ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង

អាជីវករ​ផ្សារ​បាន​លុង តវ៉ា​សុំ​បញ្ឈប់​លោក ជា គង់ ប្រមូល​ភាស៊ី​ពី​តំបន់​ជុះ​វិញ​ផ្សារ ខណៈពេល​សកម្មភាព​ប្រមូល​ភាស៊ី​មិនទាន់មាន​ច្បាប់​ពី​មន្ទីរ​សេដ្ឋកិច្ច​

អាជីវករ​ផ្សារ​បាន​លុង តវ៉ា​សុំ​បញ្ឈប់​លោក ជា គង់  ប្រមូល​ភាស៊ី​ពី​តំបន់​ជុះ​វិញ​ផ្សារ ខណៈពេល​សកម្មភាព​ប្រមូល​ភាស៊ី​មិនទាន់មាន​ច្បាប់​ពី​មន្ទីរ​សេដ្ឋកិច្ច​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​រតនគិរីៈ ផ្សារ​បាន​លុង​ខេត្ត​រតនគិរី ត្រូវ​អាជីវករ​ជាច្រើន​រយ​អ្នក​បាន​លើកគ្នា​តវ៉ា​ខណៈពេលដែល​ឯកឧត្តម ប៊ុន ប៉ុនណា​រិទ្ធ អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ទ្រព្យសម្បត្តិ​រដ្ឋ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ចុះ​មក​ពិនិត្យ​សកម្មភាព​ជុំវិញ​ផ្សារ​នៅ​ព្រឹក​ថ្ងៃ​ទី​០៤ ខែ​កុម្ភៈ ឆ្នាំ​២០១៥ នេះ​។​

​អា​ជីករ​ជាច្រើន​រយ​នាក់​បាន​តវ៉ា​សុំ​ឲ្យ​អាជ្ញាធរ​ក្រុង​បញ្ចប់​ការយក​ភាស៊ី​ដី​ជុំវិញ​ផ្សារ និង​ដី​១១០x៥៤​ម៉ែត្រ ដែល​ចំណារ​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី​។ ខណៈពេល​តវ៉ា​នោះ​ផងដែរ អាជីវករ​ទាំងអស់​ក៏​បាន​ដាក់​កំហិត​ដល់​លោក​ជា គង់ ដែលជា​អ្នក ម៉ៅការ​សំរាម​ឈប់​ឲ្យ​ប្រមូល​ភាស៊ី ពី​អាជីវករ​តទៅទៀត​។ ពីព្រោះ​លោក​ជា គង់ គ្មាន​សិទ្ធិ​ប្រមូល​ភាស៊ី​ពី​ដែន​វិនិយោគ​របស់​ផ្សារ​ឡើយ ហើយ​លោក​ជា គង់ នេះ ច្រើន​តែ​យក​អាជ្ញាធរ​ក្រុង​មក​និយាយ​ប្រាប់​អាជីវករ​ធ្វើអោយ​អាជីវករ​ដែល​គ្នា​មិនសូវ​ចេះ​ច្បាប់​ក៏​ចេះ​តែ​បង់​ភាស៊ី​ឲ្យ​គាត់​ទៅ​។​

​នៅពេល​ឯកឧត្តម ប្រតិភូ​ចុះ​មក​តាម​ពាក្យស្នើសុំ​អន្តរាគមន៍​របស់​អាជីវ​ក​រ ដែល​ចុះ​នៅ​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៤ និង​ពាក្យបណ្តឹង​របស់​ឧកញ៉ា សា លាង កាលពី​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៤​។ ឯកឧត្តម​ក៏​ចុះ​មក​ដល់​ផ្សារ​បាន​លុង​ពិនិត្យ​មើល​សកម្មភាព និង​ពិនិត្យមើល​ក្រដាស់​ផ្ញើ​កង់​ម៉ូតូ និង​រថយន្ត​របស់​ក្រុង​ដែល​បាន​ប្រមូល​ភាស៊ី​នោះ ហើយក៏​បាន​ដេញដោល​សួរ​ដល់​មន្ត្រី​សាលាក្រុង​ផងដែរ មន្ត្រី​សាលាក្រុង​ក៏​មិន​សហការ​ជាមួយ​គណៈប្រតិភូ​នេះ​ទេ ហើយក៏​បាន​បន្តថា បើសិន​គណៈប្រតិភូ​ចង់ដឹង​ពី​ការ​យក​ភាស៊ី​នេះ​សូម​ទៅ​សួរ​លោក​ចៅហ្វាយក្រុង​ទៅ មន្ត្រី​សាលាក្រុង​ធ្វើ​ដូចនេះ​ហាក់បីដូចជា​គ្មាន​សុជីវធម៌​បន្តិ​សោះ​។​

​គណៈប្រតិភូ​ក៏​បាន​លើកឡើង​ផងដែរ​ថា ក្រដាស់​ផ្ញើ​កង់​ម៉ូតូ និង​រថយន្ត ដែល​ចេញ​ដោយ​គ្មាន​ឆ្លងកាត់​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ គឺ​គ្មាន​ប្រសិទ្ធភាព​ប្រមូល​ភាស៊ី​លើ​ដែនដី​របស់​រដ្ឋ​ឡើយ ។ ឯកឧត្តម​ក៏​បាន​បន្តថា​សូម​អាជ្ញាធរ​ដែល​ជា​អ្នកទទួល​ភាស៊ី​ពី​ការប្រមូល​បញ្ឈប់​ជាបន្ទាន់ រង់ចាំ​ការដោះស្រាយ​នៅពេល ក្រោយ ។​

​បើ​យោង​តាម​សំដី​របស់​មន្ត្រី​សាលាក្រុង​បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា ការយក​ភាស៊ី​នេះ​គឺ​សាលាក្រុង​ជា​អ្នក​ឲ្យ​យក ដោយ​ឡាន​មួយ​តម្លៃ​៥​ពាន់​រៀល និង​ម៉ូតូ​១​តម្លៃ​៥​រយ​រៀល​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា ការប្រមូល​ភាស៊ី​នេះ​ចាប់​តាំងពី​ថ្ងៃ​ទី​២៤ ខែ​មករា ឆ្នាំ​២០១៥ រហូតដល់​បច្ចុប្បន្ន​នេះ​តើ​លោក​ចៅហ្វាយក្រុង​ប្រមូល​ភាស៊ី​អស់ទាំង​នេះ​យក​ថវិការ​ធ្វើ​អ្វីខ្លះ​។ បន្ទាប់​ពី​គណៈប្រតិភូ​បាន​ចេញ​ទៅ លោក ពែ​ក សំណាង អភិបាលរង​ក្រុង​ក៏​បាន​ប្រមាន​ដល់​អាជីវករ​ថា កុំ​រញ៉េរញ៉ៃ​ពេក​ប្រយ័ត្ន​ខ្លួន​ផង ក្រុម​អាជីវករ​ផ្សារ​បាន​លុង រឿង​ខាងលើ​នេះ​ទុក​អោយ​ក្រុមហ៊ុន​ផ្សារ និង​សាលាក្រុង​ដោះស្រាយ​គ្នា​៕
​ជីវ៉ា​

03 04

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.