ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

សមត្ថកិច្ច នគរបាល ស្រុក​ប​កែវ ចុះ​ប្រត្តិបត្តការ​បង្ក្រាបក​ន្លែ​ង​ជល់មាន់ និង​ល្បែង​ចាក់​អាប៉ោង បាន​មួយ​ករណី​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កម្លាំង​សមត្ថកិច្ច នគរបាល​ស្រុក​ប​កែវ ដឹកនាំ​ដោយ​លោក​ក ជួប វណ្ណា​រក្ស អធិការនគរបាល​ស្រុក កាលពី​ថ្ងៃ​ទី ០៨ ខែ​កុម្ភៈ ឆ្នាំ ២០១៧ បាន​ធ្វើ​ការបង្ក្រាប ល្បែង​ជល់​មាន់ និង​ល្បែង​ចាក់​អាប៉ោង មួយ​ករណី នៅ​ភូមិ ទុយ ឃុំ​ទីង​ចាក់ ស្រុក​ប​កែវ ខេត្តរ​ន​គិរី ។​

​លោក​វរៈសេនីយ៍ ជួប វណ្ណា​រក្ស អធិការ​ស្រុក​ប​កែវ បានអោយដឹងថា ដោយ​មាន​ការចង្អុល​ណែនាំ ពី​សំណាក់ លោក​ឧត្តមសេនីយ៍ត្រី ងួន គឿន ស្នងការ​នគរបាល​ខេត្ត​រតនគិរី ស្តីពី​ការអនុវត្ត គោលនយោបាយ ភូមិ ឃុំ​មាន​សុ​វត្ត​ភាព សំដៅ​រក្សា​សន្តិសុខ សុ​វត្តិភាព និង​ភាពសុខសាន្ត របស់​ប្រជាពលរដ្ឋ កម្លាំង​នគរ បាល​ស្រុក​ប​កែវ​បាន​អនុវត្ត​យ៉ាង ខ្ជាប់ខ្ជូន និង​ដូច​ភ្លៀងរលឹម ក្នុង​ការទប់ស្កាត់ និង​បង្ក្រាប​នូវ​ល​ល្បែង ស៊ីសង គ្រប់​ប្រភេទ ។

​ជាក់ស្តែង​ថ្ងៃនេះ កម្លាំង​នគរបាល​ស្រុក​ប​កែវ បាន​ធ្វើ​ការបង្ក្រាប​ល្បែង ជល់​មាន់ និង​បាញ់ អាប៉ោង​មួយ​ករណី ស្ថិ​នៅ​ភូមិ​ឃុំ កើតហេតុ​ខាងលើ ដោយ​ធ្វើ​ការឃាត់ខ្លួន មនុស្ស​ប្រុស​ចំនួន ១២​នាក់ វត្ថុតាង ដក់ហូត​បាន មាន់​ជល់ ៥​ក្បាល ជញ្ជីង​ថ្លឹង ១ ស្គត់​រុំ​ខ្នាយ​មាន់ មួយចំនួន ម៉ូតូ ៨ គ្រឿង និង​ចាន​បាញ់​អាប៉ោង មួយ ។

​លោក​អធិការ​បន្ត​ថា បច្ចុប្បន្ន​ជនសង្ស័យ​ទាំង ១២​នាក់ និង​វត្ថុតាង​ខាងលើ សមត្ថកិច្ច​ជំនាញ បាន​បំពេញ​សំណុំរឿង បញ្ជូន​ទៅ​សាលាតំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ៕

 

IMG-20170210ch1 (1) IMG-20170210ch1 (2) IMG-20170210ch1 (3)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.