ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

លោក​ឧត្តមសេនីយ៍ត្រី ឱ បូ​រិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយ​ជ័យ នាំ​អំណោយ​ជូន​ស្ត្រី​ពិការ​៣​នាក់​និង​ស្ត្រី​មាន​ជំងឺ​១​នាក់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​បន្ទាយមានជ័យ ៖ លោក​ឧត្តមសេនីយ៍ត្រី ឱ បូ​រិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយ​ជ័យ បាន​ដឹកនាំ​កម្លាំង​អាវុធហត្ថ​ជាច្រើន​នាក់ នាំយក​អំណោយ​របស់​អង្គភាព​អាវុធហត្ថ​ខេត្ត ទៅ​ចែកជូន​ដល់​គ្រួសារ​ដែល​ពិការ​៣​នាក់ ជីដូន ម្តាយ និង​ចៅ និង​ស្ត្រី​ចំណាស់​ម្នាក់​ទៀត​មាន​ជំងឺ​១​នាក់​រ៉ាំរ៉ៃ នៅ​ព្រឹក​ថ្ងៃទី​៣០ ខែ​មករា ឆ្នាំ​២០១៧ នៅក្នុង​ភូមិ​ស្រះ​រាំង ឃុំ ស្រះ​រាំង ស្រុក​មង្គល​បូរី ខេត្ត​បន្ទាយមានជ័យ​។

​លោក​ឧត្តមសេនីយ៍ត្រី ឱ បូ​រិន្ទ បាន​មានប្រសាសន៍ថា ជនពិកា​រទាំង​គ្រួសារ​នោះ​មានឈ្មោះ ខៀវ អាំ ភេទ​ស្រី អាយុ​៧៩​ឆ្នាំ ជរា​ពិការ កូនស្រី​មានឈ្មោះ​សំ ទឹម អាយុ​៥២​ឆ្នាំ ពិការ​ដៃ​ខាងស្ដាំ និង​ចៅស្រី ឈ្មោះ​សូត រ៉ាវី អាយុ​២០​ឆ្នាំ ពិការ​កើត​(​ជម្ងឺ​ស្កន់​) នឹង​ធ្វើ​ពិធី​ប្រគល់ បង្គន់​អនាម័យ​០១​បន្ទប់ ចំណាយ​អស់​ថវិកា​អស់​៤៥០​ដុល្លា អង្ករ​១​ការុង ទឹកបរិសុទ្ធ​វី​តាល់​១​កេស ទឹក​ផ្លែឈើ​១​កេស និង​ថវិកា​ចំនួន​១០​ម៉ឺន រៀល ។​

​ក្នុងនោះដែរ លោក​ឧត្ដមសេនីយ៍ត្រី ឱ បូ​រិន្ទ បាន​ឲ្យ​ម្ចាស់​អគ្គីសនី​ប្រចាំ​ឃុំ​ស្រះ​រាំង​មក​ត​ភ្លើង​រដ្ឋ​ដាក់​ក្នុង​ផ្ទះ​ឲ្យប្រើ​ប្រាស់តា​ម​តម្រូវការ​បន្ថែម​ទៀត​ផង​។​

​លោក​ឧត្ដមសេនីយ៍ត្រី បាន​មានប្រសាសន៍​ឲ្យដឹង​ទៀត​ថា គ្រួសារ​មួយ​នេះ​អង្គភាព​អាវុធហត្ថ​ខេត្ត បាន​ជួយ​ឧបត្ថម្ភ ជា​អង្ករ​១​ការុង និង​ថវិការ​១០​មឺ​ុ​នរៀល​ជា​រៀងរាល់​ខែ រហូត​អស់​មួយជីវិត​
​របស់​គាត់​ទៀត​ផង​។​

​ស្របពេល​នោះ​ដែរ លោក​ឧត្តមសេនីយ៍ត្រី ឱ បូ​រិន្ទ និង​សហការី បាន​ចុះ​ទៅ​សួរសុខទុក្ខ ស្ត្រី​ម្នាក់​ទៀត​ឈ្មោះ​ហាច ឈាវ អាយុ​៦២​ឆ្នាំ ដែល​កើត​ជម្ងឺ​ទឹកនោម​ផ្អែម និង​ជម្ងឺ​ផ្សេងទៀត​យ៉ាង​ធ្ងន់ធ្ងរ​ដែល​មាន​រយៈ​ពេល​២​ឆ្នាំ​មកហើយ​ដើរ​មិន​រួច រស់នៅ​ភូមិ​គោក​ក្រសាំង ឃុំ​ស្រះ​រាំង ស្រុក​មង្គល​បូរី ខេត្ត​បន្ទាយមានជ័យ ហើយ​បាន​ជួយ​ឧបត្ថម្ភ​ថវិកា​ចំនួន​៦០​មឺ​ុ​នរៀល​ផងដែរ​។​

​លោក​ឧត្តមសេនីយ៍ត្រី ឱ​បូ​រិន្ទ បាន​មានប្រសាសន៍​ផ្តាំផ្ញើរ​ដល់​បងប្អូន​ដែល​បាន​ទទួល​អំណោយ​ពី​អង្គភាព​អាវុធហត្ថ​ថា ការ​នាំយក​អំណោយ​ចែកជូន​ដល់​ប្រជាពលរដ្ឋ​ជួប​ការលំបាក​នេះ​មិន​ប្រកាន់​និន្នាការ​នយោបាយ​គណបក្ស​ណា​ឡើយ​។​

​លោក​ឧត្ដមសេនីយ៍ត្រី ឱ បូ​រិន្ទ បាន​ធ្វើការ​ផ្ដាំផ្ញើ​ដល់​មន្ត្រី​មូលដ្ឋាន​ថា បើ​ប្រជាពលរដ្ឋ​ណា​ម្នាក់​ជួប​ការលំបាក សុំ​ឲ្យ​រាយការណ៍​មក​អង្គភាព​អាវុធហត្ថ លោក​នឹង​ចាត់ចែង​យក​អំណោយ​មក​ប្រគល់​ជូន​ពួកគាត់​ឲ្យទាន់​ពេលវេលា​តាម​លទ្ធភាព​ដែល​អាច​ជួយ​បាន ៕

 

IMG-20170130-WA0005 IMG-20170130-WA0011 IMG-20170130-WA0007

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.