ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំប្រតិភូគោរពវិញ្ញាណក្ខន្ធសព លោកឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ ! ==> សម្តេច ម៉ែន សំអន ថ្លែងអំណរគុណក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលបានចុះពិនិត្យ ព្យាបាលជំងឺ និងផ្តល់ការអប់រំសុខភាព ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យផលប៉ះពាល់ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ==> ពិធីរត់ភ្លើងគប់កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ នៅក្រុងស្វាយរៀង... ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យស្ថានភាពជំនន់​ទឹកភ្លៀង និងផលប៉ះពាល់នៅទូទាំងខេត្ត ដើម្បីត្រៀមជួយសង្គ្រោះពលរដ្ឋឱ្យបានទាន់ពេលវេលា ==> ប្រធានក្រុមការងារអាំងទែប៉ូល សរសើរស្នាដៃបង្ក្រាបស្កេម និងបានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពីគម្រោងនាំគ្រួសារមកដើរកម្សាន្តនៅកម្ពុជា ==> ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម

មន្ត្រីជាន់ខ្ពស់៖ គ.ជ.ប ធ្វើការយ៉ាងប្រុងប្រយ័ត្ន និងហ្មត់ចត់ ប្រកបដោយភាពត្រឹមត្រូវ តម្លាភាព និងយុត្តិធម៌ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

មន្ត្រីជាន់ខ្ពស់៖ គ.ជ.ប ធ្វើការយ៉ាងប្រុងប្រយ័ត្ន និងហ្មត់ចត់ ប្រកបដោយភាពត្រឹមត្រូវ តម្លាភាព និងយុត្តិធម៌ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កំពត)៖ លោក តុប ឫទ្ធី អគ្គនាយកនៃអគ្គនាយកដ្ឋានសេវាច្បាប់ និងបច្ចេកទេស នៃអគ្គលេខាធិការ គ.ជ.ប និងជាប្រធានក្រុមចុះសម្របសម្រួល និងត្រួតពិនិត្យការប្រឡងជ្រើសរើសមន្ត្រីលេខាធិការដ្ឋាន នៃគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពត បានលើកឡើងថា សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ខាងមុខនេះ ជាគោលការណ៍គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប បានធ្វើការយ៉ាងប្រុងប្រយ័ត្ន និងហ្មត់ចត់ ប្រកបដោយភាពត្រឹមត្រូវ តម្លាភាព និងយុត្តិធម៌។

ការលើកឡើងបែបនេះ របស់លោក តុប ឫទ្ធី បានធ្វើឡើងក្នុងឱកាសចុះសម្របសម្រួល និងត្រួតពិនិត្យការប្រឡងជ្រើសរើសមន្ត្រីលេខាធិការដ្ឋាននៃគណៈកម្មការ រៀបចំការបោះឆ្នោតខេត្តកំពត នាព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២។

មន្ត្រីសម្រាប់បម្រើការងារនៅលេខាធិការដ្ឋាននៃគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោតហៅកាត់ថា គធ.ខប ទាំង២៥ ដែលមានចំនួនសរុប ៨២៣រូប សម្រាប់បម្រើការងារបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ខាងមុខ បានចាប់ផ្ដើមធ្វើការប្រឡងនាថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២។

សម្រាប់មណ្ឌលប្រឡងខេត្តកំពត លោក តុប ឫទ្ធី បានបន្តថា ដើម្បីឱ្យការប្រឡងប្រកបដោយភាពត្រឹមត្រូវ និងតម្លាភាព វិញ្ញាសាប្រឡង គឺចេញដោយ គ.ជ.ប មានបិទឃ្លុំជិត ដែលរូបលោកផ្ទាល់ជាប្រធាន និងជំនួយការពីរនាក់ទៀតជាសមាជិកក្រុមសម្របសម្រួល និងត្រួតពិនិត្យការប្រឡងជ្រើសរើសបានយកមកពី គ.ជ.ប ផ្ទាល់តែម្តង។ ជាគោលការណ៍ទូទៅការប្រឡងមាន៖ ការប្រឡងសរសេរ-QCM ធ្វើតេស្តកុំព្យូទ័រ និងសម្ភាសន៍ពីចំណេះដឹងទូទៅទាក់ទងនឹងការបោះឆ្នោត។

យោងតាមសេចក្តីជូនដំណឹង លេខ ០០៣ គ.ជ.ប .ស.ជ.ណ ចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ សម្រាប់លេខាធិការដ្ឋាននៃគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពត ត្រូវការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លីចំនួន ៣៥រូប សម្រាប់មុខតំណែងដូចខាងក្រោមនេះ៖

ទី១៖ ជំនួយការរដ្ឋបាល ១រូប
ទី២៖ ការីកុំព្យូទ័រ ១រូប
ទី៣៖ អ្នកយាម ៤រូប
ទី៤៖ អ្នកបើកបររថយន្ត ១រូប
ទី៥៖ គណនេយ្យការ ១រូប
ទី៦៖ បេឡាធិការ ១រូប
ទី៧៖ អនុប្រធានផ្នែកប្រតិបត្តិការទទួលបន្ទុកភស្តុភារ ១រូប
ទី៨៖ មន្ត្រីប្រតិបត្តិការ និងភស្តុភារ ៣រូប
ទី៩៖ អ្នកបច្ចេកទេសកុំព្យូទ័រ ១រូប
ទី១០៖ ការិវិទ្យុទាក់ទង ១រូប
ទី១១៖ មន្ត្រីទទួលនិងដោះស្រាយបណ្តឹង ២រូប
និងទី១២៖ គ្រូបង្ហាត់ ១៨រូប៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.