ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំប្រតិភូគោរពវិញ្ញាណក្ខន្ធសព លោកឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ ! ==> សម្តេច ម៉ែន សំអន ថ្លែងអំណរគុណក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលបានចុះពិនិត្យ ព្យាបាលជំងឺ និងផ្តល់ការអប់រំសុខភាព ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យផលប៉ះពាល់ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ==> ពិធីរត់ភ្លើងគប់កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ នៅក្រុងស្វាយរៀង... ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យស្ថានភាពជំនន់​ទឹកភ្លៀង និងផលប៉ះពាល់នៅទូទាំងខេត្ត ដើម្បីត្រៀមជួយសង្គ្រោះពលរដ្ឋឱ្យបានទាន់ពេលវេលា ==> ប្រធានក្រុមការងារអាំងទែប៉ូល សរសើរស្នាដៃបង្ក្រាបស្កេម និងបានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពីគម្រោងនាំគ្រួសារមកដើរកម្សាន្តនៅកម្ពុជា ==> ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម

រដ្ឋមន្ត្រី ថោង ខុន៖ ចូលឆ្នាំចិន៣ថ្ងៃ មានភ្ញៀវចេញដើរកម្សាន្តជិត១លាននាក់

រដ្ឋមន្ត្រី ថោង ខុន៖ ចូលឆ្នាំចិន៣ថ្ងៃ មានភ្ញៀវចេញដើរកម្សាន្តជិត១លាននាក់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

(ភ្នំពេញ)៖ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១-៣ ខែកុម្ភៈ ឆ្នាំ២០២២ មានភ្ញៀវទេសចរចេញដើរលេងកម្សាន្តប្រមាណជិត១លាននាក់។ នេះបើតាមលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។

លោករដ្ឋមន្ត្រី ថោង ខុន បានបង្ហាញអំពីស្ថានភាពភ្ញៀវទេសចរដើរកម្សាន្តនាឱកាសពិធីបុណ្យចូលឆ្នាំប្រជាជនចិនរយៈពេល៣ថ្ងៃ (០១-០៣ ខែកុម្ភៈ ២០២២) ដូចខាងក្រោម៖

ភ្ញៀវសរុបមានចំនួនប្រមាណ ៩៤៧,៤៩៧ នាក់ ក្នុងនោះភ្ញៀវជាតិប្រមាណ ៩៣១,៣០៨ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងប្រមាណ ១៦,១៨៩ នាក់ក្នុងចំនួនសរុបខាងលើ ចំនួនភ្ញៀវតាមថ្ងៃនីមួយៗ រួមមាន៖

* ថ្ងៃទី១ ត្រូវនឹងថ្ងៃទី០១ ខែកុម្ភៈ៖ ភ្ញៀវប្រមាណ ៣៣៣,៧០៩ នាក់។

* ថ្ងៃទី២ ត្រូវនឹងថ្ងៃទី០២ ខែកុម្ភៈ៖ ភ្ញៀវប្រមាណ ៣៥៣,២១៦ នាក់។

* ថ្ងៃទី៣ ត្រូវនឹងថ្ងៃទី០៣ ខែកុម្ភៈ៖ ភ្ញៀវប្រមាណ ៣០៧,៤២១ នាក់។

គោលដៅទេសចរណ៍សំខាន់ៗ រយៈពេល៣ថ្ងៃនេះ រួមមាន៖
* រាជធានីភ្នំពេញ ២៥៨,០៦៩ នាក់
* ខេត្តបាត់ដំបង ១៩៣,៥៦៧ នាក់
* ខេត្តព្រះសីហនុ ៩៧,៥៤២ នាក់
* ខេត្តកំពត ៦៦,៥៣៤ នាក់
* ខេត្តសៀមរាប ៥៨,៩៥៣ នាក់
* ខេត្តកែប ៥៥,២៥១ នាក់
* ខេត្តកណ្តាល ៥២,៣៩៤ នាក់។

លោកបានបញ្ជាក់ថា បើទោះបីពុំមានថ្ងៃឈប់សម្រាកផ្លូវការ ប៉ុន្តែចរន្តភ្ញៀវទេសចរនាកំឡុង៣ថ្ងៃនេះ មានសភាពផុលផុសនៅគ្រប់គោលដៅទេសចណ៍សំខាន់ៗទូទាំងប្រទេស។ ជាក់ស្តែង តួលេខខាងលើមានការកើនឡើងប្រមាណ ៦.១៥% ធៀបនឹងរយៈពេលដូចគ្នានៃពិធីចូលឆ្នាំចិនកាលពីឆ្នាំ២០២១។

ស្ថានភាពចរាចរណ៍នៅរាជធានីភ្នំពេញមិនសូវមមាញឹក និងកកកុញទេរយៈពេល៣ថ្ងៃនេះ ដោយប្រជាពលរដ្ឋ ពិសេសអ្នកដែលជាប់ខ្សែស្រឡាយចិន-វៀតណាមបានផ្អាកសកម្មភាពលក់ដូរ អាជីវកម្ម ដើម្បីជួបជុំគ្រួសារ និងធ្វើដំណើរកម្សាន្តតាមគោលដៅទេសចរណ៍នានា។

វិស័យឯកជន ប្រតិបត្តិករទេសចរណ៍ និងប្រជាពលរដ្ឋនៅមូលដ្ឋានមានក្តីរីករាយជាមួយចរន្តភ្ញៀវទេសចរដ៏ច្រើននេះ ខណៈដែលចរន្តភ្ញៀវទេសចរនឹងបន្តមានសន្ទុះខ្លាំងរហូតដល់ចុងសប្តាហ៍ ស្របពេលដែលចរន្តសេដ្ឋកិច្ចដែលមកពីការទិញរបស់របរ និងម្ហូបអាហារសម្រាប់សែនព្រេននាឱកាសចូលឆ្នាំនេះ ក៏បានចាក់បញ្ចូលដោយផ្ទាល់ និងប្រយោលក្នុងសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចមូលដ្ឋាន។

ដោយឡែក សម្រាប់រយៈពេល៣ថ្ងៃនេះ មិនមានបញ្ហាធំដុំណាមួយកើតឡើងនោះទេ ដោយគណៈបញ្ជាការឯកភាពរាជធានី-ខេត្តបានខិតខំក្នុងការថែរក្សាសណ្តាប់ធា្នប់ សន្តិសុខ សុវត្ថិភាព សម្រួលចរាចរណ៍ ដើម្បីឲ្យដំណើរកម្សាន្តរបស់ប្រជាពលរដ្ឋទទួលបាននូវភាពរីករាយ។

ទន្ទឹមនឹងនេះ រដ្ឋបាលរាជធានី-ខេត្ត មន្ទីរទេសចរណ៍បានខិតខំក្នុងការចុះផ្សព្វផ្សាយ អប់រំ ណែនាំ និងជំរុញការអនុវត្តវិធានការ ៣កុំ និង ៣ការពារ និងការជំរុញការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និង SOP ក្នុងការទប់ស្កាត់ការរីករាលជំងឺកូវីដ-១៩៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.