ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត

អភិបាលខេត្ត​ប៉ៃលិន បាន​ជំរុញ​ឲ្យ​ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក​សិក្សាអប់រំ​ទាំងអស់ ត្រួវ​យកចិត្តទុកដាក់​ដល់​សិស្សានុសិស្ស នូវ​គ្រប់​ភូមិ​សិក្សា ឲ្យមាន​គុណភាព និង​ប្រសិទ្ធភាព​ខ្ពស់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​ប៉ៃលិន ៖ រសៀល​ថ្ងៃ​ទី​២៣ ខែ​មករា ឆ្នាំ​២០១៥ លោក កើត សុធា អភិបាល នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន បាន​អញ្ជើញ​ជា​គណអធិបតី​ក្នុង​ការបិទ សន្និបាត​បូកសរុប​វាយ តម្លៃ​ការងារ​អប់រំ ឆ្នាំ​២០១៣-២០១៤ និង​ទឹសដៅ​បន្ត​ឆ្នាំ​២០១៤-២០១៥  នៅ​មន្ទីរ​អប់រំ យុវជន​និង​កីឡា​ខេត្ត​ប៉ៃលិន ដោយ​មាន​ការចូលរួម​ពី​លោក លោកស្រី​ដែល​ជា​អភិបាលរង​ខេត្ត លោក​ប្រធាន អនុប្រធាន​មន្ទីរ​ជុំវិញ​ខេត្ត លោកស្នងការ ស្នងការរង​ខេត្ត លោក​ដែល​ជា​តំណាង​សហគម​ន៏​អប់រំ​តាម​មូលដ្ឋាន លោកគ្រូ អ្នកគ្រូ និង​អាជ្ញាធរ​ដែនដី យ៉ាងច្រើន​កុះករ ។​

​លោក តង់ ធារ៉ា ប្រធាន​មន្ទីរ​អប់រំ យុវជន​និង​កីឡា​ខេត្ត​ប៉ៃលិន បានឲ្យដឹងថា​៖ នៅ​រៀងរាល់​មួយ​ឆ្នាំ​ម្តង សន្និបាទ​ត្រួវបាន​ធ្វើឡើង តាម​ការប្រជុំ​បចេ្ចកទេស របស់​មន្ត្រី​គ្រប់​លំដាប់ថ្នាក់ អាជ្ញាធរ​ដែនដី មាតា​បី​តា​សិស្ស សហគម​ន៏ ដើម្បី​គុំ​ទ្រ​វាយតម្លៃ​ការងារ​អប់រំ យុវជន​និង​កីឡា​ឆ្នាំ​សិក្សា​ចាស់ ព្រម​ទាំង​លើក​ទឹសដៅ​ការងារ​អប់រំ​ឆ្នាំ​សិក្សា​ថ្មី ។​លោក​បន្ត​ទៀត​ថា​៖ សន្និបាទ​បូកសរុប​វាយតម្លៃ​ការងារ​អប់រំ​ឆ្នាំ​សិក្សា​ថ្មី​២០១៣-២០១៤​នេះ បាន​ឆ្លុះ​បញ្ជាំ​អំពី​ចំនុច​សំខាន់ៗ ដែល​ត្រួវ​កែលំអ និង​ដោះស្រាយ​ឲ្យមាន​ប្រសិទ្ធភាព ហើយ​ឆ្នាំ​សិក្សា​ថ្មី​នេះ ថ្នាក់ដឹកនាំ មន្ត្រី​អប់រំ​ទាំងអស់ បន្ត​ខិតខំ​អនុវត្ត​ន៏​នូវ​គោលនយោបាយ កែទម្រង់​ស៊ី​ជំរៅ​របស់​ក្រសួង​អប់រំ យុវជន​និង​កីឡា ដើម្បី​ឲ្យ​វិស័យ​អប់រំ​ខេត្ត​ប៉ៃលិន​រីកចំរើន​ឡើង ។​

​ថ្លែង​ក្នុង​ឱកាស​បិទ​សន្និបាទ​នោះដែរ លោក កើត សុធា អភិបាល នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន បាន​ជំរុញ​ឲ្យ​ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក​សិក្សាអប់រំ​ទាំងអស់ ត្រួវ​យកចិត្តទុកដាក់ បន្ត​អនុវត្ត​ន៏​នូវ​គោល​ការសិក្សាអប់រំ​មូលដ្ឋាន និង​ខ្លឹមសារ​អប់រំ​ដល់​សិស្សានុសិស្ស​គ្រប់​ភូមិ​សិក្សា ឲ្យមាន​គុណភាព និង​ប្រសិទ្ធភាព​ថែម​ទៀត ដើម្បី​កសាង​យុវជន​ជំនាន់​ថ្មី ដែល​និង​ត្រៀមខ្លួន​ចូល​សមាហរណកម្ម​យុវជន​អាស៊ាន នៅ​ចុងឆ្នាំ​២០១៥​ខាងមុខនេះ ប្រកបដោយ​សមត្ថភាព និង​គុណភាព​ពេញលិញ​ក្នុង​ការប្រកូតប្រជែង​ទីផ្សារការងារ​ជាមួយ​យុវជនអ​ស៊ាន ។
​លោក​បន្តថា ៖ ក្នុង​អាណត្តិ​ទី​៥​នេះ រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អនុវត្ត​ន៏​នូវ​គោលនយោបាយ កែទម្រង់ ស៊ី​ជំរៅ​លើ​គ្រប់​វិស័យ​ក្នុង​នេះ​វិស័យ​អប់រំ យុវជន និង​កីឡា បាន​កំពុង​អនុវត្ត​ន៏​ប្រកបដោយ​គុណភាព និង​ប្រសិទ្ធភាព​ខ្ពស់ ។ ជាក់ស្តែង​ខេត្ត​ប៉ៃលិន មាន​សាលារៀន នៅ​គ្រប់​ទីកន្លែង តាំង​ពី​ទីប្រជុំជន រហូតដល់​តំបន់​ដាច់ស្រយាល ដើម្បី​ផ្តល់​ឪ​កាស​ដល់​សិស្សានុសិស្ស​បាន​ចូលរៀន​គ្រប់ៗ​គ្នា ។​

​ទន្ទឹម​នេះ​ដែរ​គ្រូបង្រៀន បាន​ទ​ទូល​ប្រាក់​បៀ​វត្ត​ន៏​សមរម្យ ដូច្នោះ​មន្ត្រី​អប់រំ​ទាំងអស់ ត្រួវ​មាន​ស្មារតី​ទ​ទូល ខុស​ត្រួវ​ខ្ពស់ ក្នុង​ការបណ្តុះបណ្តាល​ធ​ន​ធាន​មនុស្ស ឲ្យមាន​ប្រសិទ្ធភាព ៕
​អត្ថបទ សេង សុវណ្ណារិទ្ធ

2015_01_25c2 (3) 2015_01_25c2 2015_01_25c2 (1) 2015_01_25c2 (2)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.