​ពិភពលោក​បាន​ធ្វើ​ការតស៊ូ​មតិ​ឱ្យ​មាន​ការប្រើប្រាស់​កិច្ចសន្យា  និង​សន្តិភាព​ជំនួស​ឱ្យ​អំពើហិង្សា​ក្នុង​ការដោះស្រាយ​ជម្លោះ​។​ស្ត្រី​បាន​ជំរុញ​ឱ្យ​មាន​ការយកចិត្ត​ទុកដាក់​ចំពោះ​ផលវិបាក​ជាច្រើន​កើតចេញ​ពី​អំពើ​ហិង្សា​និង​ជម្លោះ​ប្រដាប់អាវុធ រួម​ទាំង​ការរីក​រាលដាល​នៃ​អំពើហិង្សា ផ្លូវភេទ​ផងដែរ ដែល​ស្ត្រី​និង​ក្មេង​ស្រី គឺជា​ជនរងគ្រោះ​។​បន្ទាប់មក​ក្នុង​ចុងឆ្នាំ​២០០០​ក្រុមប្រឹក្សាសន្តិសុខ​សហប្រជាជាតិ​បាន​ទទួលស្គាល់​ជា​ផ្លូវការ នូវ​តួនាទី​របស់​ស្ត្រី​ក្នុង​កិច្ចការ​ថែរក្សា​សន្តិភាព ដោយ​បាន​អនុម័ត​ជា​ឯកច្ឆ័​ន្នលើ​សេចក្តីសម្រេច​លេខ ១៣២៥ ស្តី​ពី​ស្ត្រី​សន្តិភាព​និង​សន្តិសុខ រួម​ទាំង​សេចក្តីសម្រេច​ចំនួន​៧​ទៀត ដែល​មាន​គោលបំណង​ពង្រីក​ការចូលរួម​របស់​ស្ត្រី​ក្នុង​ការបង្កា ទប់ស្កាត់​ជម្លោះ បញ្ចប់​អំពើ​ហិង្សា​ផ្លូវភេទ​នៅ​ក្នុងអំឡុងពេល​មាន​ជម្លោះ​និង​កែលំអ​ឱ្យ​កាន់តែ​ល្អប្រសើរ​នូវ​ប្រព័ន្ធ​គណនេយ្យភាព​អន្តរជាតិ​៕ ណា​រិទ្ធ​

 

IMG-20170306ch3 (1) IMG-20170306ch3 (2)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.