ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តកំពត បន្តចែកបណ្ណកម្មសិទ្ធិដីធ្លី និងប្រកាសបិទផ្សាយទិន្នន័យ ជាង១ម៉ឺនក្បាលដីជូនពលរដ្ឋ ក្នុងស្រុកទឹកឈូ ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូន ប្រធានសភាជាតិសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ត ចំពោះមរណភាព អតីតប្រធានាធិបតី លោក Francisco Guterres Lú-Olo ==> ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតីក្នុងពិធី" ប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី.. ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី ==> តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន ==> ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន ==> ឯកឧត្ដម​ ឃួង ស្រេង ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​សេវា​សុរិយោដីឱ្យមានប្រសិទ្ធភាពខ្ពស់​ និងល្អប្រសើរជាងមុនថែមទៀត ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា!

លោក អ៊ាត សារ៉ាត់ អនុប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត ត្រូវបានតែងតាំង ជា​ប្រធាន​មន្ទីរ ជំនួស​លោក ឌិន គឹម ដែល​ត្រូវ​ចូលនុវត្តន៍​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ប៉ៃលិន ៖ រសៀល​ថ្ងៃ​ទី ០៩ មករា ឆ្នាំ​២០១៧ នៅ សាលាខេត្ត​ប៉ៃលិន​មាន​រៀបចំ ពិធី​ប្រកាស​តែងតាំង​ប្រធាន មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ប៉ៃលិន ក្រោម​អ​ធិ ប​តីភាព លោក សួន រចនា   រដ្ឋលេខាធិការ​និង​ជា​តំណាង ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សា​ធា  រណ​ការ និង​ដឹកជញ្ជូន​,​ឯកឧត្តម កើត សុធា អភិបាល​នៃ គណៈ​អភិបាលខេត្ត​ប៉ៃលិន ។​

​លោក ឌិន គឹម អតីតៈ  ប្រធាន​មន្ទីរ​បាន​ធ្វើ​របាយ​ការ ណ៍​ឱ្យដឹងថា មន្ទីរ​សាធារណ ការ និង​ដឹកជញ្ជូន​ខេត្ត​ប៉ៃលិន  ដោយ​មាន​ការគាំទ្រ​គ្រប់បែប យ៉ាង​ពី​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ ថ្នាក់ និង​មាន​ការខិតខំ​ប្រឹង ប្រែង​របស់​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ​ក្រោម​ឱវាទ​ក្នុង​មន្ទីរ  បាន​បន្សល់​នូវ​ស្នាដៃ​និង​ស​មិទ្ធ ផល​ជាច្រើន ដោយ​មន្ទីរ​មាន  ធនធានមនុស្ស​សំភារៈ​សំរាប់ បំពេញ​ការងារ​លើ​វិស័យ សាធារណការ​គ្រប់គ្រាន់ ។​

​លោក​បន្តថា ខេត្ត​ប៉ៃលិន មាន​ផ្លូវជាតិ​លេខ ៥៧ ប្រវែង ៣៧,៣៤​គីឡូម៉ែត្រ ផ្លូវជាតិ លេខ ៥៩ ប្រវែង​១៦,៤​គីឡូម៉ែត្រ ផ្លូវ​កៅស៊ូ​សាងសង់  ដោយ​មន្ទីរ​សរុប​ប្រវែង ២៧, ៧១​គីឡូម៉ែត្រ ផ្លូវ​បេតុង​សរុប  ប្រវែង​៣,៣៨​គីឡូម៉ែត្រ ផ្លូវ  ចាំ​ដា​មា សរុប​ប្រវែង ៤៩៥  គីឡូម៉ែត្រ ផ្លូវ​ល្បាយ​ថ្មភ្នំ សរុប ប្រវែង ១៧៥,២១​គីឡូម៉ែត្រ  ស្ពាន​ថ្ម​សរុប​ប្រវែង ១១៤៩.  ៧៤​ម៉ែត្រ លូ​ប្រអប់​កាត់​ផ្លូវ  សរុប​ប្រវែង ១៥០​ម៉ែត្រ និង  លូ​មូល​កាត់​ផ្លូវ សរុប​ប្រវែង ១៣.៥៦០​ម៉ែត្រ ។​

​បើ​តាម​ប្រកាស​របស់  ក្រសួង​សាធារណការ​និង​ដឹក ជញ្ជូន​លេខ​១៤៦ ចុះ​ថ្ងៃ​ទី​២៧  ខែ​កញ្ញា ឆ្នាំ​២០១៦ បាន សម្រេច​តែងតាំង​លោក អ៊ាត  សា​រ៉ា​ត ជា​ប្រធាន​មន្ទីរ​សា​ធា រណ​ការ និង​ដឹកជញ្ជូន​ខេត្ត ប៉ៃលិន​ជំនួស​លោក ឌឹន គឹម  ដែល​បាន​ចូល​និវត្តន៍​និង​ដីការ ស្តីពី​ការតែងតាំង និង​ប្រគល់  ភារកិច្ច​មន្ត្រីរាជការ​របស់​អភិ បាល​នៃ​គណៈ​អភិបាលខេត្ត ប៉ៃលិន សម្រេច​តែងតាំង លោក ហេង ដា​រ៉ា ជា​អនុប្រធាន​មន្ទីរ លោក ខ្វាន់ ដា​រ៉ា  ជា​ប្រធាន​ការិយាល័យ​សា​ធា រណ​ការ និង​ដឹកជញ្ជូន​ខេត្ត លោកស្រី អយ សុភា ជា​អនុ  ប្រធានការិយាល័យ​ផែនការ គណនេយ្យ កញ្ញា ធន កែវ​ចិន្តា អនុប្រធាន​ការិយាល័យ សាធារណៈការ លោក គួន មករា ជា​អនុប្រធាន​ការិយា  ល័យ​ដឹកជញ្ជូន​និង​ប្រគល់​ភារ កិច្ច​ជូន​លោក អោក សុខ​ធី​ម  ជា​ប្រធាន​ការិយាល័យ​រដ្ឋបាល​បុគ្គលិក និង​លោកស្រី  តឹម សាមឿន ជា​អនុប្រធាន ការិយាល័យ​រដ្ឋបាល​បុគ្គលិក​។​

​បន្ទាប់ពី​លោក អ៊ាត សារ៉ាត់ ប្រធាន​មន្ទីរ​ថ្មី​បាន​ធ្វើ  ការប្តេជ្ញាចិត្ត​ខិតខំ​បំពេញ  ភារៈកិច្ច​ជូន​ជាតិ​ប្រជាជន​រួច មក ឯកឧត្តម កើត សុធា អភិបាល​នៃ​គណៈ​អភិបាល ខេត្ត​ប៉ៃលិន​មានប្រសាសន៍ កោតសរសើ​ពី​សមិទ្ធផល​និង ស្នាដៃ​ជាច្រើន ដែល​លោក  ឌឹន គឹម អតីត​ប្រធាន​មន្ទីរ សាធារណការ​និង​ដឹកជញ្ជូន បាន​ខិតខំ​ប្រឹងប្រែង តាំងពី  ខេត្ត​ប៉ៃលិន​គ្មាន​អ្វី​សោះ​ហើយ បាន​ពុះពារ​គ្រប់​ឧបស័គ្គ​ដើម្បី កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ ថ្នល់​ជាច្រើន​រហូត​បាន​រីកចំរើន មកដល់​សព្វថ្ងៃនេះ ។​

​លោក​បាន​បន្តថា ការ ប្រកាស​តែងតាំង​មុខតំណែង ពេលនេះ គឺ​ស្រប​តាម​ច្បាប់  ស្តីពី​ការគ្រប់គ្រង​រដ្ឋបាល​រាជ ធានី​ខេត្ត ស្រុក ក្រុង និង​ដាក់ ឱ្យ​ដំណើការ​នូវ​ប្រព័ន្ធ​គ្រប់គ្រង រដ្ឋបាល​តាម​បែប​វិមជ្ឃការ និង​សហ​វិមជ្ឃិការ​នៅ​ថ្នាក់ ក្រោម​ជាតិ​។ ដូច្នេះ​មន្ត្រី​ដែល  បាន​ទទួល​មុខតំណែង​ថ្មី​ត្រូវ យកចិត្តទុកដាក់​បំពេ​ញ​ភារកិច្ច​ឱ្យ​ទទួលខុសត្រូវ​ខ្ពស់​បំផុត និង​ត្រូវ​ធ្វើការ​បណ្តើរ​សិក្សា បណ្តើរ​ស្របតាម​សភាព​ការ ណ៍​វិវត្តន៍​ថ្មីៗ ជា​ពិសេស​ត្រូវ  មាន​សាមគ្គីភាព​ផ្ទៃក្នុង​និង មាន​ទំនាក់ទំនង​ល្អ​ជាមួយ ពលរដ្ឋ​ក៏ដូចជា ថ្នាក់ដឹកនាំ  មន្ត្រីរាជការ​គ្រប់​លំដាប់ថ្នាក់  ត្រូវ​ចាត់ទុក​ខ្លួន ជា​អ្នកបំរើ  សេវា​ជូន​ប្រជាពលរដ្ឋ​និង​ត្រូវ មាន​ចរិត​សុភាពរាបសារ​ស្លូត បូ​ត​ស័ក្តិសម​ជា​មន្ត្រីរាជការ ស៊ីវិល​បំរើសេវា​សាធារណការ  និង​រដ្ឋបាល​សាធារណៈ ។​

​លោក សួន រចនា រដ្ឋលេខាធិការ និង​ជា​តំណាង ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សា  ធា​រណៈការ​និង​ដឹកជញ្ជូន​បាន ជំរុញ​ឱ្យ​មន្ត្រី​ដែល​បាន​តែង តាំង​ថ្មី​ត្រូវ​បន្ត​យកចិត្តទុកដាក់ អនុវត្ត​តាម​គោលនយោបាយ របស់​រាជរដ្ឋាភិបាល​ដែលមាន សម្តេច​តេជោ ហ៊ុន សែន ជា នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា ណា​ចក្រ​កម្ពុជា​អោយបាន​មុត មាំ​ជានិច្ច ។​

​លោក​បន្ត​ថាៈ​ថ្នាក់ដឹកនាំ  និង​មន្ត្រីរាជការ​ទាំងអស់​ត្រូវ ខិតខំ​អនុវត្ត​ការងារ​ជំនាញ របស់​ខ្លួន​អោយបាន​ម៉ឺងម៉ាត់ ដូចជា​ការកសាង​ថែទាំ​ជួ​ស  ជុល​ផ្លូវ​ឱ្យបាន​ល្អ​ជា​ប្រចាំ​និង អនុវត្ត​តាម​គោល​ការ​របស់ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង  សាធារណការ​និង​ដឹកជញ្ជូន ក្នុង​ការកសាង​ផ្លូវ​អោយមាន គុណភាព និង​ធ្វើ​យុទ្ធនាការ លប់​សំបុកមាន់​ជាប្រចាំ ៕

 

public pailin (1) public pailin (2) public pailin (3) public pailin (4)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.