ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូន ប្រធានសភាជាតិសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ត ចំពោះមរណភាព អតីតប្រធានាធិបតី លោក Francisco Guterres Lú-Olo ==> ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតីក្នុងពិធី" ប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី.. ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី ==> តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន ==> ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន ==> ឯកឧត្ដម​ ឃួង ស្រេង ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​សេវា​សុរិយោដីឱ្យមានប្រសិទ្ធភាពខ្ពស់​ និងល្អប្រសើរជាងមុនថែមទៀត ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា! ==> ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ

លទ្ធផល​ការងារ​បង្កបង្កើនផល​កសិកម្ម​ស្រូវ​រដូវប្រាំង​ឆ្នាំ​២០១៦-២០១៧ នៅ​ខេត្ត​កំពត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​កំពត​ ៖ យោង​តាម​របាយ ការណ៍​សង្ខេប​របស់​លោក ចាន់ រិទ្ធិ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​កំពត  បានឱ្យដឹងថា ផ្ទៃដី​សម្រាប់​ការបង្ក  បង្កើន​ផល​សរុប​មាន​ចំនួន ១១៤.  ៥០០​ហិកតា ក្នុងស្រុក​/​ក្រុង​ចំនួន  ៨ និង​មាន​ផែនការ​សរុប​ប្រចាំឆ្នាំ ចំនួន ១៣៣. ០០០​ហិកតា ដែល ចែកចេញ​ជា​ ៖ -​ស្រូវ​រដូវវស្សា សរុប​ចំនួន  ១២៦.០០០​ហិកតា  ស្រូវ​រដូវប្រាំង​សរុប​ចំនួន​៧.០០០ ហិកតា ដោយឡែក​នៅ​សប្តាហ៍​ទី​៤  នៃ​ខែ​មករា គិត​ត្រឹម​ថ្ងៃទី ២៣ ខែ មករា ឆ្នាំ​២០១៧​នេះ អាកាសធាតុ  ទូទាំង​ខេត្ត​មាន​លក្ខណៈ​ត្រជាក់ បង្គួរ ។ ក្នុង​នោះ​ការិយាល័យ  ក្សេត្រសាស្ត្រ​និង​ផលិតភាព​កសិកម្ម បាន​សហការ​ជាមួយ​មន្ត្រី​ក​សិ កម្ម​ស្រុក បាន​ចុះ​ជម្រុញ និង​លើក ទឹកចិត្ត​ប្រជាកសិករ​ទូទាំង​ខេត្ត​ឱ្យ ខិតខំ​ធ្វើ​ការងារ​បង្ក​បង្កើន​ផល​ស្រូវ រដូវប្រាំង​, ការ​សន្សំ​ជីធម្មជាតិ និង ដាំ​ដុះ​ដំណាំ​រូ​ម​ផ្សំ​ជៀសវាង​ទុក​ដី​ឱ្យ នៅ​ទំនេរ ។​

​របាយការណ៍​បាន​បញ្ជាក់​ឱ្យ  ដឹងថា ផែនការ​ការងារ​បង្ក​បង្កើន ផល​ស្រូវ​រដូវប្រាំង​ឆ្នាំ​២០១៦- ២០១៧ សរុប​ចំនួន ៧.០០០ ហិកតា ក្នុងនោះ​មាន​ស្រុក​ចំនួន ៦  អាច​អនុវត្ត​ស្រូវ​រដូវប្រាំង​បាន​ដូច​ជា  ស្រុក​ទឹកឈូ ផែនការ​អនុវត្ត ២០០  ហិកតា​, ស្រុក​កំពង់ត្រាច ផែនការ អនុវត្ត​១០០០​ហិកតា​, ស្រុក​បន្ទាយ  មាស  ផែនការ​អនុវត្ត ៤.៣៥០  ហិកតា​, ស្រុក​អង្គរជ័យ ផែនការ អនុវត្ត ១៥០​ហិកតា​, ស្រុក​ឈូក ផែនការ​អនុវត្ត ២០០​ហិកតា និង ស្រុក​ជុំ​គី​រី ផែនការ​អនុវត្ត ១១០០ ហិកតា​,​។​

​ការ​ស្ទូង​/​ព្រោះ នៅ​ក្នុង​រដូវប្រាំង​ឆ្នាំ​២០១៦-២០១៧ ប្រជា កសិករ បាន​ខិតខំ​ប្រឹងប្រែង​ធ្វើការ ដក​ស្ទូង​និង​ព្រោះស្រូវ​បាន​សរុប​ទូទាំង​ខេត្ត​ចំនួន ៥.៧៧០​ហិកតា  ស្មើនឹង ៨២,៤៣ %​នៃ​ផែនការ ៧. ០០០​ហិកតា បើ​ប្រៀបធៀប នឹង ឆ្នាំមុន​លឿន​ជាង ១.០៣០​ហិកតា  (​ឆ្នាំ​២០១៤-២០១៥)​អនុវត្តបាន ចំនួន ៤.៧៤០​ហិកតា ។ ស្រុក​ដែល អនុវត្ត​បាន​ច្រើនជាងគេ គឺ​ស្រុក បន្ទាយមាស​អនុវត្តបាន ៥.៣២៧  ហិកតា ស្រុក​កំពង់ត្រាច អនុវត្តបាន  ២៧៥​ហិកតា​, ស្រុក​អង្គរជ័យ អនុវត្តបាន ៩៧​ហិកតា ស្រុក​ដែល អនុវត្ត​បាន​តិចជាងគេ​មាន ស្រុក  ឈូក អនុវត្ត​ន​បាន ៤០​ហិកតា​, ស្រុក​ជុំ​គី​រី អនុវត្តបាន ២០​ហិកតា  ស្រុក​ទឹកឈូ អនុវត្តបាន ១២​ហិកតា​។​

​ក្រៅពីនេះ​មាន​ដំណាំ​រួមផ្សំ  អនុវត្ត​បាន​ចំនួន ៦៤៤​ហិកតា​, លឿន​ជាង​ឆ្នាំមុន ២០៦​ហិកតា  ក្នុងនោះ​ពោតស អនុវត្ត បាន ៧០ ហិកតា​, ដំឡូង​មី អនុវត្តបាន ០៦ ហិកតា​, ដំឡូងជ្វា អនុវត្តបាន ៣៧ ហិកតា ។ បន្លែ​គ្រប់​មុខ ៣៨៤ ហិកតា សណ្តែក បាយ​ចំនួន ១៤៧ ហិកតា និង​ដំណាំ​ឧស្សាហកម្ម​រយៈ ពេល​ខ្លី អនុវត្តបាន ១១៥​ហិកតា​,  យឺត​ជាង​ឆ្នាំ​មុន​ចំនួន ៣១​ហិកតា  ក្នុងនោះ​សណ្តែកដី​អនុវត្តបាន ៥៧ ហិកតា​, អំពៅ​អនុវត្តបាន ៥៨ ហិកតា ។​

​ទន្ទឹង​នឹង​ការងារ​បង្កបង្កើន  ផល​របស់​ប្រជា​កសិករ​នេះ​ដែរ   នៅ​មាន​បញ្ហា​ប្រឈម​ខ្លះៗ​ដូចជា  ការ​កង្វះ​ទឹក​ស្រោចស្រព​លើ​ដំណាំ ស្រូវ​(​ស្រុក​ទឹកឈូ​, ស្រុក​ឈូក និង  ស្រុក​ជុំ​គី​រី​) ។ ការប្រើប្រាស់​ថ្នាំ  សម្លាប់​ស្មៅ​លើស​កម្រិត​,​កសិករ  ប្រើប្រាស់​ថ្នាំ​ប៉ូ​វ​(​ថ្នាំ​ជម្រុញ​)​លើ ដំណាំ​ស្រូវ​លើស​កម្រិត​កសិករ​បាន កាត់បន្ថយ​ការដាំដុះ​ដំណាំ​រួមផ្សំ ។

​ជាមួយគ្នា​នោះ​ដែរ ការិយាល័យ​ក្សេតសាស្ត្រ​និង​ផលិតភា​ព កសិកម្ម​នៃ​មន្ទីរ​កសិកម្ម​ខេត្ត​កំពត  បាន​ចុះ​សហការ​ជាមួយ​ការិយាល័យ​កសិកម្ម​តាម​បណ្តា​ស្រុក ព្រម ទាំង​អាជ្ញាធរ​មូលដ្ឋាន​បាន​ផ្សព្វផ្សាយ​ដល់​កសិករ​ក្នុង​ការដាំដុះ ដំណាំ​រួមផ្សំ​, ការ​សន្សំ​ជីធម្មជាតិ  និង​ជម្រុញ​ការបង្កបង្កើន​ផល​ស្រូវ រដូវប្រាំង​ជាដើម​….​ល​។ ៕

 

IMG-20170211r04

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.