ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តកំពត បន្តចែកបណ្ណកម្មសិទ្ធិដីធ្លី និងប្រកាសបិទផ្សាយទិន្នន័យ ជាង១ម៉ឺនក្បាលដីជូនពលរដ្ឋ ក្នុងស្រុកទឹកឈូ ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូន ប្រធានសភាជាតិសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ត ចំពោះមរណភាព អតីតប្រធានាធិបតី លោក Francisco Guterres Lú-Olo ==> ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតីក្នុងពិធី" ប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី.. ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី ==> តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន ==> ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន ==> ឯកឧត្ដម​ ឃួង ស្រេង ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​សេវា​សុរិយោដីឱ្យមានប្រសិទ្ធភាពខ្ពស់​ និងល្អប្រសើរជាងមុនថែមទៀត ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា!

​មាន​ប្រជាពលរដ្ឋ​ជាច្រើន​នៅក្នុង​មូលដ្ឋាន​សង្កាត់​ដង្កោ នៅ​តែ​គាំទ្រ​លោក វើក សាមឿន ជា​បេក្ខជន​ចៅសង្កាត់​ដដែល​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ភ្នំពេញ​ ៖ គួររំលឹកថា លោក វើក សាមឿន ជា​ចៅសង្កាត់​ដង្កោ ក្នុង​ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ មកពី​គណបក្ស​ប្រជាជន កម្ពុជា ជា​ថ្នាក់ដឹកនាំ​សង្កាត់​ម្នាក់ ដែល​បាន​ចូលរួមចំណែក​យ៉ាង​សកម្ម​ក្នុង​ការការពារ និង​កសាង​ប្រទេស ។ លោក វើក សាមឿន ត្រូវបាន​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​នៅ​តែ​គាំទ្រ​រូបលោក​ជា​បេក្ខជន​ចៅ​សង្កាត់​ដង្កោ​ដដែល ពុំ​អាច​ខ្វះ​បាន ។​

​មូលហេតុ​ដែលនាំឱ្យ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​គាំទ្រ​ដោយសារ​ពួក​គាត់​មើលឃើញថា លោក វើក សាមឿន ជា​ថ្នាក់ ដឹកនាំ​ដែល​បាន​លះបង់​ខ្ពស់​គិតគូរ​ពី​ផលប្រយោជន៍​ជាតិ​ធំ ជាង​ផលប្រយោជន៍​ផ្ទាល់ខ្លួន ។ ជា​ពិសេស​បាន​ជួយ​ដោះស្រាយ​នូវ​រាល់ ក្តី​កង្វល់​របស់​ប្រជាពលរដ្ឋ​សម្រេចបាន​លទ្ធផល​ជា​បន្តបន្ទាប់ និង​បាន​ខិតខំ​អភិវឌ្ឍន៍​ក្នុង​មូលដ្ឋាន​ធ្វើឱ្យ​មាន​ការរីកចំរើន គួរ​ឱ្យ​កោតសរសើរ ។

​ស្នាដៃ និង​សមិទ្ធផល​ដែល​លោក វើក សាមឿន បាន​ចូលរួមចំណែក​ក្នុង​ការកសាង​មានដូចជា កសាង​ហេ​ដ្ឋា​រចនា សម្ព័ន្ធ​ប្រព័ន្ធ​ភ្លើង​, ប្រព័ន្ធ​ទឹក​, ប្រព័ន្ធ​ផ្លូវ​គមនាគមន៍​, សាលារៀន​, មណ្ឌល​សុខភាព​, វត្ត​អារាម​…..​៘​ជាដើម ។ ក្រៅពី នេះ​បាន​ខិតខំ​អនុវត្ត​គម្រោង​មូលនិធិ​សង្កាត់​ជា​បន្តបន្ទាប់​ជា​រៀងរាល់ឆ្នាំ​តាម​គម្រោង​របស់​រាជរដ្ឋាភិបាល ដែល​បាន​កំណត់ ។​

​ក្រៅពីនេះ លោក​ចៅសង្កាត់​តែងតែបាន​ចុះ​ជាប់​មូលដ្ឋាន​ក្នុង​ការពិនិត្យ​មើល​តាម​ការដ្ឋាន​ជួសជុល និង​សាងសង់​សមិទ្ធផល​ផ្សេងៗ​ជា​បន្តបន្ទាប់ ។ ជាពិសេស​លោក​ចៅសង្កាត់​ក៏​បាន​យកចិត្តទុកដាក់​ផងដែរ ក្នុង​ការជួយ​ឧបត្ថម្ភ ផ្នែក​មនុស្សធម៌​ដល់​ប្រជាពលរដ្ឋ​ដែល​ជួប​នឹង​ផល​លំបាក​ផ្សេងៗ ដោយ​ចំណាយ​ជា​ថវិកា​ផ្ទាល់ខ្លួន​តាមតិច​ឬ​ច្រើន ដូចជា​មនុស្ស​ចាស់ជរា​, អ្នក​ទីទ័លក្រ​, ស្ត្រី​ឆ្លងទន្លេ​, អ្នក​ទទួល​មរណភាព​, អ្នក​ខ្វះខាត​លុយកាក់​ព្យាបាល​ជំងឺ និង​ពិធីបុណ្យ​ផ្សេងៗ​ជាដើម ។​

​លោក​ចៅសង្កាត់ ក៏​បាន​ជួយ​សម្រួល​ផងដែរ លើ​លិខិត​ស្នើ​សុំ​ផ្សេងៗ​របស់​ប្រជាពលរដ្ឋ​ដោយ​មិន​គិត​កម្រៃ ទោះបី​ជួប​នៅទីណា​, កន្លែង​ណា​តែងតែ​បាន​ចុះហត្ថលេខា​ជា​បន្តបន្ទាប់​ជូន​ប្រជាពលរដ្ឋ​ដោយ​មិន​ប្រកាន់​បក្ខពួក និន្នាការ នយោបាយ​, ដោះស្រាយ​ដោយ​ស្មើភាព​, តម្លាភាព ។ លោក​ចៅសង្កាត់​ក៏​បាន​យកចិត្តទុកដាក់​ផងដែរ ក្នុង​ការរៀបចំ​កម្លាំង ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ ។​

​ភាព​រីកចំរើន​ទាំងអស់នេះ ក៏​មាន​បណ្តាញ​សង្គម​ហ្វេ​សប៊ុក បាន​ជួយ​បង្ហោះ​ផ្សព្វផ្សាយ​ជា​បន្ត​បន្ទប់​ផងដែរ ៕​

 

IMG-2017021016a (2) IMG-2017021016a (1)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.