ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ចុះសួរសុខទុក្ខ  និងជួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំប្រតិភូគោរពវិញ្ញាណក្ខន្ធសព លោកឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ ! ==> សម្តេច ម៉ែន សំអន ថ្លែងអំណរគុណក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលបានចុះពិនិត្យ ព្យាបាលជំងឺ និងផ្តល់ការអប់រំសុខភាព ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យផលប៉ះពាល់ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ==> ពិធីរត់ភ្លើងគប់កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ នៅក្រុងស្វាយរៀង... ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យស្ថានភាពជំនន់​ទឹកភ្លៀង និងផលប៉ះពាល់នៅទូទាំងខេត្ត ដើម្បីត្រៀមជួយសង្គ្រោះពលរដ្ឋឱ្យបានទាន់ពេលវេលា ==> ប្រធានក្រុមការងារអាំងទែប៉ូល សរសើរស្នាដៃបង្ក្រាបស្កេម និងបានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពីគម្រោងនាំគ្រួសារមកដើរកម្សាន្តនៅកម្ពុជា ==> ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត...

សម្តេចចៅហ្វាវាំង គង់ សំអុល និងសហការីនៃកាកបាទក្រហមកម្ពុជា សូមគោរពអបអរសាទរ និងជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសត្រូវបានជ្រើសរើសជាជ័យលាភីពានរង្វាន់សន្តិភាពស៊ុនហាក់ ឆ្នាំ២០២២

សម្តេចចៅហ្វាវាំង គង់ សំអុល និងសហការីនៃកាកបាទក្រហមកម្ពុជា សូមគោរពអបអរសាទរ និងជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសត្រូវបានជ្រើសរើសជាជ័យលាភីពានរង្វាន់សន្តិភាពស៊ុនហាក់ ឆ្នាំ២០២២

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ នៅថ្ងៃពុធ ១កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២នេះ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតី ស្រឹង្គា គង់ សំអុល អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា បានផ្ញើសារលិខិតអបអរសាទរ គោរពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដែល សម្តេចតេជោ ត្រូវបានជ្រើសរើសជាជ័យលាភីពានរង្វាន់សន្តិភាពស៊ុនហាក់ ពីមូលនិធិពានរង្វាន់ស៊ុនហាក់ ឆ្នាំ២០២២។

ក្នុងសារលិខិតនោះមានខ្លឹមសារថា ៖ «នាឱកាសដ៏មហានក្ខត្តឫក្សវិសេសវិសាល និងជាមហាកិត្តិយសដ៏ឧត្តុង្គឧត្តមបំផុត ដែល សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានជ្រើសរើសជាជ័យលាភីពានរង្វាន់សន្តិភាពស៊ុនហាក់ ពីមូលនិធិពានរង្វាន់ស៊ុនហាក់ ឆ្នាំ២០២២ ដែលនឹងត្រូវប្រគល់ជូននៅថ្ងៃទី១២ ខែកុម្ភៈ ខាងមុខនេះ ខ្ញុំបាទ និងសហការី នៃកាកបាទក្រហមកម្ពុជា សូមគោរព សម្ដែងនូវក្តីសោមនស្សរីករាយឥតឧបមា និងសូមចូលរួមអបអរសាទរដោយក្តីមោទកភាព ជាទីបំផុតចំពោះ សម្ដេចតេជោ នាយករដ្ឋមន្ត្រី។

ពានរង្វាន់ សន្តិភាពស៊ុនហាក់ ដែល សម្ដេចតេជោ ទទួលបាននេះ គឺជាសក្ខីភាពជាក់ស្ដែង នៃកាទទួលស្គាល់ពីស្ថាប័នអន្តរជាតិ នូវការដឹកនាំរបស់ សម្ដេចតេជោ ក្នុងការកសាងសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍគ្រប់វិស័យក្នុងព្រះរាជាណាចក្រកម្ពុជា។ លើសពីនេះទៅទៀត សម្ដេចតេជោ បាននិងកំពុងខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់សន្តិភាពនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងមូល នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកដ៏ទូលំទូលាយ រួមទាំងការអំពាវនាវយ៉ាងក្លៀវក្លាឱ្យបង្កើតសហភាពប៉ាស៊ីហ្វិក ដែលជាការរួមចំណែកយ៉ាងធំធេងដល់ការកសាង និងការអភិវឌ្ឍមនុស្សជាតិលើភពដែនដីនេះ។

ក្នុងឱកាសដ៏មហាប្រសើរឧត្តុង្គឧត្តមនេះ ខ្ញុំបាទ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ ទេវតាថែរក្សា ទឹកដីព្រះរាជាណាចក្រកម្ពុជា ព្រមទាំងវត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក សូមប្រសិទ្ធពរជ័យជូន សម្ដេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធាន ជាទីគោរពដ៏ខ្ពង់ខ្ពស់ ព្រមទាំងបុត្រា បុត្រី និងចៅៗជាទីស្រឡាញ់ សូមមានសុខភាពល្អបរិបូរអាយុយឺនយូរ និងសម្រេចបានជោគជ័យ ក្នុងការអភិវឌ្ឍលើគ្រប់វិស័យ ធ្វើឱ្យព្រះរាជាណាចក្រកម្ពុជាសម្បូរសប្បាយ រុងរឿងតរៀងទៅ»។

ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងនៃសារលិខិតរបស់ សម្តេចចៅហ្វាំង គង់ សំអុល គោរពផ្ញើជូន សម្តេចតេជោ នាយករដ្ឋមន្ត្រី៖

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.