ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំប្រតិភូគោរពវិញ្ញាណក្ខន្ធសព លោកឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ ! ==> សម្តេច ម៉ែន សំអន ថ្លែងអំណរគុណក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលបានចុះពិនិត្យ ព្យាបាលជំងឺ និងផ្តល់ការអប់រំសុខភាព ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យផលប៉ះពាល់ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ==> ពិធីរត់ភ្លើងគប់កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ នៅក្រុងស្វាយរៀង... ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យស្ថានភាពជំនន់​ទឹកភ្លៀង និងផលប៉ះពាល់នៅទូទាំងខេត្ត ដើម្បីត្រៀមជួយសង្គ្រោះពលរដ្ឋឱ្យបានទាន់ពេលវេលា ==> ប្រធានក្រុមការងារអាំងទែប៉ូល សរសើរស្នាដៃបង្ក្រាបស្កេម និងបានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពីគម្រោងនាំគ្រួសារមកដើរកម្សាន្តនៅកម្ពុជា ==> ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម

ថ្នាក់ដឹកនាំរដ្ឋបាលរាជធានីភ្នំពេញ ជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍ ទៅបន្តការសិក្សានៅប្រទេសអូស្ត្រាលី

ថ្នាក់ដឹកនាំរដ្ឋបាលរាជធានីភ្នំពេញ ជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍ ទៅបន្តការសិក្សានៅប្រទេសអូស្ត្រាលី

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២ លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជួបសំណេះសំណាលជាមួយក្រុមនិស្សិតជ័យលាភី អាហារូបករណ៍ចំនួន ២៩ រូប ដែលនឹងចេញទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសអូស្ត្រាលី។

ថ្លែងក្នុងពិធីសំណេះសំណាលនាឱកាសនោះ បន្ថែមលើការអបអរសាទរចំពោះនិស្សិតទាំង ២៩រូប ដែលទទួលបានអាហារូបកណ៍របស់រដ្ឋាភិបាលអូស្ត្រាលីឆ្នាំ២០២១ និង២០២២នេះ, លោកអភិបាលរងបានជម្រាបជូនក្រុមនិស្សិត ជ័យលាភី អំពីការអភិវឌ្ឍរបស់រាជធានីភ្នំពេញ តាមរយៈចក្ខុវិស័យវែងឆ្ងាយដោយមានការរៀបចំឯកសារគោលសំខាន់ៗ រួមមាន៖ ប្លង់គោលប្រើប្រាស់ដីធ្លី ២០១៥-២០៣៥, ផែនការមេស្តីពីការលើកកម្ពស់ប្រព័ន្ធប្រឡាយ-លូ និងទឹកកខ្វក់ក្នុងរាជធានីភ្នំពេញ ឆ្នាំ២០១៦, ផែនការមេស្តីពីការគ្រប់គ្រងប្រព័ន្ធដឹកជញ្ជូន ឆ្នាំ២០១៤ និងការឈានទៅអនុម័តឱ្យប្រើប្រាស់ឯកសារផែនទីយុទ្ធសាស្ត្រស្តីពីទីក្រុងវៃឆ្លាត និងប្រកបដោយនិរន្តរភាពរបស់រាជធានីភ្នំពេញឆ្នាំ២០៣៥ នាពេលខាងមុខ។

ជាមួយគ្នានេះ លោកអភិបាលរងក៏បានចែករំលែកបទពិសោធន៍ជាអតីតនិស្សិតអាហារូបករណ៍ ទៅសិក្សានៅប្រទេសបារាំង កាលពី ២០ឆ្នាំមុន ព្រមទាំងឆ្លៀតផ្តាំផ្ញើ និងសំណូមពរដល់ក្រុមនិស្សិតជ័យលាភីធ្វើជាអគ្គរដ្ឋទូតសុឆន្ទៈ របស់កម្ពុជា ដោយផ្សព្វផ្សាយអំពីការអភិវឌ្ឍរបស់ប្រទេសជាតិទៅដល់បរទេស ជាពិសេសថែរក្សាសុខភាពឱ្យបានល្អ និងខិតខំប្រឹងប្រែងរៀនសូត្រក្រេបយកចំណេះដឹង ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិយើង នៅពេលត្រឡប់មកកាន់មាតុប្រទេសវិញ។

ជាចុងក្រោយ លោកអភិបាលរងក៏បានពាំនាំថវិកាដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈលោកអភិបាលរាជធានីភ្នំពេញ ផ្ញើជូនដល់ក្រុមនិស្សិតជ័យលាភីផងដែរ៕

 

៊
Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.