ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ! ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការរកឃើញមន្រ្តីនគរបាល ២ ៣៣២នាក់ ខុសឈ្មោះ អក្ខរាវិរុទ្ធ និងភេទ ==> អាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួនបុរសបែកថ្នាំម្នាក់កាន់កាំបិតប៉័ងតោគំរាមកំហែងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ! ==> ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានគូសបញ្ជាក់ថា គិតចាប់តាំងពីថ្ងៃបើកសម្ពោធជាផ្លូវការនូវរូបសំណាក «បង្កងបាញ់ទឹក» នៅសួនច្បារមាត់បឹងតាកែវ ក្រុងដូនកែវកាលពីថ្ងៃទី៣០ ខែតុលា រហូតមកដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ កន្លងទៅនេះ ខេត្តតាកែវ បានទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ សរុបប្រមាណជិត ៣លាននាក់ ដែលបានអញ្ជើញមកកម្សាន្ត និងទស្សនាសមិទ្ធផលទេសចរណ៍ ដ៏ទាក់ទាញថ្មីនេះ។ ==> ក្រសួងរៀបចំដែនដី និងរដ្ឋបាលខេត្តស្វាយរៀង រៀបចំសិក្ខាសាលាបំពាក់បំប៉នសមត្ថភាព ស្តីពី «ការងាររៀបចំដែនដី និងនគរូបនីយកម្ម» ដើម្បីជំរុញការអភិវឌ្ឍន៍ ==> ព្រះរាជសុន្ទរកថាទាំងស្រុងរបស់ ព្រះមហាក្សត្រកម្ពុជា ឱកាសយាងបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលជាកិច្ចប្រជុំលើកដំបូងនៅកម្ពុជា ==> ប្រធានាធិបតីបារាំង និងភរិយា អញ្ជើញដល់ប្រទេសកម្ពុជា បើកទំព័រថ្មី នៃចំណងមេត្រី​ភាព​កម្ពុជា-បារាំង ==> សូមស្វាគមន៍ ឯកឧត្តម To Lam ប្រធានរដ្ឋវៀតណាម មកកាន់ព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ==> អង្គការយូណេស្កូបន្តគាំទ្រ និងផ្ដល់ជំនួយដល់​កម្ពុជា លើការអភិរក្សបេតិកភណ្ឌវប្បធម៌

នគរបាល​សេដ្ឋកិច្ច ខេត្ត​ត្បូងឃ្មុំ បង្ក្រាប​រថយន្ត​ដឹក​ឈើប្រណិត ទាំង​ព្រឹក​ព្រលឹម

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Aphiwat Kampuchea» |

http://kehaktompor-aphivatkampuchea.com.kh

Tel: 077 79 79 52 / 088 77 97 952 | WhatsApp: 012 58 04 55

ត្បូងឃ្មុំ ៖  នគរបាល​សេដ្ឋកិច្ច ខេត្ត​ត្បូងឃ្មុំ បាន​បង្ក្រាប​ឈ្មួញ​ដឹក​ឈើប្រណិត តាម​រថយន្ត​ឆ្លងកាត់​ខេត្ត​ត្បូងឃ្មុំ លោត​ឆត័​យកទៅ​លក់​ប្រទេស​វៀតណាម​។​

​លោក​វរសេនីយ៍ឯក គង់ វិចិត្រ នាយការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ខេត្ត​ត្បូងឃ្មុំ បានឲ្យដឹងថា នៅវេលា​ម៉ោង​៦:០០​នាទី ថ្ងៃទី​៨ កុម្ភៈ ២០១៧ នៅ​ចំណុច​ផ្លូវបំបែក​ភូមិ​ក្រែក ឃុំ​ក្រែក ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ   បាន​ដឹកនាំ​មន្ត្រី​ជំនាញ ត្រួតពិនិត្យ​រថយន្ត​១​គ្រឿង ម៉ាក​កា​ម៉ា​រី​ឆ្លាម ពាក់​ស្លាក​លេខ ភ្នំពេញ 2S 5948 បើកបរ​ដោយ​ឈ្មោះ ហេង រ៉ាវុធ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ រស់នៅ​ភូមិ​សែន​ជ័យ ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះវិហារ ។​

​ជា​លទ្ធផល​សមត្ថកិច្ច​បាន​រកឃើញ​ឈើ​ប្រភេទ​ក្រញូង ចំនួន​១៦៥​ដុំ ទម្ងន់​៤២៧​គ​.​ក ។​

​ប្រភព​ពត៌មាន​ពី​ប្រជាពលរដ្ឋ នៅ​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ បានឲ្យថឹងថា ការបង្ក្រាប​រថយន្ត​ដឹក​ឈើប្រណិត​នេះ ទំនង​ជា​សមត្ថកិច្ច​មិន​បាន​ទទួល​សំណែន ពី​ឈ្មួញ ពីព្រោះ​កន្លងមក​គេ​ឃើញ​រថយន្ត​ដឹក​ឈើប្រណិត​បែបនេះ ឆ្លងកាត់​ភូមិសាស្ត្រ​ខេត្ត​ត្បូង ទៅ​ប្រទេស​វៀតណាម ដោយ​រលូន គ្មាន​រំ​ខាង​ដល់​សមត្ថលិច្ច​បន្តិ​ចឡើយ ។​

​វត្ថុតាង​និង​ជនសង្ស័យ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន កសាង​សំណុំរឿង បញ្ជូន​ទៅ​រដ្ឋបាល​ព្រៃឈើ ចាត់ការ​បន្ត  ។​

​ដា​រ៉ា​
​

 IMG-201702088ret1 (1) IMG-201702088ret1 (3) IMG-201702088ret1 (2)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.