ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង

មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តពោធិ៍សាត់​ពុករលួយ​ជា​ប្រព័ន្ធ​មែន​?

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​ពោធិ៍សាត់ ៖ តាម​ប្រភព​ដែល​គួរឲ្យ​ទុក្ខចិត្ត​បាន​លួច​បង្ហើប​ឲ្យ​ដឹងថា ដោយ សារ តែ​មាន​អំពើ​ពុករលួយ​ពិសេស​ការទទួល​ថវិកា​ជាតិ​និង​ថវិកា​គំរោង អង្គការ​នានា​មក​ធ្វើការ​អភិវឌ្ឍន៍​នៅ ក្នុង​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត​ពោធិ៏សាត់ ក្នុង មួយ ឆ្នាំៗ​រដ្ឋ​បាន​ខាតបង់​ថវិកា ចន្លោះ​៣០០​លាន​រៀល ហើយ​ថវិកា​ដែល បាត់ បង់​ទាំងនោះ គឺ​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​កណ្តាប់ ដៃ​លោក​ប្រធាន​មន្ទីរ  និង​មន្ត្រី ជំនិតៗ​របស់គាត់​មួយចំនួនទៀត​។​ចំណែក​មន្ត្រី​មួយចំនួន​តូច​ផ្សេង​ទៀត​បាន​ត្រឹម​ស្រ ក់ទឹក​មាត់​និង​ហិតក្លិន​ផ្សែង​តែប៉ុណ្ណោះ​។​ភាពមិនប្រក្រតី​ទាំងនេះ​ត្រូវបាន​គេ​អះ អាង​ថា​កើត​យូរ​ឡើង​ដុះ​ស្លែ​ទៅហើយ ។​

​ចំពោះ ថវិកា​ដែល​គេ​កឹបកេង បាន ច្រើន​បំផុត​ជា​រៀងរាល់ឆ្នាំ​គឺ​ថវិកា​នៅក្នុង​ជំពូក​នានា​ជាច្រើន ពិសេស​ថវិការ គំ រោង​ទឹកស្អាត​និង​អនាម័យ​ADB​ក្នុង​ឆ្នាំ​២០១៣​ឆ្នាំ​២០១៤​កន្លងទៅនេះ​។ ទោះជា​យ៉ាងណា​ការប្រព្រឹត្តិ​អំពើពុករលួយ​របស់​លោក​ហួន បូ​និត និង​បក្ខពួក គឺ​កម្រ​មាន​ឧបសគ្គ ដោយសា​តែ​រូបគាត់​និង​បក្ខពួក​ពូកែ​រៀបចំ​ឯកសារ​នានា ដើម្បី​បំប៉ោង​ការចំណាយ​។​ប៉ុន្តែ​គុណភាព​មិន​សមស្រប​ទៅតាម​ស្តង់​តា​ឡើយ​។​

​ក្រុមអធិការកិច្ច​ឬ​ស​វន​កម្ម ភាគច្រើន​ពួក គេ​ពិនិត្យ​ទៅលើ​តែ​ឯកសារ​ចំណាយ មិន​ពិនិត្យ​ដល់​មូលដ្ឋាន ដូច្នេះ​មិន អាច ស្រាវជ្រាវ​រក​ឃើញ​រឿងអាស្រូវ​ទាំង អម្បាល​មាន​នេះឡើយ ។​

​ប្រភព​បាន​បន្ត​ឲ្យដឹងថា សម្រាប់​ការចំណាយ​ថវិកា ជាតិ​និង​ថវិកា​គម្រោង​នានា​នៅក្នុង​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត​ពោធិ៍សាត់ និង​ក្នុង​មួយឆ្នាំៗ​ថវិកា​មួយចំនួន​បាន​ធ្លាក់​នៅក្នុង​ដៃ​លោក​ប្រធាន​មន្ទីរ​ហួន បូនិត​និង​បក្ខពួក ។ គំរោង​ទឹកស្អាត​និង​ផ្នែកអនាម័យ​បាន​ខាតបង់ ថវិកា​អស់​ជា ច្រើន​លាន​ដុល្លារ​អាមេរិក​សំរាប់​ចំនួន​៦​គឺ​ខេត្ត​ពោធិ៍សាត់ បាត់ដំបង​បន្ទាយមានជ័យ កំពង់ធំ ។​ល​។ សម្រាប់​ការ ចំណាយ​ថវិកា​ជាក់ស្តែង​នៅក្នុង​ឆ្នាំ​២០១៣​និង​២០១៤​កន្លងទៅ​នេះ​ត្រូវបាន​គេ អះអាងថា​មាន​តែ​តួលេខ​នៅ​ក្នុង​ក្រដាស់​តែ​គុណភាព​ការប្រើប្រាស់​គ្មាន​ឡើយ ។ ដោយសារ​ការរៀបចំ​ថវិកា​ចំណាយ​មិន​ប្រក្រតី និង​សល់​ប្រាក់​ច្រើន​ពី​ការទិញ​សំភារៈ​ដើម្បី​ធ្វើការ​អភិវឌ្ឍន៍​គំរោង​ទឹកស្អាត បង្គន់​អនាម័យ ស្រះ​ទឹក អណ្ដូងស្នប់ និង​លូ​ជាដើម ពួកគេ​បាន​ប្រាក់​ទាំងនោះ​អាច​កឹបកេង​រលួយ​យកទៅដាក់ ហោ​ប៉ាវ​ផ្ទាល់ខ្លួន​ហ៊ឺហារ​រាល់ថ្ងៃ ។​

​ពាក់ព័ន្ធ​ព័ត៌មាន​ចោទប្រកាន់​ខាងលើ​ទាំង​អម្បាល​មាន​លោក​ហួន បូនិត​ប្រធាន​មន្ទីរ​អភិវឌ្ឍ​ន៍​ជនបទ​ខេត្ត​ពោធិ៍សាត់​មិនបាន​អត្ថាធិបាយ​ច្រើន​ទេ តាម​ទូរស័ព្ទ​ដោយ​ប្រាប់​យ៉ាងខ្លី​ថា ខ្ញុំ​ទទួល​យក​សូម​មកកាន់​មន្ទីរ​ខ្ញុំ​ទើប​បកស្រាយ​អស់​សាច់រឿង ។

​ទោះបីយ៉ាងណា សារព័ត៌​យើង​រង់ ចាំ​ស្វា​គម​ន៏​ការបកស្រាយ​បំភ្លឺ​ពី​លោក​ប្រធាន​មន្ទីរ ហួន បូ​និត នៅ​លេខ​ក្រោយ ៕

maothornin_cheasophara_omyentieng_b

Filed in: ព័ត៌មាន​សំខាន់ៗ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.