ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ! ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការរកឃើញមន្រ្តីនគរបាល ២ ៣៣២នាក់ ខុសឈ្មោះ អក្ខរាវិរុទ្ធ និងភេទ ==> អាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួនបុរសបែកថ្នាំម្នាក់កាន់កាំបិតប៉័ងតោគំរាមកំហែងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ! ==> ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានគូសបញ្ជាក់ថា គិតចាប់តាំងពីថ្ងៃបើកសម្ពោធជាផ្លូវការនូវរូបសំណាក «បង្កងបាញ់ទឹក» នៅសួនច្បារមាត់បឹងតាកែវ ក្រុងដូនកែវកាលពីថ្ងៃទី៣០ ខែតុលា រហូតមកដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ កន្លងទៅនេះ ខេត្តតាកែវ បានទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ សរុបប្រមាណជិត ៣លាននាក់ ដែលបានអញ្ជើញមកកម្សាន្ត និងទស្សនាសមិទ្ធផលទេសចរណ៍ ដ៏ទាក់ទាញថ្មីនេះ។ ==> ក្រសួងរៀបចំដែនដី និងរដ្ឋបាលខេត្តស្វាយរៀង រៀបចំសិក្ខាសាលាបំពាក់បំប៉នសមត្ថភាព ស្តីពី «ការងាររៀបចំដែនដី និងនគរូបនីយកម្ម» ដើម្បីជំរុញការអភិវឌ្ឍន៍ ==> ព្រះរាជសុន្ទរកថាទាំងស្រុងរបស់ ព្រះមហាក្សត្រកម្ពុជា ឱកាសយាងបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលជាកិច្ចប្រជុំលើកដំបូងនៅកម្ពុជា ==> ប្រធានាធិបតីបារាំង និងភរិយា អញ្ជើញដល់ប្រទេសកម្ពុជា បើកទំព័រថ្មី នៃចំណងមេត្រី​ភាព​កម្ពុជា-បារាំង ==> សូមស្វាគមន៍ ឯកឧត្តម To Lam ប្រធានរដ្ឋវៀតណាម មកកាន់ព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ==> អង្គការយូណេស្កូបន្តគាំទ្រ និងផ្ដល់ជំនួយដល់​កម្ពុជា លើការអភិរក្សបេតិកភណ្ឌវប្បធម៌

​នាយទាហាន​ចំនួន​៤២១​នាក់​ដែល​ចូល​បំរើ​កងទ័ព​ក្នុង​ឆ្នាំ​១៩៧៩​កន្ក​ង​មក​ត្រូវ ឯកឧត្ដម ហ៊ុន ម៉ា​ណែ​ត​សំណេះសំណាល​និង​បំពាក់​ឋានន្តរសក្ដិ​ជូន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Aphiwat Kampuchea» |

http://kehaktompor-aphivatkampuchea.com.kh

Tel: 077 79 79 52 / 088 77 97 952 | WhatsApp: 012 58 04 55

ខេត្ត​បាត់ដំបង ៖ ឯកឧត្ដម ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​ក​ង​ទ័ពជើងគោក បាន​សំណេះសំណាល ពង្រឹង​ស្មារតី​និង​បំពាក់​ឋានន្តរសក្ដិ ជូន​នាយទាហាន​ដែល​ចូល​បំរើកងទ័ព​ក្នុង​ឆ្នាំ​១៩៧៩​រហូតដល់​ឆ្នាំ​២០១៧ ចំនួន​៤២១​នាក់ នៅ​ព្រឹក​ថ្ងៃទី​២៦ ខែ​មករា ឆ្នាំ​២០១៧ នៅ​បរ​វេណ​មជ្ឈមណ្ឌល​សុភមង្គល​ស្ថិតក្នុង សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង​ដែល​មាន​នាយទាហាន​ត្រូវ​បំពាក់​ចំនួន​៤២១​នាក់ ក្នុងនោះ​មាន​ថ្នាក់ -​ឧត្តមសេនីយ៍​ចំនួន​៤១​នាក់  -​ថ្នាក់​វរសេនីយ៍ឯក​ចំនួន​៩៥​នាក់  -​ថ្នាក់​វរសេនីយ៍ទោ​ចំនួន​១៤០​នាក់  -​ថ្នាក់​វរសេនីយ៍ត្រី​ចំនួន​៦៨​នាក់  -​ថ្នាក់​អនុសេនីយ៍ឯក​ចំនួន​៣៥​នាក់  -​ថ្នាក់​អនុសេនីយ៍ទោ​ចំនួន​១០​នាក់  -​ថ្នាក់​អនុសេនីយ៍ត្រី​ចំនួន​២១​នាក់ និង​ថ្នាក់​ចំ​ណុង​ចំនួន​២១​នាក់​។​

​ឯកឧត្ដម ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍ថា ៖ ការបំពាក់​ឋានន្តរសក្ដិ ជូន​នាយទាហាន​នាពេលនេះ គឺជា​ការលើក​ផ្តល់​កិត្តិយស​និង​ដឹងគុណ ចំពោះ​កងទ័ព ដែល​បាន​បម្រើ​ជាតិ​មាតុភូមិ​ជាពិសេស​នៅក្នុង​ដំណាក់កាល​គ្រា​លំបាក​បំផុត​។

​ឯកឧត្ដម​បន្តថា ការជ្រើសរើស​យក​តែ​កងទ័ព​បំរើកា​ងារ​នៅក្នុង​គោលនយោបាយ​ឆ្នាំ​១៩៧៩ ចុះ​យក​មក​បំពាក់​ថ្ងៃនេះ គឺជា​ព្រឹត្តិការ​ប្រវត្តិសាស្ត្រ​ងងឹត​បំផុត ដែល​ប្រទេសជាតិ​យើង​រង​របប​តាំង​ពី​លន់​ណុល​ទំលាក់​គ្រាប់​រង​ការលំបាក​បំផុត ។ ហើយ​ក្រៅពី​គោលនយោបាយ​ឆ្នាំ​១៩៧៩​ចុះ​នេះ​ថ្នាក់ដឹកនាំ​ក្រសួង​ក៍​កំពុង​ពិចារណា​ទៅ​លើ​គោលនយោបាយ​ផ្សេងទៀត ហើយ​បើ​សិន​បងប្អូន​កងទ័ព ដែល​មាន​ឈ្មោះ​ហើយ​នៅ​អត់​ទាន់​បាន​បំពាក់ សូម​កុំ​ភ័យ គឺ​នឹង​អាច​បំពាក់​នៅ​តង់​ទី​២​ឆាប់ៗ​នេះ នៅ​មុន​ថ្ងៃ​ចូលឆ្នាំ​ខ្មែរ​ខាងមុខនេះ ៕

 

IMG-20170127-WA0007 IMG-20170127-WA0011 IMG-20170127-WA0010

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.