ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត

ប៉ូលីស​សេដ្ឋកិច្ច​ខេត្ត​បង្ក្រាប​រថយន្ត​ដឹក​ទំនិញ​អត់​ច្បាប់​មួយ​គ្រឿង​ចាត់ការ​តាម ផ្លូវ​ច្បាប់​ធ្វើឲ្យ​មន្ត្រី​គយ​មិន​សប្បាយចិត្ត​ព្រោះ​គេ​បាន​បង់​គយ​ក្រោម​តុ​ហើយ​

ប៉ូលីស​សេដ្ឋកិច្ច​ខេត្ត​បង្ក្រាប​រថយន្ត​ដឹក​ទំនិញ​អត់​ច្បាប់​មួយ​គ្រឿង​ចាត់ការ​តាម ផ្លូវ​ច្បាប់​ធ្វើឲ្យ​មន្ត្រី​គយ​មិន​សប្បាយចិត្ត​ព្រោះ​គេ​បាន​បង់​គយ​ក្រោម​តុ​ហើយ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​បន្ទាយមានជ័យ ​៖ ​កំលាំង​ប៉ូលីស​ប្រឆាំង​បទល្មើស សេដ្ឋកិច្ច ខេត្ត​បន្ទាយមានជ័យ បាន​បង្ក្រាប​និង​ឃាត់​រថយន្ត​១​គ្រឿង ដឹក​ទំនិញ​គ្មាន​ច្បាប់ តែ​ក្រុម​គយ​មិន​សប្បាយចិត្ត ព្រោះ​បាត់​លាភ​សក្កា​រះ​ ។ ​បូលីស​​ចាប់​រថយន្ត​គេចពន្ធ នៅវេលា​ម៉ោង​១០.៣០​នាទី ថ្ងៃទី​០៤​កុម្ភះ​២០១៥ នៅ​ចំណុច​ខាងត្បូង​ផ្សារ​ចំការ​គ ប្រមាណ​១០០​ម៉ែត្រ តាម​បណ្តោយ​ផ្លូវ​លេខ​២ ស្ថិតក្នុង ភូមិ​សូ​ភី សង្កាត់​កំពង​ស្វាយ ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ​។​

​លោក​វ​រះ​សេនីយ៍​ទោ ចាប សុ​ផា​រិទ្ធ នាយករិយាល័យ​បូលីស​ប្រឆាំង បទល្មើស​សេដ្ឋកិច្ច​ខេត្ត បន្ទាយមានជ័យ បាន​ប្រាប់ឲ្យដឹង​ថា ដោយ​មាន​បទបញ្ជា​ពី​លោក​ឧត្តមសេនីយ៍ត្រី អាត់ ខែម ស្នងការ​នគ​បាល​ខេត្ត​បាន​ដាក់​វិធានការ ដល់​កំលាំង​ជំនាញ​ដើម្បី​ទប់ស្កាត់​រាល់​បទល្មើស សេដ្ឋកិច្ច​ដែល​កើតឡើង​នៅក្នុង​ខេត្ត​បន្ទាយមានជ័យ មាន​ដូចជា​រថយន្ត​ដែល​ដឹក​ទំនិញ សំពីងសំពោង​ដែល​លួច​បង្គប់​ទំនិញរត់ពន្ធ គ្មាន​ច្បាប់​និង​រថយន្ត​តាក់ស៊ី លួច​ដឹក​ទំនិញ​គ្មាន​ច្បាប់​ជាដើម​។ លោក​បាន​បន្តថា ក្រោយ​ពី​ដាក់​វិធាន​កំលាំង​ជំនាញ​សេដ្ឋកិច្ច របស់​លោក​បាន​ស្រាវជ្រាវ​ឃាត់ បាន​រថយន្ត​ធុន​កាំ​ម៉ា​រី សេរី​ឆ្នាំ​១៩៩៣​ពណ៌​ទឹក ប្រាក់​ដែល​ពាក់​ផ្លាកលេខ ខាង​មុខ​បាត់ដំបង 2A.2722 ១​គ្រឿង​ដែល​លួច​ដឹក​ទំនិញពេចពន្ធ ដែល​ម្ចាស់​រត់គេចខ្លួន​។​

​ដោយ​មាន​ការសំរបសំរួល​ពី​លោក ផាន់ វណ្ណា​រ័ដ្ឋ ព្រះរាជអាជ្ញា​សាលាដំបូង ខេត្ត​បន្ទាយមានជ័យ​បាន អោយ​ឆែកឆេ​ក្នុង​រថយន្ត​នោះ បាន​រកឃើញ​មាន​ទឹក​ផ្លែឈើ ប្រភេទ​ទឹកក្រូច​ដប​តូច ដែល​នាំចូល​ពី​ថៃ​ដាក់​ពេញ​ក្នុង​រថយន្ត​ហើយ ក៏​បាន​យក​មក​រក្សា​នៅ​ស្នងការ នគ​បាល​ខេត្ត​ដើម្បី​អនុវត្ត​តាម​ច្បាប់​។ នៅពេល ដែល​កំលាំង​នគ​បាល​ប្រឆាំង បទល្មើស​សេដ្ឋកិច្ច​ខេត្ត បង្ក្រាប​បាន​ហៅ​អោយ​មន្ត្រី​គយ​ចូលរួម ឆែកឆេរ​ដែរ​តែ​អស់លោក​មិន​ចូលរួម ព្រោះ​រថយន្ត​តាក់ស៊ី​ដែល​ដឹក​ទំនិញ​គេច​ពន្ធ ចេញពី​ក្រុង​ប៉ោយ​ប៉ែត មកដល់​ក្រុង​សិរីសោភ័ណ​នេះ បាន​បង់​អោយ​មន្ត្រី​គយ​និង​រដ្ឋ​ករ ខេត្ត​មាន​នៅ​ផ្លូវ​៥០ ភូមិ​កូនដំរី ក្រុង​ប៉ោយប៉ែត​និង​មន្ត្រី​គយ​និង​គយ​ច​ល័យ នៅ​ចំណុច​សាលា​ក្រៅ ស្រុក​អូរជ្រៅ​រួចរាល់​អស់ហើយ​។​

រថយន្ត​តាក់ស៊ី​ដឹកទំនិញ គ្មាន​ពន្ធ​ក្នុង​១​គ្រឿង​១​ខែ បង់​ជិត​១​លាន​រៀល ក្នុង​១​ថ្ងៃ​ដឹក​ប៉ុន្មាន​ជើង​ក៍បាន​ហើយ​ក្នុង​១​ថ្ងៃ តាក់ស៊ី​ដែល​ដឹក​ទំនិញ​គ្មាន​ច្បាប់ ទាំង​ថ្ងៃ​និង​យប់​មិនតិច​ជាង​៥០​គ្រឿង ទើប​ការបង្ក្រាប​គ្មាន​វត្តមាន​មន្ត្រី​គយ និង​រដ្ឋ​ករ​ចូលរួម​យ៉ាង​ដូច្នេះ​៕

2015_02_06a (2)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.