ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង

កម្លាំងចម្រុះ​P.M​ផ្ទៃ​ប្រទេស​ចុះបង្ក្រាប​ប្រើធ​ម៍​ក្តៅ​ចំពោះ​បទល្មើស​ព្រៃឈើ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ឧិ​រ៉ា​ល់​បាន​ជាង​១០០​ម៉ែត​គីប​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ពោ​ធិ៍សាត់ ៖ កម្លាំង​មន្ត្រី​P.M​ផ្ទៃ​ប្រទេស​សហការ​ជាមួយ​កម្លាំង​ចម្រុះ​ខេត្ត មាន​លក្ខណះ​ទ្រង់​ទាយ​ធំ បាន​ប្រើ​ធម៌​ក្តៅ​ចំពោះ​បទល្មើស​ព្រៃឈើ​ក្នុង​ដែនជម្រកសត្វព្រៃ​ឧិ​រ៉ា​ល់ ស្រុក​ក្រវាញ ចាប់ពី​ថ្ងៃ​ទី​២៨ ខែ​ធ្នូ ឆ្នាំ​២០១៦ មកដល់​ថ្ងៃ​ទី​៥ ខែ​មករា ឆ្នាំ​២០១៧​នេះ រកឃើញ​ឈើប្រណិត​ជាង​១០០​ម៉ែត​គីប ។​

​យោងតាម​ប្រភព​បានឲ្យដឹងថា ៖ រយះពេល​បី​ថ្ងៃ​ចុងក្រោយ​នេះ កម្លាំង​P.M​ផ្ទៃ​ប្រទេស​បាន​ចូល​រុករក​ក្នុង​ដែន​ជម្រក​ប្រទះឃើញ​ឈើ​ប្រណិត ដែល​ក្រុម​ឈ្មួញ​លួចលាក់​ក្នុងព្រៃ​បាន​ជា​បន្តបន្ទាប់ រហូត​ដល់​ចំណុច​វាលស្រែ​តា​សៃ និង​ចំណុច​អំពិល ស្ថិតក្នុង​ឃុំ​ស​ន្ទែ ស្រុក​ក្រវាញ បាន​ជួប​កន្លែង​ស្តុប​ឈើ​ធំ មាន​ឈើប្រណិត​ជាង​១០០​ម៉ែត​គីប ដែល​កន្លងមក​គេ​មិនដែល​ឃើញ​មន្ត្រី​បរិស្ថាន បង្ក្រាប​បាន​ច្រើន​ដូច្នេះ​នោះទេ​។​

​ប្រភព​ដដែល​បាន​បន្តថា ៖ កន្លែង​ស្តុប​ឈើ​នៅ​ចំណុច​ខាងលើ គឺជា​កន្លែង​ហាមឃាត់​ប្រជាពលរដ្ឋ ឬ​សមត្ថកិច្ច​គ្មាន​តួនាទី​មិន​អាច​ចូល​បានឡើយ​។​

​ប៉ុន្តែ​គេ​សង្កេតឃើញ​ក្រុម​ឈ្មួញ​ដឹក​ឈើ​ចេញ​នៅ​ចំណុច​ខាងលើ ដឹក​ ​តាម​រថយន្ត​កែឆ្នៃ​យូ​ឆ្នាំ​មកហើយ គេ​ឃើញ​មន្ត្រី​បរិស្ថាន​ដែល​ដឹកនាំ​ដោយ​លោក ប៉ាន់ ម៉ូកុដ​ប្រធាន​មន្ទី​បរិស្ថាន​ខេត្ត​ពោ​ធ៌សាត់ ធ្លាប់់ធ្វើ​ការបង្ក្រាប​បាន​តិចតួច​បំផុត​នា​ពេល​កន្លង​មក​បើ​ប្រៀបធាប​ក្នុង​ការបង្ក្រាប​លើ​នេះ​។​

​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​បាន​ចោទសួ​ថា លោក ប៉ាន់ ម៉ូកុដ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ពោ​ធ៌សាត់បាន​ធ្វើ​អ្វីខ្លះ បាន​ជា​បទល្មើស​ព្រៃឈើ ក្នុង​ដែន​ជម្រក​កើត​ច្រើន​យ៉ាង​នេះ​?? តើ​ឯ​ឧត្តម​សាយ សំ​អាល់ គិត​យ៉ាង​ណា​ចំពោះ​មន្ត្រី​គ្មាន​សម្ថ​ភាព​បែបនេះ​?? ។​

​ពាក់​ពន្ធ័​ករណី​ខាងលើនេះ លោក ប៉ាន់ ម៉ូកុដ បាន​ប្រាប់​តាម​ទូរ​សព្ទ័ នៅវេលា​ម៉ោង​៣.២០​នាទី​ថ្ងៃ​ទី​៥​មករា​ឆ្នាំ​២០១៧​នេះ​ថា ៖ កម្លាំងចម្រុះ​របស់​ខេត្ត​សហការ ជាមួយ​P.M​ផ្ទៃ​ប្រទេស មាន​លក្ខណៈ​ទ្រង់ទ្រាយ​ធំ ទើប​អាច​បង្ក្រាប​ទទួលបាន​ឈើប្រណិត​ច្រើន​បែប​នេះ ។ លោក​បាន​បញ្ជាក់បន្ថែម​ថា នា​ពេលកន្លងមក កម្លាំង​របស់លោក​ក៏​បាន​ខំប្រឹង​ការពារ និង​បាន​បង្ក្រាប​ជាច្រើន​ករណី​ផងដែរ​ហ្នឹង បាន​យក​ឈើ​ដែល​បង្ក្រាប​បាន ដាក់​ដេញថ្លៃ យក​លុយ​ចូល​រដ្ឋ​ក៏​បាន​ច្រើន​ផងដែរ ៕

 

img-20170107-wa0028 img-20170107-wa0027 img-20170107-wa0030 img-20170107-wa0029

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.