ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង

ព្រះសង្ឃ ពលរដ្ឋ យុវជន រាប់ពាន់​នាក់​បាន​ផ្តល់​សច្ចភាព ដល់​ថ្ងៃ​៧​មករា ក្នុង​ឱកាស​ខូប​លើក​ទី​៣៨

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ពេលវេលា​៣៨​ឆ្នាំ ហាក់​មួយ​ពព្រិច​ភ្នែក ខ្ញុំ​បាន​នឹកឃើញ​ដល់​ប្រទេសជាតិ​របស់​យើង មុន​ថ្ងៃ​រំដោះ​៧​មករា ឆ្នាំ​១៩៧៩ គឺ​បាន​ខ្ទេចខ្ទី​ស្ទើរ​គ្មាន​សល់​។ របប​ប៉ុល ពល​បាន​បំផ្លាញ​ទាំង​ហេដ្ឋារចនាសម្ព័ន្ធ​សង្គម ធនធានមនុស្ស និង​សាសនា​។ ប៉ុន្តែ ក្រោម​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ក្រោយ​ថ្ងៃ​៧ មករា ឆ្នាំ​១៩៧៩ បើ​ទោះបី​យើង​បាន​ចេញដំណើរ​ពី​បាតដៃ​ទទេ តែ​យើង (​គណបក្ស​ប្រជាជន​កម្ពុជា​) បាន​ផ្តល់​នូវ​អ្វីៗ ដែល​ពលរដ្ឋ​ត្រូវ​ទទួលបាន ជូន​ពលរដ្ឋ​វិញ បន្ទាប់​ពី​ពួក​អាវខ្មៅ បាន​ដកហូត​ជាង​៣​ឆ្នាំ​នោះ​។
​គណបក្ស​ប្រជាជន​កម្ពុជា បាន​ផ្តល់ជូន​នូវ​សិទ្ធិ​រស់រាន​មានជីវិត ជំនឿ​សាសនា  ដែល​ជា​វត្ថុ​ជា​មូលដ្ឋាន​នៃ​មនុស្ស​ជាតិ​ត្រូវ​ទទួលបាន ចាប់ពី​ថ្ងៃ​៧ ខែ​មករា ឆ្នាំ​១៩៧៩ មក​។ យើង​បាន​ធ្វើដំណើរ​រួមគ្នា រហូតមកដល់​ពេលនេះ គឺ​ទទួល បាន​សង្គមជាតិ​មួយ ដែល​កំពុងមាន​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ ការជួបជុំ និង​ការទទួលបាន​នូវ​សុខសន្តិភាព​ពេញ​ផ្ទៃ​ប្រទេស​។​

៣៧​ឆ្នាំ​បាន​កន្លងផុតទៅ  កម្ពុជា​បច្ចុប្បន្ន បាន​ឃ្លាតឆ្ងាយ​ពី​ការរស់រាន​មួយ​ថ្ងៃ​ដើម្បី​មួយថ្ងៃ មក​ជា​ការរស់រាន​មួយ ដែល​មាន​សង្ឃឹម និង​ការជឿជាក់​លើ​ជោគវាសនា អនាគត នៃ​ក្រុម​គ្រួសារ ប្រទេសជាតិ ថា​នឹង​ទទួលបាន​ភាពរុងរឿង​ជានិច្ចកាល តទៅ​។
​ខ្ញុំ សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​ព្រះសង្ឃ ពលរដ្ឋ យុវជន​យុវនារី និង​បងប្អូន​ឥស្លាម​សាសនិក គ្រឹស្តសាសនិក អង្គទូត​នានា ដែល​បាន​ចូលរួម​អបអរសាទរ​ខួប ទី​៣៨ នៃ​ទិវា​ជ័យជំនះ ៧​មករា នា​ថ្ងៃនេះ យ៉ាងច្រើន​កុះករ និង​យ៉ាង​មហោឡារិក ក្រៃលែង នា​ថ្ងៃនេះ ដែល​ធ្វើ​ឲ្យ​យើងខ្ញុំ​ជា​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ទាំងអស់ មាន​ក្តី​រំភើប​ជាទីបំផុ​ត និង​បាន​ប្តេជ្ញា​បន្តទៀត ក្នុង​ការបម្រើ​ប្រទេស​និង​ប្រជាជន ត​ទៅ​មុខ​ទៀត មិន​រាថយ​នោះឡើយ​។​

​សូម​ឲ្យ​ស្មារតី​៧​មករា ស្ថិតស្ថេរ​ក្នុង​ដួងចិត្ត​ពលរដ្ឋ​ខ្មែរ​ជា​រៀង​រហូត​ទៅ ដើម្បី​យើង​រួម​គ្នា​អភិវឌ្ឍន៍​ប្រទេសជាតិ របស់​យើង ទៅមុខទៀត ដូច​អ្វី​ដែល​យើង​បាន​រួមរស់​ជាមួយគ្នា ៣៧​ឆ្នាំ​មកនេះ​។

​ខ្ញុំ​សូម​ជូនពរ ជនរួមជាតិ​ទាំងអស់ សុខ​សប្បាយ​រីករាយ នៅ​ថ្ងៃ​ចុង​សប្តាហ៍ ក្នុង​ដំណើរ​កម្សាន្ត​ជិត​ឆ្ងាយ នៅ​ទូទាំង​ប្រទេស ជាមួយនឹង​សមិទ្ធផល​៧​មករា ឆ្នាំ​១៩៧៩ ដែលមាន ផ្លូវ ស្ពាន និង​ហេដ្ឋារចនាសម្ព័ន្ធ​សង្គម​ជាច្រើន​ទូទាំង​ប្រទេស​។
​សូម​បងប្អូន ជនរួមជាតិ​ទាំង​ក្នុង និង​ក្រៅប្រទេស​ជួបប្រទះ​តែ​សេចក្តីសុខ ចម្រើន ព្រមទាំង​ពុទ្ឋពរ​៤ ប្រការ​គឺ អាយុ វណ្ណៈ សុខៈ និង​ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕​

 

img-20170108-wa0001 img-20170108-wa0002 img-20170108-wa0003 img-20170108-wa0004 img-20170108-wa0005 img-20170108-wa0006

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.