ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំប្រតិភូគោរពវិញ្ញាណក្ខន្ធសព លោកឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ ! ==> សម្តេច ម៉ែន សំអន ថ្លែងអំណរគុណក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលបានចុះពិនិត្យ ព្យាបាលជំងឺ និងផ្តល់ការអប់រំសុខភាព ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យផលប៉ះពាល់ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ==> ពិធីរត់ភ្លើងគប់កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ នៅក្រុងស្វាយរៀង... ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យស្ថានភាពជំនន់​ទឹកភ្លៀង និងផលប៉ះពាល់នៅទូទាំងខេត្ត ដើម្បីត្រៀមជួយសង្គ្រោះពលរដ្ឋឱ្យបានទាន់ពេលវេលា ==> ប្រធានក្រុមការងារអាំងទែប៉ូល សរសើរស្នាដៃបង្ក្រាបស្កេម និងបានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពីគម្រោងនាំគ្រួសារមកដើរកម្សាន្តនៅកម្ពុជា ==> ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម

អភិបាលខេត្តពោធិ៍សាត់ ស្នើអភិបាលក្រុងស្រុកទាំងអស់ ត្រូវចូលរួមដាច់ខាតក្នុងកិច្ចប្រជុំប្រចាំខែ របស់គណៈអភិបាលខេត្ត

អភិបាលខេត្តពោធិ៍សាត់ ស្នើអភិបាលក្រុងស្រុកទាំងអស់ ត្រូវចូលរួមដាច់ខាតក្នុងកិច្ចប្រជុំប្រចាំខែ របស់គណៈអភិបាលខេត្ត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ពោធិ៍សាត់)៖ លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ បានស្នើដល់អភិបាលក្រុងស្រុកទាំងអស់ ត្រូវតែចូលរួមជាដាច់ខាត ក្នុងកិច្ចប្រជុំប្រចាំខែ របស់គណៈអភិបាលខេត្ត ដែលធ្វើឡើងរៀងរាល់មួយខែម្តង ដើម្បីក្តាប់សភាពការណ៍រួមនាពេលបច្ចុប្បន្ន លើកយកបញ្ហាប្រឈមរួមគ្នាដោះស្រាយ ធ្វើយ៉ាងណាបម្រើសេវាសាធារណៈ ក៏ដូចជាសេចក្តីត្រូវការ ជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ។

លោកបានស្នើបែបនេះ ក្នុងកិច្ចប្រជុំគណៈអភិបាលខេត្ត ប្រចាំខែមករា និងលើកទិសដៅអនុវត្តបន្តនៅខែកុម្ភៈ ឆ្នាំ២០២២ ដោយបានការចូលរួមពីសំណាក់ លោកអភិបាលរងនៃគណៈអភិបាលខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ អភិបាលក្រុងស្រុក និងអង្គភាពចំណុះសាលាខេត្ត ជាច្រើននាក់ទៀត។

លោក ជាវ តាយ បានថ្លែងថា រៀងរាល់កិច្ចប្រជុំប្រចាំខែ របស់គណៈអភិបាលខេត្ត អភិបាលក្រុងស្រុកទាំងអស់ ត្រូវតែចូលរួមដោយផ្ទាល់ជាដាច់ខាត លើកលែងតែករណីចាំបាច់មិនអាចខានបាន ទើបអាចចាត់តំណាង ព្រោះថាអភិបាលក្រុងស្រុក គឺជាអ្នកទទួលខុសត្រូវរួម និងចាត់ចែងបញ្ជាគ្រប់សភាពការ ចំពោះរដ្ឋបាលដឹកនាំរបស់ខ្លួន។ នេះមិនមែនមានន័យថា អភិបាលរងក្រុងស្រុកគ្រប់រូប ធ្វើការមិនបាននោះទេ ប៉ុន្តែពួកគេមិនមាន សិទ្ធិគ្រប់គ្រាន់ក្នុងដឹកនាំបញ្ជាការងាររួម។ លោកបន្ថែមថា ការងារដឹកនាំ គឺមានតែ៣ចំណុចធំៗនោះទេ ទី១-របបប្រជុំ ទី២-របបរាយការណ៍ និងទី៣-របបសុំយោបល់។

លោកអភិបាលខេត្ត បានក្រើនរំលឹកដល់អភិបាលក្រុងស្រុកទាំងអស់ ត្រូវបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ តាមការណែនាំរបស់ក្រសួងមហាផ្ទៃ ក៏ដូចជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ របស់សម្ដេចតេជោ ហ៊ុន សែន។

ពាក់ព័ន្ធបទល្មើសគ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទ ករណីចោរកម្ម ការកាប់បំផ្លាញព្រៃឈើ ការកាប់ទន្ទ្រានដីព្រៃរបស់រដ្ឋយកធ្វើជាកម្មសិទ្ធិ ការដឹកជញ្ជូនឈើប្រណិតគ្រប់រូបភាព បទល្មើសជលផល និងបទល្មើសផ្សេងៗទៀត លោកសូមឱ្យគណៈបញ្ជាការឯកភាពក្រុងស្រុក យកចិត្តទុកដាក់បង្ក្រាបឱ្យខាងតែបាន ដើម្បីឱ្យភូមិឃុំសង្កាត់មានសុវត្ថិភាព។ រដ្ឋបាលក្រុង និងមន្ទីរបរិស្ថានខេត្ត ត្រូវជម្រុញលើការប្រមូលសំរាម នៅតាមទីសាធារណៈ ឱ្យបានស្អាតល្អ ដើម្បីសោភណ្ឌភាពបរិស្ថាន និងសុខភាពប្រជាពលរដ្ឋ។

រដ្ឋបាលក្រុងស្រុក មន្ទីរអង្គភាព ត្រូវត្រៀមរៀបចំតុបតែងភ្លើងលម្អ បដា ពាក្សស្លោក ទង់ជាតិ ទង់ជ្វាលា ដើម្បីត្រៀមលក្ខណៈអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខនេះ ឱ្យបានអធិកអធម និងដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ឱ្យមកលេងកំសាន្តនៅខេត្តយើង ឱ្យកាន់តែច្រើនឡើង។ ជាមួយគ្នានោះ ត្រូវត្រៀមចូលរួមបុណ្យមាឃបូជា នៅវត្តកែវវិជ័យ និងសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២១ និងលើកទិសដៅ ឆ្នាំ២០២២ របស់រដ្ឋបាលខេត្ត នាអំឡុងខែមីនាខាងមុខផងដែរ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.