ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

​រមណីយដ្ឋាន​ធម្មជាតិ​អូរ​ស៉ិ​លែរ៍ ដ៏​ស្រស់ស្អាត​កំពុង​បង្ហាញ​សម្រស់​ដល់​ភ្ញៀវ ចង់ឲ្យ​មក​លំហែរកាយ និង​បណ្តែតអារម្មណ៍​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​រតនគិរី ៖ នៅ​រដូវចូលឆ្នាំ​ជាតិ របស់​ជនជាតិ​ចិន​យើង​បាន​មើលឃើញ នូវ​ភាពសប្បាយ​រីករាយ យ៉ាងខ្លាំង​ពី​ភ្ញៀវ​ដែល​បាន​មក​កំសាន្ត​នៅ​ទឹកធ្លាក់ រម្ម​ណីយ ដ្ឋា​ន​ធម្មជាតិ​អូរ​ស៉ិន​លែរ៍ ដែល​ស្ថិតនៅ​ភូមិ​កា​ឡែង ឃុំ​កា​ឡែង ស្រុក​លំផាត់ ព្រោះ​នៅ​ទីនោះ​មាន​ទឹកថ្លា​ពណ៌​ខៀវស្រស់  ស្រពទៅនឹង​ទេសភាព​ត្រជាក់​ប្លែក​ភ្នែក ប្លែក​អារម្មណ៍​។​

​បើ​យើង​សង្កេតមើល​ទៅ​អារម្មណ៍​ពួកគាត់​ដែល​បាន​ធ្វើដំណើរ​មក​ដល់​ទឹក​ធ្លាក់ អូរ​ស៊ីន​លែរ៍​នេះ ហាក់បីដូចជា ត្រេកអរ និង​ទឹកធ្លាក់​នេះ​ណាស់  ហើយ​ពួកគាត់​ហាកបីដូច បញ្ចេ​ច​នូវ​អារម្មណ៍​សប្បាយ យើង​ឃើញ​ភាព​រីករាយ របស់គាត់ ដូចជា​បាន​រុះ ទុក្ខ​កង្វល់​អស់​គ្មាន​សល់​នៅ​ទីនេ ។ ហើយ​គាត់​ហាកដូចជា​ទទួល​បាន​អ្វី​ដ៏​រីករាយ​ក្នុង​ចិត្ត​ជា​ពន្ធ​ពេក​។​

​អូរ​ស៊ីន​លែរ៍  ថ្វី​ត្បិត​ផ្លូវ​ធ្វើ​ដំណើរ​ទៅ​មាន​ការលំបាក​បន្តិច​បន្ទួ​ច មែន ដោយសារ​ដី​ហ៊ុយ (​ផ្លូវ​ក្រាល​ក្រួស​ក្រហម​) ប៉ុន្តែ​អ្នក​ដែល​បាន​ទៅដល់​ហើយ គឺ​ប្រាកដជា​មាន​អារម្មណ៍​ថា មិនអាច​បំភ្លេច​បាន​នោះឡើយ  ព្រោះ​ទឹកធ្លាក់​ដ៏​ត្រជាក់ ធម្មជាតិ​ខៀវស្រងាត់​នេះ ហៅ​ថា​ទឹកធ្លាក់​៧​ជាន់​ហូរ​ធ្លាក់​ដូច​កាំជណ្តើរ​គួរ​ឲ្យ​គយគន់​។​

​គួរ​រំលឹក​ឲ្យ​បងប្អូន​ដែល​មិនទាន់​បាន​ដឹង​ផង​ដែរ​ថា ៖ រមនីយដ្ឋាន​ជ្រលង​បុព្វ​តា​អូរ ស៊ីន​លែរ៍​នេះ គឺ  ដែល​ចេញពី​ទី​រួម​ខេត្ត​រតនគិរី  ហើយ​ផ្លូវបំបែក​ពីរ​ម្មណី​យដ្ឋា​ន​បឹងយ​ក្ស​ឡោម មាន​ចម្ងាយ​១៩​គីឡូម៉ែត្រ ទើប​ទៅ​ដល់រ​ម្មណី​យដ្ឋា​ន​អូរ​ស៊ិនលែរ៍ ដ៏​ស្រស់ស្អាត នេះ​តែម្តង​។

​គួរ​បញ្ជាក់​ផង​ដែរ ស្ថានភាព​ទេសចរ ចាប់ពី​ថ្ងៃ​ទី​២៧ ដល់​ថ្ងៃ​ទី​៣០ ខែ​មករា ឆ្នាំ​២០១៧ រមណីយដ្ឋាន​ចំនួន​ពីរ  ក្នុង​ខេត្តរតនគិរី​ទទួលបាន​អ្នកទេសចរ ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ចិន​ច្រើន​គួរឲ្យកត់សម្គាល់ ។ ខណ​:​តួរ​លេខ​អ្នកទេសចរ​មក​កំសាន្ត​នៅ​តំបន់រ​ម្មណី​យដ្ឋា​ន​ផ្សេងៗ ក្នុង​ខេត្ត​មួយ​នេះ មិនសូវ​មាន​អ្នក​មក​កំសាន្ត​ច្រើន​ដូច​ឆ្នាំ​កន្លង​ទៅ​នោះ​ទេ ។ នេះ​សំរាប់​កន្លែង​កំសាន្ត ផ្សេងៗ ក្នុង​ខេត្ត ព្រោះ​ពួកគេ​ទៅ​តែ​ពីរ​កន្លែង​ប៉ុណ្ណោះ  គឺ​បឹង​យ​ក្យឡោ​មនឹង​អូរ​ស៊ីនលែរ៍​តែម្តង ។

​មន្ត្រី​ទេសចរណ៍​ប្រចាំ​ខេត្ត​រតនគិរី​បាន​ប្រាប់ឲ្យដឹង​ថា ៖ ចំនួន​អ្នកទេសចរ​មក​កំសាន្ត​នៅ​ឆ្នាំ​នេះ​មិន​តិច​ជាង​ឆ្នាំ​មុន​នោះ​ឡើយ ដោយសារ​សន្តិសុខ​សណ្តាប់ធ្នាប់​រៀបរយ​បានល្អ ។​

​លោក ម៉ុក កៀង ប្រធាន​សហគមន៍រ​មណី​យដ្ឋា​ន​អូរ​ស៊ិន​លែរ៍ បាន​ប្រាប់​ភ្នាក់ងារ​យើង​ព័ត៍មាន​យើង​ថា ៖ ក្នុងអំឡុងពេល​បុណ្យចូលឆ្នាំ​ចិន ៣ ថ្ងៃ​កន្លងមកនេះ កំណើន​ភ្ញៀវ​ទេសចរ​ជាតិ​អន្តរជាតិ ដែល​ចូល​មក​ទស្សនា​កំសាន្ត​នៅរ​ម្មណី​យដ្ឋា​ន​អូរ​ស៊ិនលែរ៍​ទាំង​ប្រុស​ទាំង​ស្រី​សរុប​ចំនួន​២០៣៩​នាក់ ហើយ​មធ្យោបាយ​រថយន្ត​ចំនួន​២៦៤​គ្រឿង ម៉ូតូ​៣១២​គ្រឿង​។​

​លោក​បន្តថា ៖ ចំណតរថយន្ត ១ គ្រឿង​តម្លៃ ៥០០០ រៀល ចុះ​ណត​ម៉ូតូ​១​គ្រឿង​តម្លៃ​២០០០​រៀល សរុប​ទាំង​៣​ថ្ងៃ ចំណូល​គិត​ជា​មធ្យម ស្មើ​២៨៤៤០០០​រៀល ក្នុងនោះ តូប​អាជីវករ​លក់ដូរ​ចំនួន​៩​តូប​ផងដែរ ៕
​ឃិន សុខន​

 

au sen ler (1) au sen ler (2)

សូមទស្សនាវីដេអូ

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.