ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង

​មន្ទីរ​វប្បធម៌​ខេត្ត​កោះកុង​ក្លាយ​ជា​មន្ទីរ​តាមបែប គ្រួសារនិយម គឺ​ឪពុក និង​កូន​សំបូរ​ដោយ​រឿង​ពុករលួយ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​កោះកុង​៖ តាម​ប្រភព​បាន​អោយដឹងថា​នៅ​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្ត​កោះកុង​ក្នុង​រយៈពេល​ជាង​១០​ឆ្នាំ​មកនេះ​គឺ​លោក​ប្រធាន​មន្ទីរ អ៊ុក នឿន ឃុបឃិត​ជាមួយ​លោក អូន សុគា​ម ដែល​ជា​ប្រធាន​ការិយាល័យ​រដ្ឋបាល​និង​ហិរិញ្ញ​វត្ថុ​របស់​មន្ទីរ​និ ង​ដែល​ត្រូវជា​បងប្អូន​ជីដូនមួយ​របស់​លោក​ប្រ ធាន​មន្ទីរ​រួមដៃគ្នា​ប្រព្រឹត្តិ​អំពើ​ពុករលួយ​យ៉ាង​ធ្ងន់ធ្ងរ​ដោយ​កឹបកេង​ថវិកា ជាតិ​លើ​គ្រប់​ជំពូក​ដែល​ក្នុង​មួយ​ឆ្នាំៗ​រដ្ឋ​ខាត់​បង់​ថវិកា​យ៉ាង​តិច ២០០​លាន​រៀល​។ ហើយ​បញ្ហា​នេះ​បាន​ធ្វើអោយ​មន្ត្រី​ជាច្រើន​មិន​ពេញចិត្ត​លើ​ការដឹកនាំ​របស់​លោក​ប្រធាន​មន្ទីរ​។

​តាម​ប្រភព​ពី​មន្ត្រី​ជាច្រើន​នៅ​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្ត​កោះកុង បច្ចុប្បន្ន​កំពុងតែ​ធុញថប​កើត​ការក្តៅក្រហាយ​លើ​លោក​ប្រធាន​មន្ទីរ អ៊ុក នឿន ដោយសារ​ប្រធាន​មន្ទីរ​មួយ​នេះ​ពោ​ពេញ​ទៅដោយ​អំពើពុករលួយ និង​គ្រួសារនិយម​និង​មិន​បាន​គិត​អំពី​គុណសម្បត្តិ​របស់​មន្ត្រី​ផ្សេងៗ​ដែល​មិន មែន​ជា​សាច់ញាតិ​របស់​ខ្លួន​ដែល​ខិតខំ​ធ្វើការ​អោយ​កាន់​តំណាង​ខ្ពស់ ទេ​បែរជា​យក​កូនស្រី​បង្កើត​ដែល​ទើបតែ​ជាប់​ជា​មន្ត្រី​ស៊ប់​អោយ​កាន់តំណា ង​ជា​អនុប្រធាន​មន្ទីរ​និង​កូនស្រី​ម្នាក់​ទៀត​ធ្វើ​ជា​ប្រធានការិយាល័យ​ទៅវិញ​។

​តាម​ប្រភព​បាន​អោយដឹងថា​ក្រៅពី​ការប្រព្រឹត្តិ​អំពើពុករលួយ​នៅ​ដើមឆ្នាំ​២០១៤​ប្រធាន​មន្ទីរ​។ មួយ​នេះ​បាន​រត់​ការតែងតាំង​កូនស្រី​បង្កើត​ម្នាក់​ឈ្មោះ សម្បូរ ដាលីន ដែល​ទើបតែ​ជាប់​ជា​មន្ត្រី​ស៊ប់​អោយ​កាន់​តំណាង​ជា​អនុប្រធាន​មន្ទីរ ដោយ​ពុំ​បាន​ធ្វើ​ការប្រជុំ​វាយ​តំលៃ ពី​មន្ត្រី​ក្នុង​មន្ទីរ ហើយក៏​បាន​តែងតាំង​កូនស្រី​បង្កើត​ម្នាក់ទៀត​ធ្វើជា​ប្រធាន​ការិយាល័យ​បេតិក​ភ័​ណ្ឌ ទើប​ធ្វើអោយ​មន្ត្រី​ចាស់ៗ​ជាច្រើន​កើត​ការក្តៅក្រហាយ​។ ព្រោះថា​លោក​ប្រធាន​គិតតែ​ពី​គ្រួសារ​និង​សាច់ញាតិ ដោយ​មិន​គិត​ពី​គុណសម្បត្តិ​របស់​មន្ត្រី​ចាស់ៗ​ដែល​ខិតខំ​បំរើ​ការងារ​នោះ​ទេ​។ ហើយ​ការតែងតាំង​នេះ​ពោ​ពេញ​ទៅដោយ​ភាពអយុត្តិធម៌​។ ចំពោះ​ការដឹកនាំ​មន្ទីរ រក​ការងារ​ដែល​មាន​ផលប្រយោជន៍​គឺ​លោក​ប្រធាន​មន្ទីរ និង​លោក​ប្រធាន​ការិយាល័យ​រដ្ឋបាល​ប្រមូល​យក​ទៅ​ក្តោប​ទាំងអស់​។

​តាម​ប្រភព​បាន​អោយដឹងថា​ដោយសារតែ​ការដឹកនាំ​មន្ទីរ​តាមបែប​គ្រួសារ​និយម​និង​ការប្រព្រឹត្តិ​អំពើ​ពុករលួយ​បាន​ធ្វើ​អោយ​រដ្ឋ​បាត់បង់​ថវិ កា​ដោយ​ឥត​ប្រយោជន៍​ក្នុង​មួយ​ឆ្នាំ​យ៉ាងតិច​២០០​លាន​រៀល ហើយ​ថវិកា​ទាំងនេះ​បាន​ធ្លាក់​ចូល​ក្នុង​ដៃ​លោក​ប្រធាន​មន្ទីរ អ៊ុក នឿន និង​បក្ខពួក​របស់​លោក​ប្រធាន​២-៣​នាក់​តែ​ប៉ុណ្ណោះ​។ ចំណែក​មន្ត្រី​ភាគច្រើន​ក្នុង​ចំណោម​មន្ត្រី​សរុប​ជាង​២០​នាក់​គឺ​មិន​ទទួលបាន​ផល​ប្រយោជន៍​ទេ​។ ហើយ​ការប្រព្រឹត្ត​អំពើពុករលួយ​របស់​លោក​ប្រធាន​មន្ទីរ និង​បក្ខពួក​គឺ​មាន​គ្រប់​រូបភាព​ដូច​ជា​ការកឹបកេង​ប្រាក់​ថែទាំ​ជួសជុល របប​បេសកម្ម ប្រាក់​មន្ត្រី​មាន​ជំងឺ និង​ប្រាក់​ទិញ​សំភារៈ​ផ្សេងៗ​មួយចំនួន​ធំ​ថែម​ទៀត​។

​តាម​ប្រភព​បាន​អោយដឹងទៀតថា​នៅ​ឆ្នាំ​២០១៤​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្តកោះកុង​គឺ​បាន​ចំណាយ​ថវិកា​ជាតិ​សរុប​ជិត​៨០០​លាន​រៀល ក្នុង​នោះ​ជាង​២០០​លាន​រៀល​ដែល​ជា​បន្ទុក​បុគ្គលិក​។ ក្រៅពី​នោះ​ប្រាក់​ជាង​៥០០​លាន​រៀល​ទៀត​ដែល​មិនមែន​ជា​បន្ទុក​បុគ្គលិក គឺ​ត្រូវបាន​គេ​កឹបកេងអ​ស់​យ៉ាង​តិច​២០០​លាន​រៀល ហើយ​ប្រាក់​ដែល​នៅ​សេសសល់​ទើប​ត្រូវបាន​គេ​យក​ទៅ​ចំណាយ​លើ​ការងាររដ្ឋបាល​និង​កិច្ច ការ​ផ្សេងៗ​។ ហើយ​ចំពោះ​ប្រាក់​ដែល​គេ​កឹបកេង​បាន​ច្រើន​ជាង​គេ​នៅ​ឆ្នាំ​២០១៤​នេះ គឺ​ប្រាក់​សំរាប់​ថែទាំ​និង​ជួសជុល​ដោយ​គេ​ចំណាយ​អស់​រហូត​ដល់​ជាង​៣០០​លាន​រៀល ប៉ុន្តែ​ការចំណាយ​ជាក់ស្តែង​លើ​ការធ្វើ​របង​មន្ទីរ​និង​ចាក់​សា ប​ក្នុង​មន្ទីរ​អស់ប្រាក់​យ៉ាងច្រើន​ត្រឹម​១០០​លាន​រៀល​តែប៉ុណ្ណោះ​។ ដោយ​មាន​បញ្ហា​បែប​នេះ​ទើប​ធ្វើអោយ​មន្ត្រី​ភាគច្រើន​នៅក្នុង​មន្ទីរ​ខាង លើ​មិន​ពេញចិត្ត​ទៅនឹង​ប្រធាន​របស់​ខ្លួន​នោះ​។

​សូម​រំលឹក​ថា​នៅ​ឆ្នាំ​២០១៤​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្ត​កោះកុង​មាន​គំ​រោ ង​ថវិកាជាតិ​សំរាប់​ចំណាយ​សរុប​827​លាន​រៀល​ក្នុងនោះ​ជំពូក​60​មាន​ចំនួន​120​លាន​រៀល ជំពូក​61​មាន​ចំនួន​350​លាន​រៀល ជំពូក​62​មាន​ចំនួន​80​លាន​រៀល និង​ជំពូក​64​មាន​ថវិកា​ចំនួន​277​លាន​រៀល​។ សំរាប់​ការចំណាយ​ជាក់ស្តែង​ពី​ដើម​ឆ្នាំ​រហូត​ដល់​ចុង​ឆ្នាំ​២០១៤​គឺ​មន្ទីរ​ខាងលើ​បាន​ចំណាយ​ថវិកា​សរុប​អស់​ជិត​៨០០​លាន​រៀល ហើយ​ការចំណាយ​ដែល​នៅសល់​នេះ​មិនមែន​លោក​ប្រធាន​មន្ទីរ​និង​បក្ខពួក​របស់​គាត់​ចង់​ទុក្ខ​អោយ​សល់​ទេ ប៉ុន្តែ​ដោយសារ​និតិ​វិធី​ហិរិញ្ញ​វត្ថុ​តែប៉ុណ្ណោះ​។

​ដោយសារតែ​មាន​ភាពអយុត្តិធម៌​និង​អំពើពុករលួយ​យ៉ាងធ្ងន់ធ្ងរ​នៅ​មន្ទី​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្ត​កោះកុង មន្ត្រី​ជាច្រើន​បាន​សំណូមពរ អោយ​លោកស្រី​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ និង​អង្គភាព​ប្រឆាំង​អំពើ ពុករលួយ​គួរបើ​កការស៊ើបអង្កេត​លើ ការចំណាយ​ថវិកាជាតិ​និង​ការតែងតាំង​កូនស្រី​របស់​លោក​ប្រធាន​មន្ទីរ អោយ​ក្លាយ​ជា​អនុប្រធាន​មន្ទីរ​នោះ​តើ​ពិត​ជា​ត្រឹមត្រូវ​ឬ​យ៉ាងណា ដើម្បី​អោយ​មន្ត្រី​ភាគច្រើន​បាន​ស្ងប់ចិត្ត ៕

 phoengsakda_vabpathorkohkong_b

Filed in: ព័ត៌មាន​សំខាន់ៗ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.