ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ ==> ម្តេចតេជោ ហ៊ុន សែន ប្រកាសចាត់វិធានការលើអ្នកនាំសាច់បង្កកពីថៃ និងតាមរកមុខមន្ត្រីគប់គិត ==> ប្រសាសន៍សំខាន់ៗរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសចុះពិនិត្យវឌ្ឍនភាពរោងចក្រ DSS ខេត្តបាត់ដំបង ==> សម្ដេចតេជោ ហ៊ុន សែន ណែនាំឱ្យស្រាវជ្រាវរក អ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា​ ព្រមទាំងណែនាំឱ្យអ្នករកស៊ីបែបនេះ ដកខ្លួនជាបន្ទាន់ ==> អភិបាលខេត្តរតនគិរី ដឹកនាំប្រជុំបូកសរុបការងារ ចុះត្រួតពិនិត្យ និងធ្វើរដ្ឋបាលចំហរប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ==> ម្តេចតេជោ ហ៊ុន សែន ប្រកាសចាត់វិធានការលើអ្នកនាំសាច់បង្កកពីថៃ និងតាមរកមុខមន្ត្រីគប់គិត ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តបន្ទាយមានជ័យ ==> កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ចុះរដ្ឋបាល៩០ទីតាំង រកឃើញជនបរទេសស្នាក់នៅចំនួន ៤៩៤នាក់ តែមិនពាក់ព័ន្ធបទល្មើស Online Scams ទេ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសំណេះសំណាលជាមួយក្រុមភ្លេងកាយរឹទ្ធិ ត្រៀមចេញទៅប្រកួតក្រុមភ្លេងកាយរឹទិ្ធថ្នាក់ជាតិ លើកទី៣ ==> សម្តេចតេជោ ហ៊ុន សែន ប្រាប់អ្នកសារព័ត៌មានថៃឱ្យពិនិត្យប្រសាសន៍សម្តេចឡើងវិញ៖ ការប្រើកម្លាំងដោះស្រាយបញ្ហាព្រំដែន មិនមែនជាជម្រើសរបស់កម្ពុជាឡើយ

ក្រុមការងារ ស​.​ស​.​យ​.​ក រាជធានី តំណាង​លោក សាយ សំ​អាល់ យក​អង្ករ​ចែក​ជូន​សណ្ដាប់ធ្នាប់​ខណ្ឌ​ឫស្សីកែវ​៥០​នាក់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ភ្នំពេញ ៖ មន្ត្រី​ប្រតិភូ យុវជន​មាន​សុ​វត្ថ​ភាព ស​.​ស​.​យ​.​ក រាជធានី​ផ្នែក​”៧១” ជិត​១០​នាក់ តំណាង​លោក សាយ សំ​អាល់ ប្រធាន​សហភាព សហព័ន្ធ​យុវជន​កម្ពុជា រាជធានី​ភ្នំពេញ បាន​ចុះ​សំណេះសំណាល សួរ​សុខ​ទុក ដោយ​ពាំនាំ​នូវ​សកម្មភាព​មនុស្សធម៌ មាន​ជា​អង្ករ ដើម្បី​មក​ចែក​ជូន​ក្រុមការងារ​ផ្នែក​សណ្ដាប់ធ្នាប់ ខណ្ឌ​ឫស្សីកែវ ចំនួន​៥០​នាក់ ។

​សកម្មភាព មនុស្សធម៌​របស់ ស​.​ស​.​យ​.​ក រាជធានី​ផ្នែក​”៧១”​នេះដែរ បាន​ធ្វើឡើង​នៅ​ល្ងាច​ថ្ងៃ​ទី​១៧ ខែ​កុម្ភះ ឆ្នាំ​២០១៧ ស្ថិត​ក្នុង​បរិវេណ​សាលាខណ្ឌ​ឫស្សីកែវ ដោយ​មាន​ការ អញ្ជើញ​ចូលរួម​ពី​លោក ស៊ូ សោ​គន្ធ អភិបាលរង​ខណ្ឌ​ឫស្សី កែវ តំណាង​លោក ជា ពិសី អភិបាល​ខណ្ឌ​ឫស្សីកែវ និង​នា យ​ការិយាល័យ​ហិរញ្ញវត្ថុ​ខណ្ឌ​លោក ឡេង ច័ន្ទ​វិសិទ្ធ រួម​ទាំ ង​មន្ត្រី​ក្រុមយុវជន ស​.​ស​.​យ​.​ក ខណ្ឌ​ឫស្សីកែវ ជាច្រើន​នាក់ ផងដែរ ។

​ក្នុង​សកម្មភាព​មនុស្សធម៌​នេះ តំណាង​សហភាព សហព័ន្ធ​យុវជន ស​.​ស​.​យ​.​ក រាជធានី​ផ្នែក​”៧១” បាន​លើកឡើង​ថា លោក សាយ សំ​អាល់ ប្រធាន​សហភាព សហព័ន្ធ​យុវជន​កម្ពុជា រាជធានី​ភ្នំពេញ បាន​មើលឃើញ​ពី​ការខិតខំ​ប្រឹងប្រែង បំពេញភារកិច្ច របស់​កម្លាំង​សណ្ដាប់ធ្នាប់​ខណ្ឌ ក៍​បាន​ចាត់ឲ្យ ក្រុម​ការងារ​យើង នាំ​យក​អង្ករ​មក​ចែក​ជូន​ចំនួន​៥០​នាក់ ដោយ​ក្នុង​ម្នាក់ៗ​ទទួលបាន​២០​គីឡូក្រាម ។

​តំណាង​សហភាព សហព័ន្ធ យុវជន ស​.​ស​.​យ​.​ក រាជធានី ផ្នែក​”៧១”​បាន​លើកឡើង​ទៀត​ថា ថ្វី​ត្បិត​តែ​អង្ករ​ដែល​ចែកជូន​ដល់​កម្លាំង​សណ្ដាប់ធ្នាប់​យើង វា​មិន​មាន​ចំនួន​ច្រើន​ក៍​ពិតមែន ប៉ុន្តែ​វា​ជា​ទឹកចិត្ត​របស់​ប្រធាន​សហភាព សហព័ន្ធ​យុវជន​កម្ពុជា រាជធានី​ភ្នំពេញ ហើយ​ចំពោះ​សកម្មភាព​មនុស្សធម៌​នេះ នៅតែ​បន្ត​ជួយ​ទៅ​ដល់​កម្លាំង​សណ្ដាប់​យើង ដោយ​មិន អាច​បំភ្លេចបាន និង​បន្ត​ជួយ​ទៅ​ដល់​កម្លាំង​សណ្ដាប់ធ្នាប់​ខ ណ្ឌនូវ​ទូទាំង​រាជធានី​ភ្នំពេញ​តែម្ដង ។

​បន្ថែម​ពី​នេះ លោក ស៊ូ សោ​គន្ធ អភិបាលរង​ខណ្ឌ​ឫស្សីកែវ
​ក៍​បាន​លើកឡើង​ផងដែរ​ថា លោក​សូម​ថ្លែងអំណរគុណ យ៉ា ង​ជ្រាលជ្រៅ ចំពោះ​ក្រុម​ការងារ​យុវជន ស​.​ស​.​យ​.​ក រាជធានី តំណាង​លោក សាយ សំ​អាល់ ប្រធាន​សហភាព ស​ហព័ ន្ឌ​យុវជន​កម្ពុជា​រាជធានី​ភ្នំពេញ ដែល​បាន​ឆ្លៀតឱកាស នាំ​យក​អង្ករ មក​ផ្ដល់​ជូន​ដល់​កម្លាំង​សណ្ដាប់ធ្នាប់ ដែល​បច្ចុប្បន្ន​នេះ កម្លាំង​សណ្ដាប់ បាន​យកចិត្តទុកដាក់​បំពេញ ភារកិច្ច ជូន​ប្រជាពលរដ្ឋ​បាន​យ៉ាងច្រើន ដោយ​មិន​ថា​យប់ ឫ​ថ្ងៃ​ឡើយ ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.