ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំប្រតិភូគោរពវិញ្ញាណក្ខន្ធសព លោកឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ ! ==> សម្តេច ម៉ែន សំអន ថ្លែងអំណរគុណក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលបានចុះពិនិត្យ ព្យាបាលជំងឺ និងផ្តល់ការអប់រំសុខភាព ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យផលប៉ះពាល់ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ==> ពិធីរត់ភ្លើងគប់កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ នៅក្រុងស្វាយរៀង... ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យស្ថានភាពជំនន់​ទឹកភ្លៀង និងផលប៉ះពាល់នៅទូទាំងខេត្ត ដើម្បីត្រៀមជួយសង្គ្រោះពលរដ្ឋឱ្យបានទាន់ពេលវេលា ==> ប្រធានក្រុមការងារអាំងទែប៉ូល សរសើរស្នាដៃបង្ក្រាបស្កេម និងបានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពីគម្រោងនាំគ្រួសារមកដើរកម្សាន្តនៅកម្ពុជា ==> ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម

កម្ពុជា ចូលរួមយុទ្ធនាការ ទិវាសុវត្ថិភាពអ៉ីនធឺណិតសកល ខណៈការជួញដូរលើបណ្តាញអ៉ីនធឺណិតកើនឡើងគួរឱ្យបារម្ភ

កម្ពុជា ចូលរួមយុទ្ធនាការ ទិវាសុវត្ថិភាពអ៉ីនធឺណិតសកល ខណៈការជួញដូរលើបណ្តាញអ៉ីនធឺណិតកើនឡើងគួរឱ្យបារម្ភ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ អង្គការសកម្មភាពដើម្បីកុមារ (APLE) គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (NCCT) ក្រសួងអប់រំ យុវជន និងកីឡា (MoEYS) ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (MPTC) ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (CNCC) និងសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ (Cambodian Red Cross Phnom Penh Branch) នៅថ្ងៃអង្គារ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២២ នឹងសហការគ្នាប្រារព្ធយុទ្ធនាការគាំទ្រទិវាអន្តរជាតិដើម្បីសុវត្ថិភាពអ៉ីនធឺណិតឆ្នាំ២០២២។ ពិធីនេះនឹងធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ ក្នុងគោលបំណងលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលប្រកបដោយវិជ្ជមាន និងមានសុវត្ថិភាពសម្រាប់កុមារ និងយុវជនវ័យក្មេង និងលើកទឹកចិត្តឱ្យមានការប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយការទទួលខុសត្រូវ សេចក្តីគោរព ការគិតពិចារណា និងភាពច្នៃប្រឌិត។

ទិវាសុវត្ថិភាពអ៉ីនធើណិត ត្រូវបានប្រារព្ធឡើងរួមគ្នាដោយមូលនិធិ INSAFE និង INHOPE របស់មជ្ឈមណ្ឌលសុវត្ថិភាពអ៉ីនធើណិតនៃសភាពអឺរ៉ុប ដោយមានការគាំទ្រពីគណៈកម្មាការអឺរ៉ុប ក្នុងខែកុម្ភៈរៀងរាល់ឆ្នាំ ដើម្បីលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលប្រកបដោយវិជ្ជមាន និងមានសុវត្ថិភាពសម្រាប់កុមារ និងយុវជនវ័យក្មេង។ ដោយបានប្រារព្ធឡើងនាថ្ងៃទីពីរ សប្តាហ៍ទីពីរ និងខែទីពីរជារៀងរាល់ឆ្នាំ មនុស្សរាប់លាននាក់បានចូលរួម និងជំរុញឱ្យមានការផ្លាស់ប្តូរតាមប្រព័ន្ធអនឡាញជាវិជ្ជមាន និងដើម្បីលើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពតាមប្រព័ន្ធអនឡាញ និងចូលរួមសកម្មភាពនានានៅជុំវិញសកលលោក។ ខណៈដែលការប្រារព្ធទិវានេះអាចធ្វើឡើងតាមប្រព័ន្ធអនឡាញ ឬធ្វើដោយផ្ទាល់ដោយសារតែស្ថានភាពប្រឈមនៃជម្ងឺកូវីដ១៩ យើងសង្ឃឹមថាទិវាសុវត្ថិភាពអ៊ីនធឺណិតឆ្នាំ២០២២នេះ នឹងក្លាយជាព្រឹត្តិការណ៍សកលដ៏សំខាន់មួយ និងមានការចូលរួមកាន់តែច្រើន។

អស់រយៈពេលជាច្រើនឆ្នាំ ទិវាសុវត្ថិភាពអ៉ីនធឺណិតបានក្លាយជាព្រឹត្តិការណ៍សកលដ៏សំខាន់មួយក្នុងកម្មវិធីសុវត្ថិភាពតាមប្រព័ន្ធអនឡាញ។ ដោយចាប់ផ្តើមពីគម្រោង SafeBorders របស់សហភាពអ៊ឺរ៉ុបក្នុងឆ្នាំ២០០៤ ហើយបានបន្តអនុវត្តដោយបណ្តាញ Insafe ជាសកម្មភាពមួយក្នុងចំណោមសកម្មភាពនានាក្នុងឆ្នាំ២០០៥ ទិវាសុវត្ថិភាពអ៊ីនធឺណិតបានពង្រីកវិសាលភាពរបស់ខ្លួន ហើយមានប្រទេស និងដែនដីប្រមាណជា២០០ នៅទូទាំងពិភពលោកបានចូលរួមប្រារព្ធអបអរសាទរ។

នៅប្រទេសកម្ពុជា អង្គការសកម្មភាពដើម្បីកុមារ (APLE) ដែលជាសមាជិកនៃគណៈកម្មាធិការសុវត្ថិភាពអ៉ីនធឺណិត បានប្រារព្ធទិវានេះឡើងចាប់តាំងពីឆ្នាំ២០១៩។ មនុស្សរាប់ពាន់នាក់ ជាពិសេសកុមារ និងយុវជនវ័យក្មេង បានចូលរួមប្រារព្ធទិវាសុវត្ថិភាពអ៉ីនធឺណិតនេះបីឆ្នាំជាប់គ្នា។

លោក សំលៀង សីលា នាយកប្រតិបត្តិអង្គការសកម្មភាពដើម្បីកុមារ (APLE) បានឱ្យដឹងថា ក្នុងឆ្នាំ២០២២នេះ ដោយមានការឧបត្ថម្ភពីអង្គការភ្លែនអន្តរជាតិកម្ពុជា (PLAN International Cambodia) អង្គការយូនីសេហ្វប្រចាំកម្ពុជា (UNICEF Cambodia) ក្រុមហ៊ុន Smart Axiata មូលនិធិ World Childhood និងមូលនិធិ Bread for the World យុទ្ធនាការគាំទ្រទិវាអន្តរជាតិដើម្បីសុវត្ថិភាពអ៉ីនធឺណិត នឹងត្រូវរៀបចំឡើងក្រោមប្រធានបទ «រួមគ្នាលើកកម្ពស់ ការពារ និងគោរពសិទ្ធិកុមារ តាមរយៈការប្រើប្រាស់ប្រព័ន្ធអនឡាញប្រកបដោយការទទួលខុសត្រូវ» ដែលនឹងមានអ្នកចូលរួមជាង ៣០០នាក់ រួមមាន កុមារ យុវជន មន្រ្តីរាជរដ្ឋាភិបាល គ្រូបង្រៀន បុគ្គលិកអង្គការមិនមែនរដ្ឋាភិបាល និងប្រតិបត្តិករអ៊ីនធើណិត។

លោក សំលៀង សីលា បានបង្ហាញក្តីសង្ឃថា ព្រឹត្តិការណ៍ឆ្នាំនេះនឹងក្លាយជាជំហ៊ានដ៏សំខាន់ឆ្ពោះទៅការរក្សាសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ និងផ្តល់ឱ្យពួកគេនូវភាពសប្បាយ រីករាយ ជាពិសេសសម្រាប់កុមារ និងយុវជនវ័យក្មេងដែលនឹងចូលរួមដោយផ្ទាល់។ បន្ទាប់ពីកម្មវិធីនៅនៅវិទ្យាស្ថានជាតិអប់រំ ទិវាសុវត្ថិភាពអ៉ីនធឺណិត ក៏នឹងត្រូវប្រារព្ធធ្វើឡើងជាមួយកុមារចំនួន៣០០នាក់មកពីវិទ្យាល័យឯកជនចំនួនពីរក្នុងរាជធានីភ្នំពេញ។

លោក សំលៀង សីលា បានលើកឡើងថា៖ «ការចូលរួមប្រារព្ធទិវាសុវត្ថិភាពអ៉ីនធឺណិតនេះ បានសំដែងនូវការប្តេជ្ញាចិត្តដ៏មុះមុតរបស់ភាគីពាក់ព័ន្ធទាំងអស់ក្នុងការការពារកុមារពីគ្រប់ទម្រង់ទាំងអស់នៃការរំលោភបំពាន រួមទាំងការរំលោភបំពានតាមប្រព័ន្ធអនឡាញ និងបានក្លាយជាចំណែកដ៏ធំមួយនៃការផ្លាស់ប្តូរឥរិយាបទ និងការជម្រុញទឹកចិត្តឱ្យមានការប្រើប្រាស់បច្ចេកវិទ្យាអ៊ីនធឺណិតប្រកបដោយការទទួលខុសត្រូវ ការគោរព ការចេះគិតពិចារណា និងភាពច្នៃប្រឌិត»។

លោក សំលៀង សីលា ស្វាគមន៍បណ្តាញសារព័ត៌មានទាំងអស់ចូលរួមក្នុង «ទិវាសុវត្ថិភាពអ៊ីនធឺណិតឆ្នាំ២០២២» និងចូលរួមបំពេញតួនាទីរក្សាសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ តាមរយៈការចូលរួមផ្សព្វផ្សាយដល់សាធារណជន ទូទៅ។

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.