ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំប្រតិភូគោរពវិញ្ញាណក្ខន្ធសព លោកឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ ! ==> សម្តេច ម៉ែន សំអន ថ្លែងអំណរគុណក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលបានចុះពិនិត្យ ព្យាបាលជំងឺ និងផ្តល់ការអប់រំសុខភាព ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យផលប៉ះពាល់ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ==> ពិធីរត់ភ្លើងគប់កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ នៅក្រុងស្វាយរៀង... ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យស្ថានភាពជំនន់​ទឹកភ្លៀង និងផលប៉ះពាល់នៅទូទាំងខេត្ត ដើម្បីត្រៀមជួយសង្គ្រោះពលរដ្ឋឱ្យបានទាន់ពេលវេលា ==> ប្រធានក្រុមការងារអាំងទែប៉ូល សរសើរស្នាដៃបង្ក្រាបស្កេម និងបានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពីគម្រោងនាំគ្រួសារមកដើរកម្សាន្តនៅកម្ពុជា ==> ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម

សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ថ្វាយសារលិខិតថ្លែងអំណរព្រះគុណ សម្ដេចម៉ែ និងព្រះមហាក្សត្រ ដែលប្រទានពរ ក្នុងឱកាសខួបកំណើតគម្រប់ ៧៧ ឈានចូល ៧៨ឆ្នាំ

សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ថ្វាយសារលិខិតថ្លែងអំណរព្រះគុណ សម្ដេចម៉ែ និងព្រះមហាក្សត្រ ដែលប្រទានពរ ក្នុងឱកាសខួបកំណើតគម្រប់ ៧៧ ឈានចូល ៧៨ឆ្នាំ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្វាយសារលិខិតថ្លែងអំណរព្រះគុណ សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ និង ព្រះករុណាព្រះបាទ សម្ដេចព្រះ បរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រនៃកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលទ្រង់បានប្រទានពរ ក្នុងឱកាសខួបកំណើតគម្រប់ ៧៧ ឈានចូល ៧៨ឆ្នាំ នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២២។

ក្នុងសារលិខិតដាច់ដោយឡែកពីគ្នា ទូលថ្វាយសម្ដេចម៉ែ និងព្រះមហាក្សត្រ , ទូលព្រះបង្គំជាខ្ញុំសម្ដេចវិបុលសេនាភក្តី បានទូលថា សម្ដេចបានទទួលរួចហើយនូវព្រះរាជសព្ទសាធុការពរជ័យ និងកន្ត្រកផ្កាដ៏ស្រស់ស្អាត ក្នុងឱកាសខួបកំណើតគម្រប់ ៧៧ ឈានចូល ៧៨ឆ្នាំ របស់សម្តេច។

សម្ដេចវិបុលសេនាភក្តី មានសេចក្តីសោមនស្សរីករាយជាអនេកប្បការចំពោះព្រះរាជសព្ទសាធុការពរជ័យរបស់ សម្ដេចម៉ែ និងព្រះករុណាជាអម្ចាស់ ជីវិតលើត្បូង ប្រកបដោយអត្ថន័យយ៉ាងជ្រាលជ្រៅបំផុត។

សម្ដេចវិបុលសេនាភក្តី សូមលើកហត្ថបួងសួងដល់គុណបុណ្យព្រះរតនត្រៃ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុង លោក សូមព្រះអង្គតាមជួយអភិបាលគ្រងរក្សា សម្ដេចព្រះវររាជមាតាជាតិខ្មែរ និងព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមព្រះអង្គទាំងទ្វេ ទ្រង់មានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះរាជជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ ត្រជាក់ត្រជំ សុខដុមរមនា ក្នុងសុខសន្តិភាពដល់កូនចៅ និងប្រជារាស្ត្រ នៅគ្រប់ទីកន្លែង៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.