ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ចុះសួរសុខទុក្ខ  និងជួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំប្រតិភូគោរពវិញ្ញាណក្ខន្ធសព លោកឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ ! ==> សម្តេច ម៉ែន សំអន ថ្លែងអំណរគុណក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលបានចុះពិនិត្យ ព្យាបាលជំងឺ និងផ្តល់ការអប់រំសុខភាព ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យផលប៉ះពាល់ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ==> ពិធីរត់ភ្លើងគប់កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ នៅក្រុងស្វាយរៀង... ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យស្ថានភាពជំនន់​ទឹកភ្លៀង និងផលប៉ះពាល់នៅទូទាំងខេត្ត ដើម្បីត្រៀមជួយសង្គ្រោះពលរដ្ឋឱ្យបានទាន់ពេលវេលា ==> ប្រធានក្រុមការងារអាំងទែប៉ូល សរសើរស្នាដៃបង្ក្រាបស្កេម និងបានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពីគម្រោងនាំគ្រួសារមកដើរកម្សាន្តនៅកម្ពុជា ==> ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត...

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ផ្ញើសារលិខិតគោរពជូនពរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ក្នុងឱកាសខួបចម្រើនជន្មាយុគម្រប់​ ៧៧ឆ្នាំ​ ឈានចូល​ ៧៨ឆ្នាំ

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ផ្ញើសារលិខិតគោរពជូនពរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ក្នុងឱកាសខួបចម្រើនជន្មាយុគម្រប់​ ៧៧ឆ្នាំ​ ឈានចូល​ ៧៨ឆ្នាំ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)​៖​ នៅថ្ងៃទី​៣​ ខែកុម្ភៈ​ ឆ្នាំ​២០២២នេះ​ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ញើសារលិខិតគោរពជូនពរ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៧៧ឆ្នាំ​ ឈានចូល ៧៨ឆ្នាំ ត្រូវនឹងថ្ងៃទី​៥​ ខែកុម្ភៈ​ ឆ្នាំ២០២២ខាងមុខនេះ។

សារលិខិតជូនពរនោះ មានខ្លឹមសារថា​ «ស្ថិតក្នុងថ្ងៃអភិមង្គលវិសេសវិសាលថ្លៃថ្លា នៃទិវា​ចម្រើន​ជន្មាយុ​ដ៏ឧត្តុង្គ​ឧត្តម នាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០​២​២​នេះ ក្នុងនាមនាងខ្ញុំផ្ទាល់ និងសហការីទាំងអស់នៃ​​កាក​បាទ​​ក្រហម​កម្ពុជា នាងខ្ញុំសូម​សម្តែងនូវសេចក្តីសោមនស្ស​រីករា​យ​ក្រៃលែ​ង និងសូម​គោរព​​​​ជូន​នូវ​សព្ទ​សាធុការ​ពរ បវរសួស្តី សិរីវឌ្ឍនមង្គលគ្រប់ប្រការ ជូន សម្ដេចវិបុល​សេនាភ​​ក្តី​ ប្រធាន​ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ សូម​មាន​សុខភាព​ល្អ​បរិបូរណ៍ ​កា​​​យ​ព​ល​​​មាំមួន បញ្ញាញា​ណ​​ភ្លឺថ្លាវាងវៃ និងចម្រើនជន្មា​ទីឃាយុ​យឺន​យូរ។

ក្នុងវរោកាសដ៏ឧឡារិកនេះ សូម ​សម្ដេច​វិបុល​សេនា​ភ​ក្តី មេត្តាទទួលពីនាងខ្ញុំនូវអំណរគុណប្រកប​ដោយ​​​​​​​​​ក្តី​គោរពកោតស្ញប់ស្ញែង ចំពោះ​វីរភាពដ៏ឆ្នើម របស់ សម្ដេច ក្នុងការតស៊ូ​យ៉ាងស្វិតស្វាញ រំដោះជាតិ មាតុភូមិ ពី​របប​ប្រល័យពូជសាសន៍ លះបង់កម្លាំងកាយចិត្ត ការពារខឿនឯករាជ្យជាតិ បូរណភាពទឹកដី​ ​និង​ប្រជាជន។ លើស​​​ពី​នេះ​ទៅទៀត សម្ដេច​វិបុល​សេនា​ភ​ក្តី តែងតែយកអស់ប្រាជ្ញា ស្មារតី បញ្ញាញាណដ៏ឈ្លាសវៃ បន្ត​បំពេ​ញ​​​​​បេសកក​ម្ម​យ៉ាងធំធេងក្នុងការដឹកនាំ​ស្ថាប័នព្រឹទ្ធសភា ដែលជាស្ថាប័នអង្គនីតិប្បញ្ញត្តិ ​នៃ​ព្រះរា​​ជា​​​​ណា​ចក្រ​កម្ពុ​​​ជា ​​ពង្រឹង​បាន​នីតិ​រដ្ឋ​រឹងមាំ ប្រជាធិបតេ​យ្យ​​​​ពេញលេញ ​ជំរុញឲ្យការ​អភិវ​ឌ្ឍ​​ប្រទេស​ជាតិ មានការរី​ក​​​​​ចម្រើ​ន​លើ​​​គ្រប់​​វិស័យ ក្នុង​សុខ​​​សន្តិ​ភា​ព ស្ថិរភាព វឌ្ឍន​ភាពសង្គម ដើម្បី​ជាឧត្ដម​ប្រយោជន៍ ជាតិ សាស​នា ព្រះមហាក្សត្រ។

ក្នុងឱកាសដ៏ឧត្តុង្គឧត្តមនេះ នាងខ្ញុំ និងសហការី សូមឧទ្ទិសបួង​សួ​ង​ដល់​គុណ​បុណ្យ​​ព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិ​​​​ទាំង​អស់​​ក្នុងលោក ទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា​ សូម​អភិ​បា​ល​​ប្រោះព្រំ​ប្រសិទ្ធពរជ័យ បវរ​មហា​ប្រសើរ ជូន សម្ដេចវិបុលសេនាភក្តី និង លោកជំ​ទាវ ព្រមទាំង​បុត្រា បុត្រី បុត្រប្រសា និងចៅៗ ជាទី​ស្រឡាញ់ សូមបាន​​ប្រកប​ដោយ​ព្រះពុទ្ធ​ពរទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាតឡើយ»។

ខាងក្រោមនេះ​ ជាខ្លឹមសារទាំងស្រុងនៃសារលិខិតជូនពររបស់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ គោរពផ្ញើជូន​ សម្តេចវិបុលសេនាភក្តី​ សាយ​ ឈុំ​៖

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.