ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ ==> ម្តេចតេជោ ហ៊ុន សែន ប្រកាសចាត់វិធានការលើអ្នកនាំសាច់បង្កកពីថៃ និងតាមរកមុខមន្ត្រីគប់គិត ==> ប្រសាសន៍សំខាន់ៗរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសចុះពិនិត្យវឌ្ឍនភាពរោងចក្រ DSS ខេត្តបាត់ដំបង ==> សម្ដេចតេជោ ហ៊ុន សែន ណែនាំឱ្យស្រាវជ្រាវរក អ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា​ ព្រមទាំងណែនាំឱ្យអ្នករកស៊ីបែបនេះ ដកខ្លួនជាបន្ទាន់ ==> អភិបាលខេត្តរតនគិរី ដឹកនាំប្រជុំបូកសរុបការងារ ចុះត្រួតពិនិត្យ និងធ្វើរដ្ឋបាលចំហរប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ==> ម្តេចតេជោ ហ៊ុន សែន ប្រកាសចាត់វិធានការលើអ្នកនាំសាច់បង្កកពីថៃ និងតាមរកមុខមន្ត្រីគប់គិត ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តបន្ទាយមានជ័យ

អង្គសន្និបាត​បូក​សរុប​លទ្ធផល ការងារ​ឆ្នាំ​២០១៦ និង​លើក​ទិសដៅ បន្ត​សម្រាប់​ឆ្នាំ​២០១៧ របស់​តំបន់​ប្រតិបត្តិការ​សឹក​រង ព្រះវិហារ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ព្រះវិហារ ៖ នៅ​រសៀល​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០១៧ នៅ​តំបន់​ប្រតិបត្តិការ​សឹក​រង​ព្រះវិហារ បាន​ប្រារព្ធ​ពិធី​អង្គសន្និបាត​បូកសរុប​ការងារ​ឆ្នាំ​២០១៦ និង​លើក​ទិសដៅ​បន្ត​សម្រាប់​ឆ្នាំ​២០១៧ ក្រោម​អធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ម៉ន មេបញ្ជាការរង​កងទ័ព​ជើងគោក និង​ជា​មេបញ្ជាការ​យោ​ភូមិភាគ​ទី​៤  និង​មាន​ការអញ្ជើញ​ចូលរួម​ពី ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​ព្រះវិហារ និង​ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉ែត ចាន់ថុន នាយរង​សេនាធិការ​ចម្រុះ នៃ​កងយោធពល​ខេមរៈភូមិន្ទ ព្រមទាំង​មេ​បញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និង​ពលទាហាន​ជាច្រើន​រូប​ផង​ដែរ​។​

​ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ម៉ន បាន​មានប្រសាសន៍​ណែនាំ​ឲ្យ​កងកម្លាំង​កងទ័ពជើងគោ​ក​ទាំងអស់ ត្រូវ​រួម​សាមគ្គី​គ្នា​ជា​ធ្លង់​មួយ ដើម្បី​សម្រេច​ផែនការ​ការងារ ឆ្នាំ​២០១៧​នេះ​។​

​ឯកឧត្តម បាន​សម្ដែង​នូវ​ការកោតសរសើរ​ដល់​នាយ  និង​ពលទាហាន នៅ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​ព្រះវិហារ ដែល​បាន​សម្រេច​បាន​ភារកិច្ច​ជូន​ជាតិ​មាតុភូមិ​។ ហើយ​ឯកឧត្តម ក៏​បាន​ផ្តាំផ្ញើរ ដល់​កម្លាំង​យោធា​ទាំងអស់​មិន​ត្រូវ​មាន​ពាក់ព័ន្ធ​នឹង​បទល្មើស​ជា​ដាច់ខាត ប្រសិនបើ​មាន​ត្រូវ​ដកខ្លួន​ចេញ​ជាបន្ទាន់​។​

​ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​ព្រះវិហារ បាន​មានប្រសាសន៍​កោតសរសើ​រ​ដ៏​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត ដែល​ក្នុង​ឆ្នាំ​២០១៦​នេះ ទទួលបាន​លទ្ធ​គាប់ប្រសើរ តែ​ត្រូវ​ខិតខំ​បន្ត​សម្រាប់​ឆ្នាំ​២០១៧​ផងដែរ​។

​នៅក្នុង​ឱកាស​នោះ​ដែរ ឯកឧត្តម ក៏​បាន​ណែនាំ និង​បាន​ស្នើ​ដល់​អាជ្ញាធរ​ក្រុង​-​ស្រុក និង​កម្លាំង​សមត្ថកិច្ច​ក្នុង​ខេត្ត មិន​ត្រូវ​ចូលរួម​សហការ​ជាមួយ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​ធានា​គារ​ឯកជន​នានា ដើរ​ទារបំណុល​ពី​ប្រជាពលរដ្ឋ ដែល​គ្មាន​លទ្ធភាព​សងបំណុល​ឡើយ​។ ឯកឧត្តម បានឲ្យដឹងថា ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេជោ ហ៊ុន សែន បាន​ស្នើ​ឲ្យ​ធានា​គារ​ជាតិ ធ្វើការ​ត្រួតពិនិត្យ​ឡើងវិញ ចំពោះ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​ធានា​គារ​ឯកជន​នានា ត្រូវ​ប្រើ​ឈ្មោះ និង​ស្លាក​សញ្ញា​ឲ្យបាន​ច្បាស់លាស់ ព្រោះ​កន្លងមក​មាន​មតិ​របស់​ប្រជាពលរដ្ឋ​យល់ច្រឡំ​ថា «​ប្រជាពលរដ្ឋ​ជំពាក់​លុយ​រដ្ឋ ជំពាក់​លុយ​អង្ក​ការ​ទៅ​វិញ​»​។​

​ឯកឧត្តម​បាន​បន្តថា ករណី​ប្រជាពលរដ្ឋ​គ្មាន​លទ្ធភាព​សងបំណុល​បែ​ជា​សមត្ថកិច្ច​យើង​ចូលរួម​សហការ​ជាមួយ​គេ តែ​ធាតុពិត​លុយ​របស់​គេ​សោះ ដល់​ពេល​អាក្រក់​ឈ្មោះ​សមត្ថកិច្ច និង​អាជ្ញាធរ​យើង ជា​អ្នកទទួល​ទៅវិញ​។ ត្រង់​ចំណុច​នេះ ឯកឧត្តម​អភិបាលខេត្ត បាន​សំណូមពរ​ឲ្យ​អាជ្ញាធរ​ក្រុង​-​ស្រុក  ត្រូវ​ធ្វើ​ការផ្សព្វផ្សាយ​ឲ្យបាន​ទូលំទូលាយ ដើម្បី​មាន​ការ​ជ្រួតជ្រាប​ដល់​ប្រជាពលរដ្ឋ​។​

​នៅក្នុង​ឱកាស​នោះ ឯកឧត្តម ក៏​បាន​សំណូមពរ​ឲ្យ​អាជ្ញាធរ និង​សមត្ថ​កិ​ច​ពាក់ព័ន្ធ​ក្នុង​ខេត្ត ត្រូវធ្វើ​ការចូលរួម​ទប់ស្កាត់​បទល្មើស​ព្រៃឈើ បទល្មើស​ធនធាន​រ៉ែ បទល្មើស​គ្រឿងញៀន និង​បទល្មើស​ផ្សេងៗ​ទៀត ឲ្យមាន​ប្រសិទ្ធភាព​៕

 

IMG-20170220-WA0007

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.