ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ! ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការរកឃើញមន្រ្តីនគរបាល ២ ៣៣២នាក់ ខុសឈ្មោះ អក្ខរាវិរុទ្ធ និងភេទ ==> អាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួនបុរសបែកថ្នាំម្នាក់កាន់កាំបិតប៉័ងតោគំរាមកំហែងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ! ==> ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានគូសបញ្ជាក់ថា គិតចាប់តាំងពីថ្ងៃបើកសម្ពោធជាផ្លូវការនូវរូបសំណាក «បង្កងបាញ់ទឹក» នៅសួនច្បារមាត់បឹងតាកែវ ក្រុងដូនកែវកាលពីថ្ងៃទី៣០ ខែតុលា រហូតមកដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ កន្លងទៅនេះ ខេត្តតាកែវ បានទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ សរុបប្រមាណជិត ៣លាននាក់ ដែលបានអញ្ជើញមកកម្សាន្ត និងទស្សនាសមិទ្ធផលទេសចរណ៍ ដ៏ទាក់ទាញថ្មីនេះ។ ==> ក្រសួងរៀបចំដែនដី និងរដ្ឋបាលខេត្តស្វាយរៀង រៀបចំសិក្ខាសាលាបំពាក់បំប៉នសមត្ថភាព ស្តីពី «ការងាររៀបចំដែនដី និងនគរូបនីយកម្ម» ដើម្បីជំរុញការអភិវឌ្ឍន៍ ==> ព្រះរាជសុន្ទរកថាទាំងស្រុងរបស់ ព្រះមហាក្សត្រកម្ពុជា ឱកាសយាងបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលជាកិច្ចប្រជុំលើកដំបូងនៅកម្ពុជា ==> ប្រធានាធិបតីបារាំង និងភរិយា អញ្ជើញដល់ប្រទេសកម្ពុជា បើកទំព័រថ្មី នៃចំណងមេត្រី​ភាព​កម្ពុជា-បារាំង ==> សូមស្វាគមន៍ ឯកឧត្តម To Lam ប្រធានរដ្ឋវៀតណាម មកកាន់ព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ==> អង្គការយូណេស្កូបន្តគាំទ្រ និងផ្ដល់ជំនួយដល់​កម្ពុជា លើការអភិរក្សបេតិកភណ្ឌវប្បធម៌

ស្រុកកោះធំ បើកវគ្គអប់រំនយោបាយ ដល់បេក្ខជនឈរឈ្មោះបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណ្ណត្តិទី ៥ឆ្នាំ២០២២

ស្រុកកោះធំ បើកវគ្គអប់រំនយោបាយ ដល់បេក្ខជនឈរឈ្មោះបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណ្ណត្តិទី ៥ឆ្នាំ២០២២

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Aphiwat Kampuchea» |

http://kehaktompor-aphivatkampuchea.com.kh

Tel: 077 79 79 52 / 088 77 97 952 | WhatsApp: 012 58 04 55

(កណ្តាល)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែមករា ឆ្នាំ២០២២ អ្នកឧកញ៉ា លី សាម៉េត ហៅគ្រូមា តំណាងសម្តេចតេជោ ហ៊ុនសែន ប្រធានគណបក្សប្រជាជនកម្ពុជា និងលោក តូច ចាន់កុសល អនុប្រធានទី១ ក្រុមការងារគណបក្សចុញជួយស្រុកកោះធំ បានអញ្ជើញបើកវគ្គអប់រំនយោបាយដល់បេក្ខជនឈរឈ្មោះបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណ្ណត្តិទី ៥ឆ្នាំ២០២២ ស្ថិតក្នុងស្រុកកោះធំ ខេត្តកណ្តាល។

លោក តូច ចាន់កុសល បានថ្លែងក្នុងពិធីនោះថា នាមជាមន្ត្រីគណបក្ស ត្រូវបន្តខិតខំធ្វើសកម្មភាពចិញ្ចឹមចលនានយោបាយនៅមូលដ្ឋានតាមរយៈការកសាងសមិទ្ធិផលនានា ការចូលរួមសហការដោះស្រាយបញ្ហាប្រឈម សំណើ សំណូមពរនានា របស់ប្រជាពលរដ្ឋ។ បេក្ខជន ត្រូវចុះតាមខ្នងផ្ទះប្រជាពលរដ្ឋ ដើម្បីស្វែងយល់អំពីជីវភាពរស់នៅ និងសុខទុក្ខរបស់ពួកគាត់ សំដៅដោះស្រាយតាមជាក់ស្ដែង និងសមស្រប។

លោកបានបន្តថា បេក្ខជនត្រូវត្រួតពិនិត្យ និងពង្រឹងការគ្រប់គ្រងសមាជិកបក្សតាមក្រុមមួយៗឱ្យបានច្បាស់ និងធ្វើការជួបជុំជាមួយសមាជិកបក្ស និងអ្នកគាំទ្រគណបក្សជាទ្រង់ទ្រាយតូចៗតាមភូមិ ឃុំដើម្បីផ្សព្ចផ្សាយពីស្នាដៃ សមិទ្ធិផលរបស់គណបក្ស និងរាជរដ្ឋាភិបាល ដើម្បីពង្រឹង និងលើកកម្ពស់ជំនឿជាក់របស់សមាជិកគណបក្ស និងអ្នកគាំទ្រមកលើគណបក្ស ហើយត្រូវដំណើរការព្រមគ្នាដើម្បីរៀបចំពិធីបញ្ចូលសមាជិកថ្មីៗរបស់គណបក្សឱ្យបានសកម្មផុសផុលគ្រប់មូលដ្ឋាន។

លោកអនុប្រធានទី១ នៃក្រុមការងារចុះជួយស្រុកកោះធំ បានក្រេីនរម្លឹកឱ្យក្រុមការងារគណបក្ស និងបេក្ខជន ត្រូវត្រៀមរៀបចំផែនការ និងប្រតិទិនការងារឃោសនាតាមថ្ងៃនីមួយៗរបស់បេក្ខជនចាប់ពីពេលនេះតទៅរហូតដល់យុទ្ធនាការឃោសនា ត្រូវមានផែនការប្រទិតិនឃោសនាកំឡុងពេល១៤ថ្ងៃ នៃយុទ្ធនាការរួមទាំងពីធីបើក និងបិទយុទ្ធនាការ ការដង្ហែក្បួនឃោសនាបាន២ដងក្នុងមួយឃុំ និងតាមខ្នងផ្ទះដើម្បីជួបជុំប្រជាពលរដ្ឋអ្នកបោះឆ្នោតតាមភូមិឃុំ។

អ្នកឧកញ៉ា លី សាម៉េត បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញេីរបស់សម្តេចតេជោ សូមឱ្យមន្ត្រីគណបក្សប្រជាជនកម្ពុជាទាំងអស់ បេីកបេះដូងឱ្យទូលាយទទួលយកអតីតសមាជិក និង អ្នកគាំទ្រគណបក្សផ្សេងៗ ដែលមានបំណងចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាវិញ។

ក្នុងនោះអ្នកឧកញ៉ា មានប្រសាសន៍បន្ថែមទៀតថា គណបក្សប្រជាជនកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស គឺលោកបានផ្តាំផ្ញេីថា គណបក្សប្រជាជនកម្ពុជារង់ចាំទទួលស្វាគមន៍ជានិច្ចរាល់អតីតសមាជិក សមាជិកា និងអ្នកគាំទ្រ អតីតគណបក្សសង្គ្រោះជាតិ ដែលមានបំណងចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាវិញ។

អ្នកឧកញ្ញ៉ា លី សាម៉េត បានសំណូមពរទៅដល់ប្រជាពលរដ្ឋទាំងអស់ទូទាំងប្រទេស សូមឱ្យរួមគ្នាគាំទ្រចំពោះគណបក្សប្រជាជនកម្ពុជា ជាពិសេសគាំទ្រចំពោះលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេនពីសម្តេចតេជោនាយករដ្ឋមន្ត្រី ដេីម្បីដឹកនាំសង្គមជាតិរបស់យេីងទៅថ្ងៃអនាគត ដេីម្បីប្រជាជនកម្ពុជារស់នៅដោយសុខសុភមង្គល ប្រទេសជាតិមានការរីកចម្រេីន និង មានការអភិវឌ្ឍន៍លេីគ្រប់វិស័យ ។

ជាចុងក្រោយអ្នកឧកញ៉ា លី សាម៉េត បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ទៅចូលរួមបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជាឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ បោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សាឃុំ សង្កាត់ខាងមុខនេះ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.