ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ

តំបន់​ព្រៃ​ឡង់​ត្រូវបាន​មន្ត្រី​ខិលខូច​កាប់បំផ្លាញ​ទន្ទ្រាន​យក​ដី​រដ្ឋ​ធ្វើជា​កម្មសិទ្ធិ​យ៉ាង​គឃ្លើន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពង់ធំ ៖ ព្រៃឈើ​ក្នុង​ប្រទេស កម្ពុជា​លាតសន្ធឹង​ធំធេង​ស្ទើរ​ពេញ​ផ្ទៃ​ប្រទេស​ដោយ​មាន​ឈើ​មាន​តម្លៃ រាប់មិនអស់ តែ​អនិច្ចា​ណាស់ តំបន់​ព្រៃ​ឡង់​រាប់ម៉ឺន​ហិកតា​ត្រូវបាន​ជន​ទុច្ចរិត​បំផ្លិចបំផ្លាញ គ្មាន​មេត្តា​ចំពោះ​ព្រៃឈើ​ដ៏​មហាសាល​នេះ​។ លើសពីនេះទៅទៀត ពេល​សារពត៌មាន បណ្តាញ​អ្នក​ស៊ី​ប​ការ​ពិសេស​បាន​ចុះ​ទៅ​តំបន់​ព្រៃ​ឡង់ មើលឃើញ​ពី​វិនាសកម្ម​ព្រៃឈើ​ដ៏​ធំ​សម្បើម​បែបនេះ​ទើប អង្គភាព​សារពត៌មាន សហការ​ជាមួយ​អង្គការ​អភិរក្ស​ព្រៃឈើ​និង​អភិវឌ្ឍន៍​ធនធានធម្មជាតិ អង្គការ​ការពារ​ព្រៃឈើ សត្វព្រៃ​និង​បរិស្ថាន អង្គការ​ការពារ​បរិ​ស្ថាន​និង​ធនធានធម្មជាតិ ចុះ​ឃ្លាំមើល​ការកាប់បំផ្លាញ​ព្រៃឈើ​ក្នុង​តំបន់​ច្រក​តោ​ល ច្បស់​រាក់ អូ​ថា្ល​ន់ អូ​តា​អុង អូ​តា​លៃ អូ​ឈ្នូរ តំណាក់​កកោះ តំបន់​ទាំងនេះ​ត្រូវបាន​ក្រុមហ៊ុន ៩៥ ដែលមាន​ដី​សម្បទាន​សង្គមកិច្ច​នៅ​ចំណុច​ព្រះអាទិត្យ​ទេ ចុះ​ហេតុ​អី​បានជា​ក្រុមហ៊ុន​ទាំង​នេះ​ចុះ​ទៅ​កាប់​ឈើ​នៅ​តំបន់​ខាងលើ​ទៅ វិញ ហើយ​តំបន់​ខាងលើ​ត្រូវបាន​មន្ត្រី​ថា្នក់​ស្រុក កំពុង​រុករាន​ដី​ព្រៃ​ធ្វើ​ជា​កម្មសិទ្ធិ និង​កាប់​លក់​អោយ​ឈ្មួញ​។​

​ឈ្មោះ​អ្នក​កាប់​ព្រៃ​ដី​រដ្ឋ​ទាំងនោះ​មាន អ៊ួ​ង ម៉ាលី អធិការ​ស្រុក​សណ្តាន់ ដែល​ជា​មេខ្លោង​កាប់​ព្រៃ​រដ្ឋ​ធ្ចើជា​ដី​កម្មសិទ្ធិ​លក់​អោយ​ឈ្មួញ​បាន រាប់សិប​ម៉ឺន​ដុល្លារ ដោយ​ឈ្មោះ​អ៊ួង ម៉ាលី​នេះ​ត្រូវបាន​ប្រជាពលរដ្ឋ​ខ្សឹប​ប្រាប់​សារពត៌មាន​យើង​អោយ​ដឹងថា​ជា បុគ្គល​មានអំណាច​ក្នុង​ស្រុក​សណ្តាន់ ដោយ​ពុំ​មាន​សមត្ថកិច្ច​ណា​ហ៊ាន​ឡើយ ព្រោះ​អ៊ួង ម៉ាលី​នេះ អាងខ្នង​មហិមា​នៅ​ពីក្រោយ គេ​ចង់​ធ្វើ​អី្វ​ក៏បាន តែ​បើ​ប្រជាពលរដ្ឋ​កាប់​ដី​បង្ក​បង្កើន​ផល​បន្តិចបន្តួច ត្រូវបាន​លោក​អធិការ​ចាប់​វ៉ៃខ្នោះ​និង​បញ្ជូន​ទៅ​អោយ​សាលា​ដាក់គុក​ទាំង អស់​។ ចំពោះ​ខ្លួន​កាប់​ព្រៃ​យក​ដី​លក់​រាប់រយ​ហិកតា​ក៏​គ្មាន​នរណា​ហ៊ាន​ក្អក ដែរ​។​

​រឿង​កាប់​បំផ្លាញ​ឈើ ជួញ​ឈើ ត្រូវបាន​គេ​ស្គាល់​ឈ្មោះ​ដូច​តទៅ ទី​មួយ​ឈ្មោះ អ៊ូ សុធា បញ្ជាការ​សឹក​រង​ស្រុក​សណ្តាន់ ទី​ពីរ​មានឈ្មោះ យាយ រ៉ើម​, នៅ ភា នៅ​ភូមិ​សំរោង ឃុំ​មាន​រិទ្ធិ ឈ្មោះ​ឆាយ នៅ​ភូមិ​សណ្តាន់​ស្រុក​សណ្តាន់ ជា​មេ​បំផ្លាញ​ឈើ​និង​ជួញ​ឈើ​ប្រចាំ​ស្រុក​សណ្តាន់​ដែលមាន​ខ្នង​ពីក្រោយ ការពារ​។​

​សារព័ត៌មាន កម្ពុជាអភិវឌ្ឍន៍ ​យើង​​យល់ថា ​នេះ​ដោយសារ​មន្ត្រី​ជំនាញ​ទាំង នោះ​​ត្រូវ​ដៃ​ត្រូវ​ជើង​ជាមួយ​មេ​ឈ្មួញ​នេះហើយ ទើប​មិន​បង្ក្រាប​ ។

​ដូចនេះ​ប្រជាពលរដ្ឋ​ទូទៅ​ក៏ដូចជា​អង្គការ​សង្គម​ស៊ីវិល​ទាំង​នេះ សំនូមពរ​អោយ​​ ​នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​មេត្តា​ធ្វើ​អធិការកិច្ច​លើ​ឈ្មោះ​ អ៊ួង ម៉ាលី នេះ​ដែល​យក​តួនាទី​រដ្ឋ​មក​បម្រើ​ផលប្រយោជន៍​ខ្លួនឯង ធ្វើ​មានបាន សង់​វីឡា ទិញ​ឡាន​ទំនើប ជាពិសេស​ គឺ​អង្គភាព​ប្រឆាំង​អំពើពុករលួយ លោក ឱម យិនទៀង ក្រសួង​មហាផ្ទៃ​លោកឧបនាយករដ្ឋមន្ត្រី ស ខេង និង ប្រធានរដ្ឋ​បាល​ព្រៃឈើ​ ឯកឧត្តម ឆេង គឹម​ស៊ុន មេត្តា​ចាត់កា​រលើ​អធិការ​រូបនេះ​ផង ព្រោះ​លោក​អធិកា​រអ៊ួង ម៉ាលី​កំពុង​ធ្វើ​ជា​ឧ​បសគ្គរារាំង​គោល​នយោបាយ​ នាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុង​ការទប់ស្កាត់​បទ​ល្មើស​ព្រៃឈើ​ និង​អភិវឌ្ឍ​ជាតិ​ទាំងមូល​ហើយ ៕​

2015_01_29d

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.