ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូន ប្រធានសភាជាតិសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ត ចំពោះមរណភាព អតីតប្រធានាធិបតី លោក Francisco Guterres Lú-Olo ==> ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតីក្នុងពិធី" ប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី.. ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី ==> តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន ==> ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន ==> ឯកឧត្ដម​ ឃួង ស្រេង ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​សេវា​សុរិយោដីឱ្យមានប្រសិទ្ធភាពខ្ពស់​ និងល្អប្រសើរជាងមុនថែមទៀត ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា! ==> ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ

ជំទាវ​ម៉ៅ មា​ល័យ កែ គឹមយ៉ាន ឧបនាយក​រដ្ឋមន្ត្រី​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន និង​ជំទាវ​ញ៉ែម សា​ខន ស ខេង​សម្តេច​ក្រឡាហោម ឧបនាយករដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ​ធ្វើ​បុណ្យរាប់បាត្រ​ព្រះសង្ឃ​៥០០​អង្គ នៅ​ប្រាសាទ​បន្ទាយឆ្មា​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​បន្ទាយមានជ័យ​៖ ជំទាវ​ម៉ៅ មា​ល័យ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រយុទ្ធប្រឆាំង​គ្រឿងញៀន និង​ជំទាវ​ញ៉ែម សា​ខន ស ខេង​សម្តេច​ក្រឡាហោម ឧបនាយក​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ធ្វើ​បុណ្យរាប់បាត្រ​ព្រះសង្ឃ​៥០០​អង្គ នៅ​ប្រាសាទ​បន្ទាយឆ្មា ឧទ្ទិស​មហាកុសល​ជូន​បុព្វបុរស រាជវង្ស មេទ័ព ដែល​បាន​ពលី​ជីវិត ដើម្បី​កសាង​ប្រាសាទ​និង​ការពារ​ទឹកដី​កម្ពុជា​អោយ​គង់វង្ស​មកដល់​សព្វថ្ងៃ​។​

​កម្មវិធី​បុណ្យ​មាន​រយៈពេល​២​ថ្ងៃ​គឺ​ចាប់​ពី​ព្រឹក​ថ្ងៃទី​១០​រហូត​ដល់​ថ្ងៃ​ទី​១១​ខែ​កុម្ភៈ​ឆ្នាំ​២០១៧ នៅ​ប្រាសាទបន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ ។​

​ក្នុង​កម្មវិធី​បុណ្យ​មាន​ការចូលរួម​ពី​លោកជំទាវ​លោក​ឧកញ៉ា លោក​អភិបាលខេត្ត លោកស្នងការ លោក​មេបញ្ជាការ​អាវុធ​ហត្ថ​ខេត្ត មេបញ្ជាការ​សឹក​រង មេបញ្ជាការ​កងពល​៥១ ប្រធាន​មន្ទីរ អនុប្រធាន​មន្ទីរ​ជុំវិញ​ខេត្ត មន្ត្រីរាជការ​គ្រប់​បណ្តាល​ស្រុក សប្បុរសជន លោកគ្រូ អ្នកគ្រូ ប្រជាពលរដ្ឋ​និង​សិស្សានុសិស្ស​ជា​ច្រើន​នាក់​ទៀត​។​

​នៅ​ព្រឹក​ថ្ងៃ​១៥​កើត​ពេញបូណ៌មី ខែ​មាឃ ឆ្នាំ​វក អដ្ឋស័ក ព​.​ស ២៥៦០​ត្រូវ​នឹង ថ្ងៃទី​១១​ខែ​កុម្ភៈ​ឆ្នាំ​២០១៧​អវត្តមាន​ជំទាវ​ញ៉ែម សា​ខន ស ខេង​សម្តេច​ក្រឡាហោម ឧបនាយករដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ​ដោយ​ជំទាវ​ជាប់រវល់​ធ្វើបុណ្យ​នៅ​ខេត្ត​ព្រៃវែង​។
​នៅ​ថ្ងៃ​ទី​១១​ខែ​កុម្ភៈ​ឆ្នាំ​២០១៧​សប្បុរសជន​ទាំងអស់​បាន ធ្វើ​បុណ្យរាប់បាត្រ​ព្រះសង្ឃ​ចំនួន​៥០០​អង្គ ឧទ្ទឹស​មហាកុសល​ជូន​បុព្វបុ​រ​ស រាជវង្ស មេទ័ព ដែល​បាន​ពលី​ជីវិត​ដើម្បី​កសាង​ប្រាសាទ​និង​ការពារ​ទឹកដី​កម្ពុជា​អោយ​គង់វង្ស​មកដល់​សព្វថ្ងៃ ក្រោម​កំដៅថ្ងៃ​ដោយ​ទឹកមុខ​ញញឹម និង​សេចក្តី​រីករាយ ព្រមទាំង​បាន​ដោះលែង​សត្វ​ស្លាប​រាប់រយ​ក្បាល ឲ្យមាន​សេរីភាព​សុំ​សេចក្តីសុខ​សប្បាយ​ដល់​ក្រុមគ្រួសារ​រាងៗ​ខ្លួន​និង​ចែក​អំណោយ​ដល់​សិស្សានុសិស្ស​ផង​ដែរ ៕

bc005 bc003 bc0010 bc006

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.