ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូន ប្រធានសភាជាតិសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ត ចំពោះមរណភាព អតីតប្រធានាធិបតី លោក Francisco Guterres Lú-Olo ==> ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតីក្នុងពិធី" ប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី.. ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី ==> តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន ==> ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន ==> ឯកឧត្ដម​ ឃួង ស្រេង ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​សេវា​សុរិយោដីឱ្យមានប្រសិទ្ធភាពខ្ពស់​ និងល្អប្រសើរជាងមុនថែមទៀត ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា! ==> ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ

​ជំលោះ​ដណ្តើម​ផលប្រយោជន៍​រវាង​ក្រុមហ៊ុន​ម៉ៅ​ការប្រមូល​សំរាម និង​ក្រុមហ៊ុន​វិនិយោគ​បណ្តាល​ឲ្យ​ប៉ះពាល់​របរ​រកស៊ី​របស់​បងប្អូន​អាជីវករ​នៅ​ផ្សារ​បាន​លុង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​រតនគិរី ៖ ជំលោះ​រវាង​អ្នក​ម៉ៅ​ការប្រមូល​សំរាម និង​ក្រុមហ៊ុន​វិនិយោគ បណ្តាល​ឲ្យ​ប៉ះពាល់​របរ​រកស៊ី​ប្រចាំថ្ងៃ​របស់​បងប្អូន​អាជីវករ​នៅ​ផ្សារ​បាន​លុង​ដោយសារ​តែ​ព្រឹក​លឹម ថ្ងៃទី​១៩ ខែ​មករា ឆ្នាំ​២០១៧ នេះ​ក្រុមហ៊ុន​ម៉ៅ​ការប្រមូល​សំរាម​បាន​ដឹក​សំរាម​ជាច្រើន​រថយន្ត​មក​ចាក់គរ​នៅមុខ​ស្នាក់ការ​ផ្សារ​បាន​លុង​បង្ករ​កកស្ទះ​ចរាច​រណ៍​យ៉ាងខ្លាំង និង​មាន​សភាព​ការ​រញ៉េរញ៉ៃ ដល់​ក្រុម​អាជីវករ​ចូល​មក​លក់ដូរ​ក្នុង​ផ្សារ​បាន​លុង និង​អ្នកធ្វើដំណើរ​ចេញ​-​ចូល​ផ្សារ​ទិញ​សម្ភារៈ​ផ្សេងៗ​។​

​ទាក់ទិន​នឹង​ករណី​ខាងលើ​នេះ​អ្នក​សារពត៌មាន​យើង​បាន​សុំ​ការបំភ្លឺ​លោក​ឧកញ៉ា​សា លាង ប្រធាន​ក្រុមហ៊ុន​វិនិយោគ​ផ្សារ បានឲ្យដឹងថា ដោយ​មូលហេតុ​ពួកគេ​យក​សម្រាម​ចាក់​មុខ​ផ្សារ​យ៉ាង​ច្រើន​បែប​នេះ គេ​ទាមទារ​ថា ខាង​ក្រុមហ៊ុន​ជំពាក់​លុយ​ក្រុមហ៊ុន​ម៉ៅ​ការប្រមូល​សំរាម ។​

​លោក​ឧកញ៉ា​សាលាង​បន្តថា ក្រុមហ៊ុន​មន​បាន​ជំពាក់​លុយ​ដូច​ការអះអាង​របស់​ក្រុមហ៊ុន​ម៉ៅការ​ប្រមូល​សំរាម​នោះទេ​(​លោក​ជា គួង​) នោះទេ ហើយ​ថ្លៃ​ប្រមូល​សំរាម​កន្លងមក ខាង​ក្រុមហ៊ុន​ទួទាត់​អោយ​អស់​ហើយ ពោល​គឺ​១​ខែ​៣​លាន​រៀល និង​កម្មករ​ប្រមូល​សំរាម​ខាងៗ​ផ្សារ​ក្នុង​១​ខែ​១​លាន​៨០​ម៉ឺន​ថែមទៀត​ផង ហើយ​នៅ​ពេល​នេះ​ដែរ ខាង​លោក ជា គួង បញ្ជា​ឲ្យ​កម្មករ​ប្រមូល​សំរាម​ប្រមាណ​ជាង​១០​នាក់ និង​រថយន្ត​ដឹក​សំរាម​ចំនួន​៣​គ្រឿង យក​សំរាម​មក​ចាក់គរ​នៅមុខ​ស្នាក់ការ​ផ្សារ និង​រថយន្ត​ដឹក​សំរាម​៣​គ្រឿង​តំរៀប​គ្នា ដើម្បី​បិទ​ផ្លូវ ។​

​ជា​ការកត់សំគាល់​ក្នុង​ព្រឹក​កើតហេតុ​ថ្ងៃទី​១៩ ខែ​មករា ឆ្នាំ​២០១៧ ពុំ​ឃើញ​មាន​អាជ្ញាធរ​ក្រុង​បាន​លុង​និង​ស្ថាប័ន​ពាក់ព័ន្ធ​ចុះមក​ធ្វើ​ការសម្របសម្រួល​ដើម្បី​អោយ​ក្រុមអាជីវករ​ចូល​លក់ដូរ​របរ​រក​ស៊ី​ប្រចាំថ្ងៃ​របស់​ពួកគាត់​នោះ​ទេ​។

​មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​ក្រុង​បាន​លុង​មានមតិ​លើកឡើង​ស្រដៀង​គ្នា​ថា សូម​អោយ​ប្រមុខ​រាជរដ្ឋាភិបាល​លុបចោល​កិច្ចសន្យា​រវាង​ក្រុមហ៊ុន​ទាំង​២​ខាងលើ​ព្រោះ​ថា​បង្កបញ្ហា​មិនចេះចប់​មិនចេះហើយ​ដើម្បី​ផលប្រយោជន៍​របស់​ពួកគាត់​រៀងៗ​ខ្លួន បើទោះបី​ប្រមុខ​រាជរដ្ឋាភិបាល​ចេញ​សារាចរ​ណែនាំ​អោយ​បញ្ឈប់​យក​ភាស៊ី​ការលក់ដូរ​តាម​កញ្ច្រែង កញ្ចើ ល្អី ជាដើម ប៉ុន្តែ​ក្រុមហ៊ុន​ទាំងពីរ​ខាងលើ​នៅតែ​បន្ត​យក​ជា​រៀងរាល់ថ្ងៃ ហើយ​ចោទ​ដាក់​គ្នា​ទៅវិញទៅមក​។

​ទាក់ទិន​ទៅ​នឹង​ជំលោះ​រវាង​ក្រុមហ៊ុន​ម៉ៅ​ការប្រមូល​សំរាម និង​ក្រុមហ៊ុន​វិនិយោគ​ផ្សារ​បាន​លុង​ខាងលើ​នេះ​ដែរ សារពត៌មាន មិនអាច​សុំ ការ​ភ្លឺ​ពី​លោក​ជា គួង ប្រធាន​ក្រុមហ៊ុន​ម៉ៅ ការប្រមូល​សំរាម​បាន​ទេ​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​មករា ឆ្នាំ​២០១៧៕

 

banlung market (6) banlung market (1) banlung market (2) banlung market (3) banlung market (4) banlung market (5)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.