ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង

កូនចៅ​ឧកញ៉ា សឹង សំអុល បើកឡាន​កៀរ​ឡាន អ្នកកាសែត ដែល​រំខាន​ការ ដឹកឈើ​គ្មាន​ច្បាប់ យកទៅ លក់​នៅ​ស្រុក​យួន​

កូនចៅ​ឧកញ៉ា សឹង សំអុល បើកឡាន​កៀរ​ឡាន អ្នកកាសែត ដែល​រំខាន​ការ ដឹកឈើ​គ្មាន​ច្បាប់ យកទៅ លក់​នៅ​ស្រុក​យួន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​កាលពី​ថ្ងៃ​ទី​១៦ ខែ​មករា ឆ្នាំ ២០១៥​នៅ​ចំណុច​ឆ្កែ​អើត ក្នុង​អាណា ចក្រ​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ រថយន្ត របស់​អ្នកកាសែត​ប្រចាំការ នៅ​ស្រុក មេមត់ ម៉ាក​កាមរី គូទ​ហើម​ស៊េរី​៩៥ ពណ៌​សំបក​ឪឡឹក​ចំនួន​១​គ្រឿង ត្រូវបាន ដៃ​ជើង​របស់​ឧកញ៉ា សឹង សំអុល ឈ្មោះ​ឌឿ​ន ហៅ​ឌឿ​ន​ខ្សែកាប​បើក ឡាន​ម៉ាក​វី​ហ្គោ មក​គៀរ​បណ្តាលឱ្យ ខូច​ខ្ទេច​មួយ​ចំហៀង ផ្នែក​ខាងឆ្វេង ដើម្បី​បន្លាច និង​ព្រមាន​ដល់​ក្រុម​អ្នក កាសែត​ដទៃទៀត កុំ​ឱ្យ​តាម​ប្រមាញ់ ថតរូប​រថយន្ត​ដឹកឈើ របស់​ឧកញ៉ា​សឹង សំអុល ក្នុង​គោលដៅ​ចេញ​ទៅ​ស្រុក យួន ។​

​បើ​តាម​ការអះអាង​របស់​ប្រ ជា​ពលរដ្ឋ ដែល​បាន​ឃើញ​ហេតុការណ៍ បានឱ្យដឹងថា ៖ មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត​ប្រភេទ​យី​ឌុប ១​គ្រឿង ក្បាល​ពណ៌​ក្រហម​លា​យស ពាក់​ស្លាក លេខ​កំពង់ចាម 3A-3461 ផ្ទុក​ឈើ​លេខ ១​ប្រភេទ​សុ​ក្រំ ដែល​មាន​មុខកាត់​ធំៗ ពេញប្រៀប ចំណុះ​ផ្ទុក​មិន​ក្រោម​ពី​៤០ ម៉ែត្រគូប​ឡើយ ចេញពី​ស្រុក​ស្នួល​ខេត្ត ក្រចេះ ហើយ​បាន​បើក​គេច​ចូល​ជ្រក ក្នុង​បរិវេណ​វត្ត​ជាំ​ខ្យង ភូមិ​ជាំ​ខ្យង ឃុំ​មេ​ម៉ង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​។

​នៅវេលា​ម៉ោង​ជាង​៤​រសៀល ថ្ងៃទី​១៦ មករា ឆ្នាំ​២០១៥​ក្រុម​អ្នកសារព័ត៌មាន បាន​រាយការណ៍​ជូន លោក អែម សុ​គុណ នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ ស្រុក​មេមត់ ដើម្បី​ឱ្យ​ចុះមក​ត្រួតពិនិត្យ​។ ជាង​១​ម៉ោង​ក្រោយមក រថយន្ត​សង្ស័យ នោះ​បើក​ចេញពី​កន្លែង​លាក់ខ្លួន ក្នុង បរិវេណ​វត្ត​ជាំ​ខ្យង តាម​ផ្លូវជាតិ​លេខ​៧ ចេញ​ឆ្ងាយ​ទៅហើយ ទើប​គេ​ឃើញ ឡាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ចំនួន ១​គ្រឿង មកដល់ ។​

​ឡាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ នោះ​គេ​ឃើញ បាន​បើក​បន្តកន្ទុយ​គ្នា​ពី ក្រោយ​ឡាន​យី​ឌុប​ដឹកឈើ​នោះ ដោយ ពុំ​បាន​ស្ទាក់​ឃាត់​សួរនាំ​អ្វី​ទេ តែ​បែរ ជា​បើករថយន្ត​ពាំ​ង ដែល​ជា​ការរារាំង រថយន្ត​អ្នកកាសែត មិន​ឱ្យ​តាម​ថតរូប ទៅវិញ ។ រហូតមកដល់​វេលា​ម៉ោង ៥​និង​៣០​នាទី​ល្ងាច ថ្ងៃ​ដដែល​នោះ ទៅដល់​ចំណុច​ឆ្កែ​អើត ឡាន​មេព្រៃ បាន​ដកខ្លួន​ចេញ ខណៈ​នោះ​ដៃជើង របស់​ឧកញ៉ា​សឹង សំអុល​ឈ្មោះ​ឌឿ​ន ហៅ​ឌឿ​ន​ខ្សែកាប បើករថយន្ត​ម៉ាក វិ​ហ្គោម​ក​បញ្ច្រាស់ទិស ឡាន​ដឹក​ឈើ បកបំបុក​ឡាន អ្នកកាសែត​ប្រចាំ​ស្រុក មេមត់ ម៉ាក​កាមរី​គូថ​ហើម ស៊េរី​៩៥ ពណ៌​សំបក​ឪឡឹក បេ​ណ្តា​ល​ខ្ទេច​មួយ ចំហៀង​ផ្នែក​ខាងឆ្វេង ដើម្បី​បន្លាច និង​ព្រមាន​ក្រុមអ្នកកាសែត ដទៃទៀត ដែល​កំពុង​តាម​ប្រមាញ់ ថតរូប​ឡាន ដឹកឈើ​នោះ ។​

​ប្រភព​បាន​បាន​បញ្ជ​ក់ថា បន្ទាប់ពី​កើតហេតុ​កម្លាំង​របស់ លោក​អែម សុ​គុណ បាន​ថែម​ចំនួន ៣​រថយន្ត​ទៀត ដើម្បី​ជូន​ដំណើរ​រថយន្ត ដឹក​ឈើ​របស់​ឧកញ៉ា​សឹង សំអុល ចេញ តាម​ច្រក​ចាន់​មូល ទៅ​សល់​បា​រ៉ាស់​ព្រំ ដែន ឆ្លង​ចូល​ដី​វៀតណាម​បាន​ដោយ សុវត្ថិភាព ដែល​ទង្វើ​នេះ​គេ​អាច​ចាត់ ទុក​ថា ជា​ការឃុបឃិត​គ្នា​ជា​ប្រព័ន្ធ របស់​សមត្ថកិច្ច​ខេត្ត​ត្បូងឃ្មុំ ។ ករណី នេះ​លោក អែម សុ​គុណ នាយផ្នែក រដ្ឋបាល​ព្រៃឈើ​ស្រុក​មេមត់ បាន​ប្រាប់ កាសែត​ថាៈ តាម​បញ្ជា​របស់​ថ្នាក់លើ លោក​បាន​ចាត់​កម្លាំង​៤​រថយន្ត ប្រ ដេញ​ឡាន​ដឹក​ឈើ​របស់​ឧកញ៉ា សឹង សំអុល នោះ តែ​តាម​មិនទាន់​ផ្លូវ​តូច ចង្អៀត ឡាន​ដឹក​ឈើ​នោះ​បាន​បើក បុក​បា​រ៉ាស់​ប៉ុស្តិ៍​ច្រក​ចាន់មូល ចេញទៅ ដី​វៀតណាម​បាត​ទៅ ហើយ​លោក​ថា នឹង​បន្ត​ធ្វើ​ការស្រាវជ្រាវ​រឿងនេះ ជា បន្តទៀត ។

​សូមបញ្ជាក់​ថាៈ ឧកញ៉ា សឹង សំអុល ត្រូវបាន​គេ​ស្គាល់ឈ្មោះ ថាៈ​ជា​ឈ្មួញ​រកស៊ី​កាប់​ឈើ​លក់ ក្នុង ស្រុក ភាគច្រើន​ដឹក​ទៅ​វៀតណាម ហើយ​បច្ចុប្បន្ន​ជា​ដៃគូ​រកស៊ី កាប់ ប្រមូល​ទិញ​ផល​អនុផល​ព្រៃឈើ របស់ ក្រុមហ៊ុន​ដី សម្បទាន​សេដ្ឋកិច្ច ឈ្មោះ ប៊ិញ​ហ្វឿក​១ របស់​កងទ័ព​វៀតណាម មាន​ទីតាំង​នៅ​ឃុំ​ព្រះ​ឈូក ស្រុក​កែវ សី​ម៉ា ខេត្ត​មណ្ឌលគិរី ប៉ុន្តែ​ក្នុង​ដី​ក្រុម ហ៊ុន​នេះ​អស់​ឈើ​លេខ​១ ប្ញុ​ឈើប្រណីត កាប់​ទៅ​ហើយ ។ ដូច្នេះ​ការកាប់​ប្រមូល អនុផល​ព្រៃឈើ ក្រៅ​ដី​របស់​ខ្លួន​ទូទាំង ស្រុក​កែវ​សីមា រួច​ដឹក​ចូល​ក្នុង​ក្រុមហ៊ុន អារច្រៀក ដឹក​បន្ត​តាម​រថយន្ត​ធំៗ​ចេញ ជាច្រើន​ឆ្នាំ​មកហើយ មិន​ថា​រដូវប្រាំង ប្ញុ​វស្សា​នោះទេ ដោយ​គេ​សំអាង​ច្បាប់ វិនិយោគ​ដី​សម្បទាន​សេដ្ឋកិច្ច ធ្វើជា លេស ដើរ​ប្រមូល​ទិញ​ឈើ​ប្រណីត​មក ពី​ក្នុង​ឃុំ​ស្រែ​ឈូក ស្រែ​ព្រះ ចុង​ផ្លាស់ មេ​មង និង​គ្រប់ទិសទី​ក្នុងស្រុក​កែវ សីមា ដែល​សុទ្ធសឹងតែ​ទីតាំង​ខាងលើ ស្ថិតក្នុង​តំបន់​អភិរក្ស​ជីវៈចំរុះ​សីមា និង ដែន​ជំរក​សត្វ​ព្រៃភ្នំ​ព្រិច ។​

​លោក​ឧកញ៉ា សឹង សំអុល មាន​ឃ្លាំង​ស្តុក​ឈើ ដែល ប្រមូល​ទិញ​បាន​នៅ​តំបន់ K3 ដើម្បី ប្រមូល​ផ្ទុក​ដាក់​តាម​ឡាន​យី​ឌុប ចេញ ទៅ​ស្រុក​យួន​តាម​ផ្លូវ​លេខ​៧៦ និង​លេខ ៧ ឆ្លងកាត់​មេព្រៃ​ស្រុក​ស្នួល​ដែល​គ្រប់ គ្រង​ដោយ​លោក ឡាយ ធុច និង ស្រុក​ឆ្លូង គ្រប់គ្រង ដោយ​លោក​ប្រាក់ សំបូរ ។​ករណី​ឧកញ៉ា​សឹង សំអុល បាន ដឹក​ឈើ​ចេញ​ទៅ​វៀតណាម តាម​ច្រក របៀង​នានា ក្នុង​ភូមិសាស្ត្រ​ខេត្ត​ត្បូង ឃ្មុំ មាន​ច្រករបៀង​ទន្លេ​ចាម​,​ចាន់​មូល​, បឹង​ជ្រោង​៘​

​មាន​សេចក្តី​រាយ ការណ៍​ថាៈ​លោក​ឧកញ៉ា​សឹង សំអុល បាន​ចំណាយ​ថវិកា មិនតិច​ជាង​៥០០ ដុល្លារ​អាមេរិក​ទេ ក្នុង​១​ម៉ែត្រគូប​ឈើ ប្រណីត ដើម្បី​បើកផ្លូវ ។ ប្រហែល ដោយសារ​មាន​ការបង់​សេវា ចឹង ហើយ បានជា​គេ​មិនដែល​ឃើញ​មន្ត្រី ជំនាញ និង​អាជ្ញាធរ​ខេត្ត​ត្បូងឃ្មុំ​មាន វិធានការ​ទប់ស្កាត់ ប្ញុ​ចេញមុខ​បង្ក្រាប ម្តងណា​ឡើយ ៕

2015_02_06a

Filed in: ព័ត៌មាន​សំខាន់ៗ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.