ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូន ប្រធានសភាជាតិសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ត ចំពោះមរណភាព អតីតប្រធានាធិបតី លោក Francisco Guterres Lú-Olo ==> ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតីក្នុងពិធី" ប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី.. ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី ==> តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន ==> ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន ==> ឯកឧត្ដម​ ឃួង ស្រេង ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​សេវា​សុរិយោដីឱ្យមានប្រសិទ្ធភាពខ្ពស់​ និងល្អប្រសើរជាងមុនថែមទៀត ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា! ==> ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ

ការវាយតម្លៃ​និង​ការសន្និដ្ឋាន​របស់​មន្ទី​រ​កសិកម្ម​ខេត្ត​ប៉ៃលិន លើ​លទ្ធផល​ការងារ​ដែល​បាន​អនុវត្ត​នា​ពេលកន្លងមក​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ប៉ៃលិន​ ៖ យោង​តាម​របាយ ការណ៍​សង្ខេប​របស់​ម​ន្ទីរ​កសិកម្ម ខេត្ត​ប៉ៃលិន ដែល​មាន​លោក សាយ  សុផាត ជា​ប្រធាន​មន្ទីរ​បាន​ឱ្យដឹង ថា ការងារ​ចុះ​វាយតម្លៃ​ស្រង់​ស្ថិតិ លើ​ការងារ​បង្កបង្កើនផល​ដំណាំ ស្រូវ​អនុវត្តន៍​បាន ៥,៨១៥​ហិកតា ដំណាំ​រួមផ្សំ និង​ដំណាំ​ឧស្សាហកម្ម សរុប​បាន​ចំនួន ៦១,៣៣១​ហិកតា​,  ដំណាំ​ឈើ​ហូប​ផ្លែ ៤,២៩៩​ហិកតា​។  ចំពោះ​ដំណាំ​ឈើ​ហូប​ផ្លែ មានការ  កើនឡើង​គួរ​ឱ្យ​កត់សម្គាល់ ពិសេស  ដំណាំ​មៀន និង​ស្វាយកែវ​ល្មៀត  ចំពោះ​ដំណាំ​កៅស៊ូ​មានការ​កើន ឡើង​ដោយសារតែ​សន្ទុះ​នៃ​ការងារ ផ្សព្វផ្សាយ​តាមរយៈ​កម្មវិធី​បណ្តុះបណ្តាល​ដល់​កសិករ​ដាំ​កៅស៊ូ  របស់​អគ្គនាយកដ្ឋាន​កៅស៊ូ ។

​ម្យ៉ាងទៀត​មន្ទីរ​កសិកម្ម​ខេត្ត  ប៉ៃលិន​បាន​យកចិត្តទុកដាក់​ទៅលើ ការងារ​កសិកម្ម​ដែល​ទាក់ទង​នឹង ការបង្កើន​ជីវភាព​ប្រជាពលរដ្ឋ ។​

​ចំណែក​ចំនួន​សត្វ​ក៏ដូចជា អ្នក ចិញ្ចឹមសត្វ​ក៏​មាន​ការកើនឡើង​ជា លំដាប់ ស្រប​តាម​បរិបទ​នេះ​ការិយាល័យ​ផលិតកម្ម​និង​បសុព្យាបាល  មាន​ការងារ​ជាច្រើន​ទៀត​ដែល​ត្រូវ បំពេញ​មានដូចជា ធ្វើការ​ផ្សព្វ ផ្សាយ និង​បណ្តុះបណ្តាល​បច្ចេក ទេស​ដល់​អ្នក​ចិញ្ចឹម​ផ្សព្វផ្សាយ​ការ ការពារ​ទប់ស្កាត់​ការឆ្លង​រាលដាល នៃ​ជំងឺ​តាមរយៈ​ការចុះ​ធ្វើ​វ៉ាក់សាំង ការពារ​ជំងឺ​សត្វ ជួយ​ទប់ស្កាត់​ការ  ផ្ទុះ​ជំងឺ​ដែល​ធ្វើឱ្យ​អន្តរាយ​ដល់​ការ ចិញ្ចឹមសត្វ​ជាដើម ។

​ការប្រព្រឹត្តទៅ​របស់​ស​ហគ​មន៍  កសិកម្ម​នៅ​មាន​ចំណុចខ្សោយ​ជា ច្រើន​ដូចជា ការងាររដ្ឋបាល​, ការ ងារ​ដឹកនាំ​, ការងារ​គ្រប់គ្រង និង ការកត់ត្រា​បញ្ជីស្នាម​,​បញ្ជី​គណន​យ្យេ​និង​ជា​ពិសេស​ភាគច្រើន​មិន ទាន់​បាន​អនុវត្តន៍​ស្របទៅតាម ច្បាប់​និង​លក្ខន្តិកៈ​របស់​សហគម​ន៍ កសិកម្ម ។​

​ដោយឡែក សម្ភារៈ​កសិកម្ម  ដែល​ផ្គត់ផ្គង់​ចែកចាយ​មាន​ប្រភព ស្របច្បាប់ ៨០​ភាគរយ និង ២០ ភាគរយ​ល្មើសច្បាប់ ។ មន្ទីរ​កសិកម្ម  ខេត្ត​នឹងត្រូវ​បង្កើន​ការលើកកម្ពស់ ការស្រាវជ្រាវ​និង​ផ្សព្វផ្សាយ​បន្ថែម ទៀត ដើម្បី​បង្កើន​បរិមាណ និង គុណភាព ផលិតផល​កសិកម្ម តាម ការប្រើប្រាស់​បច្ចេកទេស​និង​ការ  អនុវត្ត​ថ្មីៗ​សមស្រប​និង​បម្រែបម្រួល អាកាសធាតុ​និង​ឆ្លើយតប​ទៅនឹង តម្រូវការ​ទីផ្សារ​ក្នុង​ខេត្ត​ប្រទេស តំបន់ និង​នាំចេញ ។​

​ក្រៅពីនេះ កិច្ចសហប្រតិបត្តិការ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​នានា រួម  ទាំង​វិស័យ​ឯកជន​ផង​ដែរ​កំពុង​ត្រូវ បាន​ពង្រឹង និង​យកចិត្តទុកដាក់​ខ្ពស់  រួម​ទាំង​ការអភិវឌ្ឍន៍​ធនធានមនុស្ស ដែល​ជា​គន្លឹះ​សំខាន់​មិន​អាច​មើល រំលង​បាន​ឡើយ ។ ក្នុងនោះ​ដែរ​ត្រូវ ពង្រឹង​ក្នុង​ស្មារតី​យកចិត្តទុកដាក់ ខ្ពស់​និង​ប្រព្រឹត្តទៅ​ប្រកបដោយ តម្លាភាព គណនេយ្យភាព ប្រសិទ្ធ ភាព និង​ភាព​ស័ក្តិសិទ្ធិ ។​

​ទោះបី​ការអនុវត្ត​សកម្មភាព  ស្តែងចេញ​នូវ​លទ្ធផល​ដូច​បាន​រៀប រាប់​ខាងលើ​កន្លងមក ក៏​នៅ​មាន បញ្ហា​ប្រឈម​ខ្លះៗ​ផងដែរ ដើម្បី  ឆ្លើយតប​ទៅនឹង​យុទ្ធសាស្ត្រ​របស់ ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់ និង  នេសាទ​ក៏ដូចជា យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​ក្រោម ការដឹកនាំ​របស់​សម្តេច​តេជោ ហ៊ុន  សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ មន្ទីរ​កសិកម្ម ខេត្ត​ប៉ៃលិន​បាន​យកចិត្តទុកដាក់​លើ ការងារ​កសិកម្ម​ដែល​ទាក់ទង​ទៅ នឹង​ការបង្កើន​ជីវភាព​ប្រជាពលរដ្ឋ  ស្របតាម​គោលនយោបាយ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​ក្នុងការ កាត់បន្ថយ​នូវ​ភាពក្រីក្រ ៕

 

mr.say sophat

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.