ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ចុះសួរសុខទុក្ខ  និងជួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំប្រតិភូគោរពវិញ្ញាណក្ខន្ធសព លោកឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ ! ==> សម្តេច ម៉ែន សំអន ថ្លែងអំណរគុណក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលបានចុះពិនិត្យ ព្យាបាលជំងឺ និងផ្តល់ការអប់រំសុខភាព ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យផលប៉ះពាល់ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ==> ពិធីរត់ភ្លើងគប់កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ នៅក្រុងស្វាយរៀង... ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យស្ថានភាពជំនន់​ទឹកភ្លៀង និងផលប៉ះពាល់នៅទូទាំងខេត្ត ដើម្បីត្រៀមជួយសង្គ្រោះពលរដ្ឋឱ្យបានទាន់ពេលវេលា ==> ប្រធានក្រុមការងារអាំងទែប៉ូល សរសើរស្នាដៃបង្ក្រាបស្កេម និងបានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពីគម្រោងនាំគ្រួសារមកដើរកម្សាន្តនៅកម្ពុជា ==> ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត...

hereស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បំភ្លឺទាក់ទងនឹងទៅនឹងការចុះផ្សព្វផ្សាយព័ត៌មានមិនពិត របស់គណនីហ្វេសប៊ុកឈ្មោះ Srey Chamroeun ដែលធ្វើឱ្យមានការយល់ច្រឡំ

hereស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បំភ្លឺទាក់ទងនឹងទៅនឹងការចុះផ្សព្វផ្សាយព័ត៌មានមិនពិត របស់គណនីហ្វេសប៊ុកឈ្មោះ Srey Chamroeun ដែលធ្វើឱ្យមានការយល់ច្រឡំ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានចេញសេចក្តីបកស្រាយបំភ្លឺទាក់ទងនឹងករណី ទាក់ទងទៅនឹងការចុះផ្សព្វផ្សាយព័ត៌មានមិនពិត គ្មានមូលដ្ឋានច្បាស់លាស់ របស់គណនីហ្វេសប៊ុកឈ្មោះ Srey Chamroeun ដែលធ្វើឱ្យប្រជាពលរដ្ឋ និងមជ្ឈដ្ឋានទូទៅមានការយល់ច្រឡំ។

លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន   ថា «តាមពិតជាក់ស្ដែងក្នុងរូបភាពនេះជាមនុស្ស ២នាក់ផ្សេងគ្នាដាច់ដោយឡែក នារីពាក់អាវពណ៌ខ្មៅ ដែលមានឈ្មោះ វង្ស លក្ខ័ណា ជាបុគ្គលដែលបានខំមិនព័ត៌មានមិនពិតទាក់ទងទៅនឹងមន្ត្រីអគ្គិភ័យ ក្នុងគោលបំណងអាក្រក់បង្ខីចកិត្តិយសរបស់មន្ត្រីអនុវត្តច្បាប់ ហេីយបុគ្គលរូបនេះក៏បានចូលខ្លួនសារភាពកំហុស ហើយសមត្ថកិច្ចក៏បានធ្វើការណែនាំអប់រំ និងធ្វើកិច្ចសន្យា ហេីយដោះលែងឱ្យត្រឡប់ទៅផ្ទះវិញហេីយ ដោយមិនបានដាក់ទោសអ្វីឡេីយ មិនដូចការចុះផ្សាយបំពុលព័ត៌មានរបស់បុគ្គល ស្រី ចំរេីន ដែលថានារីម្នាក់នេះត្រូវបានសមត្ថកិច្ចចោទប្រកាន់ និងបញ្ជូនទៅពន្ធនាគារ»។

លោកវរសេនីយ៍ឯក សាន សុខសីហា បានបន្តថា ចំណែកឯនារីម្នាក់ទៀត ដែលពាក់អាវពណ៌ក្រហម មានឈ្មោះ ឈឹម ស៊ីថរ ជាមេដឹកនាំធ្វើចលនា ញុះញង់ អុកឡុក បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម គឺត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ហើយតុលាការក៏បានចេញដីកាឃុំខ្លួនផងដែរ។

ជាមួយគ្នានេះដែរ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានក្រើនរំឮកថា មុននឹងផ្សព្វផ្សាយព័ត៌មានអ្វីមួយ គួរតែស្រាវជ្រាវឱ្យបានដឹងច្បាស់ជាមុនសិន ចៀសវាងការចុះព័ត៌មានមិនពិត ដែលធ្វេីឱ្យមជ្ឈដ្ឋានទូទៅមានការយល់ច្រឡំ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.