ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

ឯកឧត្តម សាយ សំ​អាល់ ចុះ​មក​បើក​កិច្ចប្រជុំ​ពិភាក្សា ដើម្បី​រក​ដំណោះស្រាយ​លើ​ផល​ប៉ះពាល់​ផ្ទៃ​អាង​ស្តុប​ទឹកអូរ​ខៃ​ដន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​បន្ទាយមានជ័យ ៖ ឯកឧត្តម សាយ​សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោក​សួន​បវរ​អភិបាល​ខេត្ត​បន្ទាយមានជ័យ លោក លី សារី អភិបាលរង​ខេត្ត​បន្ទាយមានជ័យ និង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើន​នាក់​ទៀត បាន​បើក​កិច្ចប្រជុំ​ពិភាគ្សា​ដើម្បី​ស្វែងរក​ដំណោះស្រាយ​លើ​ផល​ប៉ះពាល់​ផ្ទៃ​អាង​ស្តុប​ទឹកអូរ​ខៃ​ដន កាលពី ព្រឹក​ថ្ងៃ​ទី​៣១​ខែ​មករា​ឆ្នាំ​២០១៧​នៅ​សាលាខេត្ត​បន្ទាយមានជ័យ ។

​ក្នុង​កិច្ចប្រជុំ​នោះ លោក សួន បវរ បាន​មានប្រសាសន៍ថា ថ្ងៃនេះ នៅក្នុង​សាលប្រជុំ​សាលាខេត្ត​បន្ទាយមានជ័យ បាន​បើក​កិច្ចប្រជុំ​ពិភាគ្សា​ដើម្បី​រក​ដំណោះស្រាយ​លើ​ផលប៉ះពាល់​ផ្ទៃ​អាងទឹក​អូរ​ខៃ​ដន​តាម​ការស្នើសុំ​របស់​ក្រុមហ៊ុន​អាន​កូ វ៉​ធើ​សើ​បផ្លាយ ។

​លោក សួន បវរ បាន​បញ្ជាក់ទៀតថា អាង​ស្តុប​ទឹកអូរ​ខៃ​ដន​ស្ថិត​នៅក្នុង​ទីប្រជុំជន​ក្រុង​ប៉ោយប៉ែត ក្នុងភូមិ​កូនដំរី សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​អាង​នេះ លាតសន្ធឹង​ស្រប​តាម​ផ្លូវ​រថភ្លើង​ប្រវែង​៤​គីឡូម៉ែត្រ មាន​បណ្តោយ​ប្រវែង​៧​គីឡូម៉ែត្រ អាង​នេះ​សាងសង់​ក្នុងសម័យ​ខ្មែរក្រហម ។

​ឯកឧត្តម សួន បវរ បាន​បញ្ជាក់ទៀតថា អាង​អូរ​ខៃ​ដន​វា​បាន​ផ្តល់​អត្ថប្រយោជន៍​ជាច្រើន​លើ​ការងារ​ផ្គត់ផ្គង់ ដល់​ការប្រើប្រាស់​របស់​ក្រុង​ប៉ោយ​ប៉ែត យក​ទឹក​ស្រោច​ស្រព្វ​លើ​វិស័យ​កសិកម្ម របស់​ក្រុង​ប៉ោយ​ប៉ែត ស្រុក​អូរជ្រៅ និង​តំបន់​នៅ​ជំវិញ​មួយចំនួនទៀត ក្នុង​ការពង្រីក​ក្នុងការ​ធ្វើ​ស្រែ​តាមបែប​ប្រពលវប្បកម្ម ស្រែប្រាំង ឬ​ស្រែ​បង្កើន​រដូវ​ដំណាំ​រួមផ្សំ​នានា​ដើម្បី​យក​ទៅ​ផ្គត់ផ្គង់​ក្រុង​ប៉ោយ​ប៉ែត និង​អាច​ក្លាយ​ជា​រមនីយដ្ឋាន​សម្រាប់​ការកំសាន្ត​របស់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​បន្ទាយមានជ័យ​បាន​ទើត​ផង ។​

​ឯកឧត្តម សួន បវរ បាន​បញ្ជាក់ទៀតថា អាង​អូរ​ខៃ​ដន​វា​បាន​ផ្តល់​អត្ថប្រយោជន៍​ជាច្រើន​ក៏​ពិត​ម៉ែន តែ​ក៏​វា​ប្រឈម​និង​ផលប៉ះពាល់​នានា ដែល​យើង​ពិនិត្យ​ជា​រួម​មាន​អាងទឹក​បោះបង់​ចោល​យូរ​ពេក ធ្វើឲ្យ​ប្រជាពលរដ្ឋ​ចូលទៅ​រស់នៅ​ក្នុ​ងអាង​ចាប់​យក​ផ្ទៃ​អាង​ធ្វើស្រែ​ចំការ ក្រៅពីនេះ ក៏​នៅ​មាន​ការប៉ះពាល់​ទៅ​លើ​ប្រជាពលរដ្ឋ​មួយចំនួន ដែល​រស់នៅ​ក្នុង​តំបន់​អាង​នេះ ព្រោះ​នៅ​ពេល​រដូវវស្សា​ទឹកធ្លាក់​មកពី​ថៃ​ច្រើន​ធ្វើឲ្យ​លិច​ផ្ទះ​ប្រជាពលរដ្ឋ ។ ក្រោយ​ពី​ជួសជុល​អាង​រួច​អាង​មាន​ផ្ទៃ​ទឹក​ច្រើន​គ្របដណ្តប់​ទៅលើ​ឈើ​ព្រៃ​នៃ​តំបន់​នេះ អាច​បាត់បង់​ដោយសារ​ផ្ទៃ​ទឹក ។​

​ក្នុង​កិច្ចប្រជុំ​នោះ​ដែរ​ឯកឧត្តម សាយ សំ​អាល់ លោក​សុំ​ឲ្យ​ប្រធាន​មន្ទីរ​ពាក់ព័ន្ធ អាជ្ញា​ធម៌​មូលដ្ឋាន ពិសេស​ស្រុក ក្រុង  និង​ក្រុមហ៊ុន​អាន​កូវ៉​ធើរ​សឹប​ផ្លាយ ក្នុង​កិច្ចប្រជុំ​នេះ​ត្រូវ​លើក​ឲ្យអស់​នូវ​បញ្ហា​ប្រឈម​ពាក់ព័ន្ធ​ក្នុង​អា​អូរ​ខៃ​ដន​នេះ ដើម្បី​រួមគ្នា​ដោះស្រាយ និង​មួយចំនួន​ដោះស្រាយ​មិន​បាន​ត្រូវសុំ​អនុសាសន៍ និង​គោលការណ៍​ពី​សម្តេច​តេជោ ហ៊ុន សែន ជួយ​រក​ដំណោះស្រាយ​ផលប៉ះពាល់​ផ្ទៃ​អាង​ស្តុប​ទឹកអូរ​ខៃ​ដន ក្នុង​ខេត្ត​បន្ទាយមានជ័យ​នេះ​បន្ត​ទៀត ៕

 

IMG-20170131-WA0026 IMG-20170131-WA0024 IMG-20170131-WA0023 IMG-20170131-WA0022

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.