ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

ប្រជាពលរដ្ឋ​ប្រតិកម្ម​រឿង អាជ្ញាធរ​ឃុំ​រាំង​កេសី​ឃុបឃិត​គ្នា​ចាក់​ដី​លប់​បឹង​បុរាណ​និង​ស្រះ​ទឹក​មូលនិធិ​របស់​អង្គការ នៅ​ឃុំ​រាំង​កេសី​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

បាត់ដំបង​៖ ប្រជាពលរដ្ឋ​ប្រតិកម្ម​រឿង អាជ្ញាធរ​ឃុំ​រាំង​កេសី​ឃុបឃិត​គ្នា​ចាក់​ដី​លប់​ បឹង​បុរាណ (​បឹង​ស្វាយ​ជាតិ​) និង​ស្រះ​ទឹក​មូលនិធិ​របស់ អង្អការ នៅ​ថ្ងៃ​ទី​៧​ខែ​កុម្ភះ​ឆ្នាំ​២០១៧ ស្ថិតក្នុង​ភូមិ​ស្វាយ​ជាតិ ឃុំ​រាំង​កេសី ស្រុក​សង្កែ ខេត្ត​បាត់ដំបង​។​

​ប្រជាពលរដ្ឋ​បាន​និយាយថា បឹង​បុរាណ​មួយ​កន្លែង​មាន​ឈ្មោះ​ថា​បឹង​ស្វាយ​ជាតិ មាន​ទំហំ​ដី​៦​ហិកតា ពី​ដើម​មក បឹង​មួយ​នេះ​មាន​ទឹក​ខួបប្រាំងខួបវស្សា​មិនដែល​ដាច់​ឡើយ ហើយ​ប្រជាពលរដ្ឋ​ក្នុងភូមិ​ទាំងមូល​អាស្រ័យ​ផល​ប្រើប្រាស់​ទឹក​បឹង​នេះ​ទាំងអស់គ្នា  តែ​ក្រោយមក ទឹក​បឹង​រីង​ហួត​ដឺ​ដុះ បឹង​រាក់ និង​ជួប​គ្រោះរាំងស្ងួត ខ្វះ​ទឹក​ប្រើប្រាស់​ផង​នោះ ខាង​អង្គការ​បាន​ចំណាយ​លុយ​រាប់​ម៉ឺន​ដុល្លារ អោយ​ពលរដ្ឋ​ជីក​ស្តារ បាន​ទឹក​ប្រើប្រាស់​រហូត​ដល់​សព្វថ្ងៃ​នេះ​។​

​ពលរដ្ឋ​និយាយទៀតថា ៖ អាជ្ញាធរ​ភូមិ ឃុំ​រាំង​កេសី​នេះ មិន​ត្រឹមតែ​មិន​បាន​ថែរក្សា​អភិរក្ស​បឹង​បុរាណ​ទុក​អោយ​បាន​គង់វង្ស​នោះទេ ថែមទាំង​បាន​ឃុបឃិត​គ្នា​ចាក់ដី​លុប​បឹង​ពុះ​ជា​ដី​ឡូ​លក់​ក្នុង​រូបភាព​ផ្សេងៗ​ជា​លេស ដើម្បី​យក​លុយ​ចែក​គ្នា​ទៀត​ផង ។​

​ពាក់ព័ន្ធ​ករណី​នេះ លោក ម៉ិញ ភឿត ជា​មេឃុំ​រាំង​កេសី បាន​ប្រាប់​សារព័ត៌មាន​ថា ៖ បញ្ហា​លុប​បឹង​នេះ​គឺ​លុប​មែន ប៉ុន្តែ​មិនមែន​លុប​ទាំងស្រុង​នោះទេ គឺ​គ្រាន់តែ​លុប​ប្រវែង​៥០​ម៉ែត្រ ដែល​ជា​ចំណី​ផ្លូវ​រថភ្លើង​ប៉ុណ្ណោះ ដើម្បី​អោយ​បងប្អូន​ដែល​លក់ដូរ​នៅ​លើ​ចិញ្ចើម​ផ្លូវ​ចុះ​ទៅ​លក់​ខាងក្រោម​វិញ ព្រោះ​គេ​ជិត​ជួសជុល​ផ្លូវ​រថភ្លើង​ឆាប់ៗ​នេះហើយ​។

​ចំណែក​ថា លោក​លុប​ដី​បឹង​លក់​គឺ​មិនមែន​ទេ គឺ​គ្រាន់តែ​បើសិនជា​ការ​លុប​នោះ ចំណាយ​លុយ​អស់​(​មួយ​ម៉ឺន​ដុល្លារ​) ។ លោក​អោយ​ប្រជាពលរដ្ឋ​ដែល​លក់​ពាក់ព័ន្ធ​នៅ​លើ​ដី​នោះ រៃអង្គាស​គ្នា​គ្រប់​(​មួយ​ម៉ឺន​ដុល្លារ​)​ទៅ​អោយ​គេ​តែ​ប៉ុណ្ណោះ ឃុំ​មិន​គេង​ប្រវ័ញ្ច​យក​លុយ​នោះ​ទេ ។​

​ចំណែក​លោក គឹម វណ្ណ​: អភិបាល នៃ​គណ​:​អភិបាល​ស្រុក​សង្កែ​ថា មិន​បានដឹង​ទេ​ពាក់​ព័ន្ធ​នឹង​ការ​លុប​ដី​បឹង​បុរាណ និង​ស្រះ​ទឹក​មូលនិធិ​របស់​អង្គការ​មួយ​នេះ ។ លោក​បាន​ចាត់​អោយ​លោក សំ ចន្ថា អភិបាលរង​ស្រុក​ចុះ​ទៅ​មើល​ហើយ ក្រោយមក​មាន​ការសម្របសម្រួល​គ្នា ជាមួយ​ប្រជាពលរដ្ឋ​ដោយ​ព្រមព្រៀងគ្នា​លុប នៅ​តែ​លុយ​មិ​យក​ពី​ពលរដ្ឋ ហើយ​ត្រូវ​កាយ​ស្រះ​ថ្មី​នៅក្នុង​បឹង​នោះ​អោយ​ពួក​គាត់​មួយ​ផង ដើម្បី​បាន​ទឹក​ប្រើប្រាស់ ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.