ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

​ប្រធាន​ការិយាលយ័​ភូមិបាល​ស្រុកអន្លង់​វែង​និង​លោក​មេឃុំ​លំ​ទងរង​ការ​ចោទ​ថា​​ក្លែង​ឯកសារ​សា​ធា​រណះ​រំលោភ​យក​ដីស្រែ​ចំកា​ររ​បស់​ជនពិការ​ទៅ​លក់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ឧត្តមានជ័យ ៖ អតីតៈយុទ្ធជន​ដែល​ពិការ​ដៃ​មួយ​ចំហៀង​ម្នាក់​ឈ្មោះ​ឃួន បាន​ភេទ​ប្រុស​អាយុ​៤៨​ឆ្នាំ​និង​ប្រពន្ធ​ឈ្មោះ​គន វួ​ចអាយុ​៤៦​ឆ្នាំ រស់នៅ​ក្នុង​ជីវភាព​ក្រ​ក្សត់ រក​ព្រឹក​ខ្វះ​ល្ងាច ដែល​មាន​កូន​នៅ​ក្នុង​បន្ទុក​៥​នាក់ នៅក្នុង​ភូមិ​ត្រពាំង​ធំ ឃុំ​លំ​ទង ស្រុក​អន្លង់វែង ខេត្ត​ឧត្តមានជ័យ ។ សព្វថ្ងៃនេះ ក្រុម​គ្រួរ​សារ​ជនពិការ​កំពុងតែ​ប្រឈម និង​អត់​ដីស្រែ​ចំការ​បង្កបង្កើនផល​បន្ថែម​មួយកំរិត​ទៀត ក្រោយ​ពី​ដីស្រែ​ចំការ​របស់​ពួកគាត់​ដែល​បាន​កាន់កាប់​និង​អាស្រ័យ​ផល​ពាក់កណ្ដាល​ជីវិត​មក ព្រមទាំង​មាន​ប័ណ្ណកម្មសិទ្ធិ 01 វាស់វែង ដោយ​ក្រុម​យុវជន​ស្ម័គ្រចិត្ត​របស់​សម្ដេច​តេជោ ហ៊ុន សែន ផង​នោះ ពេលនេះ​ត្រូវបាន​លោក ជន រះ មេឃុំ​លំ​ទង និង​បុរស​រូប​សង្ហា យិន រ៉ា​ឌី ប្រធាន​ការរិ​យ៉ា​លយ័​ភូមិបាល​បាន​ក្លែងឯក​សា​រ​សារ​ធា​រណៈ ដោយ​ធ្វើ​លិខិត​កាន់កាប់​ដីធ្លី​អោយទៅ​អ្នក​ផ្សេង ។​

​មិនតែប៉ុណ្ណោះ​ផលដំណាំ​ដំឡូង ដែល​គ្រួរ​សារ​ជនពិការ​បង្ករ​បង្កើន​ផល​បាន ត្រូវបាន​អ្នកទិញ​ដី​គោះ​យក​ទាំងអស់ គ្មាន​សល់ និង​គំរាម​ផ្ដឹង​គ្រួសារ​ក្រខ្សត់​របស់ជ​ន​ពិការ​ន្ថែ​មទៀត ដោយ​គេ​អាង​អំណាច​អាជ្ញាធរ​ភូមិ ឃុំ និង​ប្រធាន​សុរិយោដី​ស្រុក​នៅ​ពីក្រោយ​ខ្នង បង្វែ​សុំនុំរឿង​និង​ក្លែងឯក​សារ ។

​អ៊ុំ​ស្រី ដែល​បាន​ទៅ​គោះ​ដំឡូង​មី​នៅក្នុង​ដី​ចំការ​របស់​ជនពិកា​រ​បាន​អះអាង​ថា រូបគាត់​បាន​ទិញ​ដីចំការ​ចំនួន​៥​ហិកតា​នេះ ពី​អតីតៈ​អភិបាល​ស្រុក​អន្លង់វែ​ង ដោយ​មាន​លិខិត​កាន់កាប់​បញ្ជាក់​ពី​លោក ជន រះ មេឃុំ​លំ​ទង​និង​មួយ​ច្បាប់​ទៀត​ចេញ​ដោយ​លោក យិន រ៉ា​ឌី ប្រធាន​ការិយ៉ាលយ័​ភូមិបាល​ស្រុក​អន្លង់វែង ។ គ្រួសារ​ជនពិការ​ដែល​ត្រូវបាន​គេ​រំលោភ​យក​ដីស្រែ​ចំការ​អស់នោះ បាន​លើកឡើង​ថា ពួកគាត់​បាន​មក​រស់​នៅ​ទីកន្លែង​នេះ​មុនគេ ដែល​សុទ្ធសឹង​ជា​ព្រៃឈើ​ស្រោង ទ្រុប​ទ្រុល ក្រោយ​ក្រុមយុវជន​របស់​សម្ដេច​តេជោ​ធ្វើការ​វាស់វែង​រួច ។ ផ្ទៃ​ដី​នៅ​ជុំវិញ​ដី​ចំការ​របស់​គាត់​រាប់​រយ​ហិកតា ដែល​ហ៊ុំ​ពទ្ធ័​ដោយ​ព្រៃឈើ​ស្រោង​ទ្រុប​ទ្រុល ដែល​មិនបាន​ធ្វើ​ការវាស់វែង​ច្បាប់ ០១ ពេលនេះ ត្រូវបាន​ក្រុម​អាជ្ញាធរ​ខាងលើ​ឃុបឃិត​គ្នា​លក់​គ្មាន​សល់ ។

​លោក យិន រ៉ា​ឌី ប្រធាន​ការិយាលយ័​ភូមិបាល​បាន​ផ្ទៀងផ្ទាត់​លើ​ផ្លង់​០១​មួយ របស់​ជនពិការ​និង​ផ្លង់​ចេញ​ដោយ​រូប​លោក​នោះ មិន​ត្រួតស៊ីគ្នា​នោះទេ គឺ​នៅ​ដាច់ដោយឡែក​ពី​ទៅ​បី​រយ​ម៉ែត​ពីគ្នា​លោក​បាន​បន្ថែមថា លោក​មិន​ដឹង​ច្បាស់​ទេ​ថា ខាង​ភាគី​ជនពិការ​រំលោភ​ទៅ​លើ​ម្ខាង​ទៀត រឺ​ម្ខាង​ទៀត​រំលោភ មក​លើ​ដី​ជនពិការ​នោះឡើយ ។​

​លោក ខួ​ន បាន​ជា​ជនពិការ​បាន​សុំ​អំពាវនាវ​ដល់​ឯកឧត្តម ស ថា​វី អភិបាល​នៃ​គ​ណះ​អភិបាលខេត្ត​ឧត្តមានជ័យ​ជួយ​អន្តរាគមន៍ជូន​ដល់​គ្រួសារ​គាត់​ផង​ដែល​គ្រួសារ​របស់គាត់​មាន​ដីចំការ​តែ​៥​ហិកតា ប៉ុណ្ណោះ សម្រាប់​បង្ករ​បង្កើន​ផល​ចញ្ចឹមជីវិតបែ​ជា​អាជ្ញា​ធរ​ថ្នាក់ក្រោ​មបាន​នាំ​បក្សពួក​យក​កាំភ្លើង​ទៅ​បាញ់​គំរាម​ពីរ​គ្រប់​ផ្ល​ន់យក​ដី​របស់​គាត់​លក់​អស់ ៕

 

handicap udor (1) handicap udor (2) handicap udor (3)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.