ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ចុះសួរសុខទុក្ខ  និងជួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំប្រតិភូគោរពវិញ្ញាណក្ខន្ធសព លោកឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ ! ==> សម្តេច ម៉ែន សំអន ថ្លែងអំណរគុណក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលបានចុះពិនិត្យ ព្យាបាលជំងឺ និងផ្តល់ការអប់រំសុខភាព ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យផលប៉ះពាល់ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ==> ពិធីរត់ភ្លើងគប់កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ នៅក្រុងស្វាយរៀង... ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យស្ថានភាពជំនន់​ទឹកភ្លៀង និងផលប៉ះពាល់នៅទូទាំងខេត្ត ដើម្បីត្រៀមជួយសង្គ្រោះពលរដ្ឋឱ្យបានទាន់ពេលវេលា ==> ប្រធានក្រុមការងារអាំងទែប៉ូល សរសើរស្នាដៃបង្ក្រាបស្កេម និងបានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពីគម្រោងនាំគ្រួសារមកដើរកម្សាន្តនៅកម្ពុជា ==> ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត...

សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខទូលប្រគេន សម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន ចំពោះមរណភាព មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ សោម លេន

សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខទូលប្រគេន សម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន ចំពោះមរណភាព មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ សោម លេន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានផ្ញើសាររំលែកទុក្ខ សូមទូលប្រគេនសម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក និងជាព្រះមេគណរាជធានីភ្នំពេញ ចំពោះមរណភាពមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ សោម លេន ដែលជាញោមស្រីបង្កើតរបស់សម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន។

សាររំលែកទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ខណៈនេះខ្ញុំព្រះករុណា និងភរិយា មានក្តីក្តុកក្តួលរំជួលចិត្តឥតឧបមា ដោយបានទទួលដំណឹងថា មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ សោម លេន ញោមបង្កើតរបស់ព្រះអង្គ បានទទួលមរណភាព នៅថ្ងៃ១៥ រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃអង្គារ ទី០១ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង ០១៖៤០នាទីរំលងអាធ្រាត្រ ក្នុងជន្មាយុ ៨១ឆ្នាំ ដោយរោគានិងជារាពាធ។

ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ធំធេងនេះ ខ្ញុំព្រះករុណា និងភរិយា សូមចូលរួមរំលែកទុក្ខដោយអនិច្ចលក្ខណធម៌យ៉ាងជ្រាលជ្រៅ ព្រមទាំងសង្វេគសោកស្តាយស្រណោះ អាឡោះអាល័យ ស្ទើររកទីបំផុតគ្មាន ព្រោះថាការបាត់បង់មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ សោម លេន គឺជាការបាត់បង់នូវអភិសមាចារជន ក្នុងព្រះពុទ្ធសាសនាដ៏ល្អឆ្នើមមួយរូប ហើយក៏ជាការបាត់បង់ញោមស្រី មាតា ជីដូន ដែលមានព្រះព្រហ្មវិហារធម៌ ចំពោះកុលបុត្រ កុលធីតា និងចៅៗមិនចេះរីងស្ងួតរហូតគ្រាអវសាន។

សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខ័ន្ធ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ សោម លេន ឆាប់បានយោនយកកំណើត កើតក្នុងសុគតិភព កុំបីឃ្លាតក្លាយជាបការៈដទៃឡើយ»៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.