ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ខេត្ត​ប៉ៃលិន កំពុង​ព្រួយបារម្ភ​យ៉ាងខ្លាំង​អំពី​បញ្ហា​សុខភាព ខណៈ​នៅ​ខេត្ត​ផ្សេងៗ​មួយចំនួន ខាង​មន្ត្រី​កាំ​កុង​រកឃើញ​សារធាតុ​គីមី ក្នុង​ម្ហូបអាហារ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ប៉ៃលិន ៖ បើ​តាម​ការរៀបរាប់​ពី​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ខេត្ត​ប៉ៃលិន បានឱ្យដឹង ថា បន្ទាប់ពី​ពួកគាត់​បាន​អាន និង ទស្សនា​ព័ត៌មាន​កាលពី​ពេល​ថ្មីៗ​កន្លងមក ដោយ​ឃើញ​ខាង​មន្ត្រី​អគ្គនាយកដ្ឋាន​កាំកុងត្រូល និង មន្ត្រី​ជំនាញ​សាខា​កាំកុងត្រូល ខេត្ត​ព្រះសីហនុ រកឃើញ​សារធាតុ​គីមី នៅលើ​គ្រឿង​សមុទ្រ​ស្រស់ និង​អាហារ​ទទួលទាន​មួយចំនួន ដែល​អាជីវករ​ដាក់​លក់​នៅលើ​ទីផ្សារ​វាលរេញ ខេត្ត​ព្រះសីហនុ កាលពី​ព្រឹក​ថ្ងៃ​អង្គារ​ទី​១៧ ខែ​មករា ឆ្នាំ​២០១៧ កន្លងទៅ ដោយ​រក​ឃើញ​បង្គា​ស្រស់ និង​ស្ពៃជ្រក់​មាន​ផ្ទុក​សារធាតុ​គីមី រហូតមកដល់​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០១៧ នេះ ប្រជាពលរដ្ឋ​ជាច្រើន រស់​នៅក្នុង​ខេត្ត​ប៉ៃលិន មាន​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​សុវត្ថិភាព សុខភាព​ម្ហូបអាហារ  ខណៈ​ពួកគេ​ទិញ​ពី​ផ្សារ​យក​ទៅ​ទទួលទាន នៅ​មាន​មន្ទិល​ក្នុង​ខ្លួន​ថា មិនដឹង​ជា​ម្ហូបអាហារ​ជាច្រើន ដូចជា​ត្រី សាច់ជ្រូក សាច់គោ បង្គា​រ បង្កង មឹក និង​ងៀវ ដែល​អាជីវករ​លក់ដូរ​នៅក្នុង​ផ្សារ​សាមគ្គី ហៅ​ប៉ា​ហ៊ី និង​ផ្សារ​ជាច្រើន​ទៀត មាន​សារធាតុ​គីមី​ដែរ ឬ​អត់​នោះទេ ។

​ប្រភព​បន្តទៀតថា ក្រោយ​ពី​មន្ត្រី​ជំនាញ​ខេត្ត​ព្រះសីហនុ បាន​ដកហូត​ចំណីអាហារ​មាន​ផ្ទុក​សារធាតុ​គីមី​មាន​ស្ពៃជ្រក់ និង​បង្គារ​ស្រស់​ប្រមាណ​១៤​គីឡូក្រាម ទៅ​រក្សាទុក​នៅ​សាខា​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ ដើម្បី​ឈានដល់​មាន​វិធានការ​តាម​ផ្លូវច្បាប់ និង​ដុត​កម្ទេ ច​ចោល ។

​ប្រភព​បន្តទៀតថា ស្រាប់តែ​មន្ត្រី​ជំនាញ​ពេទ្យសត្វ​ខេត្ត​ព្រៃវែង កាលពី​ព្រឹក​ថ្ងៃទី​១៩ ខែ​មករា ឆ្នាំ​២០១៧ កន្លងទៅ បាន​បើក​ប្រតិបត្តិការ ចុះ​ត្រួតពិនិត្យ​អនាម័យ​ម្ហូបអាហារ ស្ថិត​នៅ​ចំណុច​ភូមិ​ព្រៃ​អា​ស្ទាំង ឃុំ​អង្គរ​រាជ្យ ស្រុក​ព្រះស្តេច ខេត្ត​ព្រៃវែង បាន​រកឃើញ​គ្រឿងក្នុង​សត្វ​គោ ខូច​គុណភាព​ចំនួន​១២៥​គីឡូក្រាម ដែល​ត្រូវ​ឈ្មួញ​នាំ​ចូល​មក​ពី​ប្រទេស​វៀតណាម  ហើយ​មាន​ដាក់​លាយ​សារធាតុ​គីមី អាច​រក្សាទុក​បានយូរ ។ ជាពិសេស​ការដឹកជញ្ជូន​គឺ​គ្មាន​ការត្រួតពិនិត្យ​ពី​មន្ត្រី​ជំនាញ ដោយ​ពុំ​មាន​លិខិតបញ្ជាក់​ពី​អនាម័យ​សត្វ និង គុ ណ​ភាព​ផលិតផល​ពី​មន្ត្រី​ពេទ្យសត្វ និង​ពុំ​មាន​លិខិត​អនុញ្ញាតិ​ឱ្យ​នាំចូល​ពី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​នោះទេ ។​

​ប្រជាពលរដ្ឋ​បាន​លើកឡើង​ទាំង​ក្តីព្រួយបារម្ភ​បន្តទៀតថា ហេតុដូច្នេះ​ហើយ ជា​រៀង​រាល់​ថ្ងៃនេះ នៅក្នុង​ខេត្ត​ប៉ៃលិន ទោះបីជា​ពួក​គាត់​ឧស្សាហ៍​ឃើញ​ខាង​កាំកុងត្រូល​ដើរ​ឆែក ឆេរ​រក​ទំនិញ​ខូច​គុណភាព និង​ហួស​សុពលភាព​នៅតាម​តូប​លក់ដូរ​របស់​ប្រជាពលរដ្ឋ​ជា​ញឹកញាប់​ក៏ដោយ ។

​តែ​ចំពោះ​បញ្ហា​ម្ហូបអាហារ ត្រី សាច់ និង​គ្រឿង​ម្ហូប​ផ្សេងៗ​ជាច្រើន​នៅក្នុង​ផ្សារ ពួក​គាត់​មិនសូវ​ឃើញ​មាន​ការត្រួតពិនិត្យ​ប៉ុន្មាន​នោះ​ទេ ទើប​ធ្វើឱ្យមាន​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​បញ្ហា​មួយ​នេះ ខណៈ​ពួកគាត់​ទិញ​របស់​ទាំងនោះ​យក​មក​ទទួល​ទាន​ជួបជុំ​គ្រួសារ ជា​រឿង​រាល់ថ្ងៃ ។ លើសពីនេះ បញ្ហា​សារធាតុ​គីមី នៅក្នុង​ម្ហូបអាហារ ដែល​អាជីវករ​ដាក់​លក់​នៅ​ក្នុង​ផ្សារ​ខេត្ត​ប៉ៃលិន ក៏​អាច​នឹង​មាន​ជា​ច្រើន​គួរ​ឱ្យ​ព្រួយបារម្ភ​ផង​ដែរ ៕

 

IMG-20170131-WA0077 IMG-20170131-WA0072 IMG-20170131-WA0073

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.