ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ

​កម្លាំងចម្រុះ​ត្រួតពិនិត្យ​រថយន្ត​ដឹក​ជញ្ជូន​លើស​កំណត់​ឃាត់​រថយន្ត​ដឹក​លើស​ទម្ងន់​ចំនួន​៨​គ្រឿង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

បាត់ដំបង ៖ កម្លាំងចម្រុះ​ត្រួតពិនិត្យ​រថយន្ត​ដឹក​ជញ្ជូន​លើស​កំណត់​ចល័ត​ក្រសួង សាធារណការ និង​ដឹកជញ្ជូន សហការ​កម្លាំង​មន្ត្រី​ជំនាញ បាន​ធ្វើ​ការឃាត់ រថយន្ត​ចំនួន​៨​គ្រឿង ដឹក​លើស​ចំណុះ​ធ្វើគ​ការអប់រំ​និង ផាកពិន័យ​តាម​ច្បាប់ កាលពី​ព្រឹក​ថ្ងៃទី​២១ ខែ​មករា ឆ្នាំ​២០១៥ នៅ​ចំណុច​ផ្លូវជាតិ​លេខ​៥ ស្ថិតក្នុង​ភូមិ​ស្វាយ​កង់ ឃុំ​អន្លង់​វិល ស្រុក​សង្កែ ។​

​គួរ​បញ្ជាក់​ផង​ដែរ កាលពី​ព្រឹក​ថ្ងៃទី​១៥​ខែ​មករា​ឆ្នាំ​២០១៥​កម្លាំង​ត្រួតពិនិត្យ​យានយន្ត​លើស​ទម្ងន់​បាន​ឃាត់​ដឹក​ខ្សាច់​លើស​ទម្ងន់​ចំនួន​៦​គ្រឿង ពោធិ៍សាត់​ឆ្ពោះ ទៅ​ខេត្ត​ប៉ៃលិន មាន​លើស​១០​តោន លើស​១២​តោន លើស​១៣​តោន លើស​២១​តោន លើស​៣២​តោន ក្នុងនោះ​ក៏​មាន​រថយន្ត ពាក់​ស្លាក​លេខ​ខ​.​ម​ផងដែរ ការផាកពិន័យ​មាន​ចាប់ពី​៧​លាន​រៀល​៩​លាន​រៀល​និង​១០​លាន​រៀល​។​

​មន្ត្រី​ក្រសួង​សាធារណកា​រណ៍ និង​ដឹកជញ្ជូន បានឲ្យដឹងថា បន្ទាប់​ពី​ក្រសួង​សាធារណកា​រណ៍ និង​ដឹកជញ្ជូន បានធ្វើការ ផ្សព្វផ្សាយ ច្បាប់​ផ្លូវថ្នល់ ដល់​សាធារណៈជន ពិសេស​នៅតាម​ក្រុមហ៊ុន ដឹកជញ្ជូន​ទំនិញ គ្រប់​ប្រភេទ​រួចមក ។​ក្រុម​ជញ្ជីង ថ្លឹង រថយន្ត​ចល័ត​យើង បាន​ចុះ​តាម​គោលដៅ​ចល័ត ដោយបាន អនុវត្ត​ជំហាន​ដំបូង នៅតាម បណ្តា ខេត្ត​ចំនួន​៥ គឺ​ខេត្ត​បាត់ដំបង កំពង់ចាម កំពង់ធំ ព្រៃវែង ក្រចេះ និង​បន្ត​ទៅ​ធ្វើ​នៅ​ខេត្ត​នានា តាម​ក្រោយ បន្ថែមទៀត ។
​ការអនុវត្ត​យុទ្ធនាការ​ចុះ​ត្រួតពិនិត្យ យានយន្ត​ដឹកជញ្ជូន ទំនិញ​លើស ទម្ងន់ កម្រិត កំណត់​នេះ គឺ​ក្នុង​គោលបំណង​ឲ្យ​ម្ចាស់ យានយន្ត​ទាំងនោះ ចេះ​គោរព​ច្បាប់​ចរាចរណ៍ និង ច្បាប់​ផ្លូវថ្នល់​ដែល​ក្រសួង បាន​ធ្វើ​ការផ្សព្វផ្សាយ និង​ដើម្បី​ការពារ​ផ្លូវ​ថ្នល់​កុំ​អោយ​ឆាប់​ខូច​។  ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែ​មករា ឆ្នាំ​២០១៥ ឃាត់ រថយន្ត​ដឹក ជញ្ជូន​លើស​កំណត់​បាន​ចំនួន​៨​គ្រឿង ក្រោយពី​បាន​ថ្លឹង​មាន​រថយន្ត​ចំនួន​៣​គ្រឿង បាន​ដឹក​លើស​តិចតួច គ្រាន់តែ​អប់រំ​ហើយ​អោយ​ត្រឡប់​ទៅវិញ ឯ​រថយន្ត​៥​គ្រឿង​ទៀត បាន​ដឹក​លើស ចំណុះ​កំណត់ ត្រូវបាន​ធ្វើការ​ផាក ពិន័យ​តាមច្បាប់​កំណត់ ។​តាម​កា​ណែនាំ​ក្រសួង​សាធារណៈកា​រណ៍​និង​ដឹកជញ្ជូន​អោយ​រថយន្ត​យី​ឌុប​ផ្ទុក ទម្ងន់​ត្រឹម​៣៥​តោន​និង​រថយន្ត​សណ្តោង​កន្ទុយ​ផ្ទុក​ទម្ងន់​៤០​តោន ប៉ុន្តែ​រថយន្ត​ទាំង​នេះ​បាន​ផ្ទុក​លើស​ការកំណត់​។​

​លោក ស៊ួ ប៊ុណ្ណា​រ៉ុង អនុប្រធាន​មន្ទីរ​សាធារណកា​រណ៍ និង​ដឹកជញ្ជូន បានបង្ហាញ​និង​ពន្យល់​អ្នកបើកបរ​យាន​យន្ត ដោយ​រថយន្ត​កំពង់​ឃាត់​គឺ​កែ​ច្នៃ​ខុស​បច្ចេកទេស​ពី​ភ្លៅ ៣ ទៅ​ប្រភេទ​ភ្លៅ ៥ ដឹក​លើស​ទម្ងន់ ដូច្នេះ​ទុក​អោយ​កម្លាំង​ក្រសួង​សាធារណកា​រណ៍ និង​ដឹកជញ្ជូន​ធ្វើការ​ផាកពិន័យ​តាមច្បាប់ ហើយ​ប្រសិនបើ​ម្ចាស់​រថយន្ត​ទុក​យូរ មិន​ចូលរួម​ដោះស្រាយ​ទេ​សមត្ថកិច្ច​ត្រូវ​គិត​ថ្លៃ​យាម​រថយន្ត​១​ថ្ងៃ​៧​ម៉ឺន​រៀល​ទៀត​។​លោក​ក៏​បាន​ធ្វើ​ការអំពាវនាវ ដល់​ម្ចាស់​យានយន្ត ដែល​ធ្វើ​បាន​ធ្វើ​អាជីវកម្ម ដឹកជញ្ជូន​ទូទៅ សូមមេត្តា នាំ​គ្នា​គោរព​ច្បាប់​ផ្លូវថ្នល់ និង​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា ដើម្បី​ជៀសវាង​កុំឲ្យ​មាន​ការ ដឹកជញ្ជូន​លើស កម្រិត កំណត់​ល្មើស​ច្បាប់​តទៅទៀត ។​

​ចំណែក​ម្ចាស់​រថយន្ត​មួយចំនួន​បាន​ស្តាប់​ការពន្យល់​ពី​ផ្លូវ​ច្បាប់​របស់​មន្ត្រី​ជំនាញ​ហើយ​គាត់​ក៏​ថា​រាងចាល​ព្រោះ​ពី​មុន​ដឹក​លើស​ទំងន់​ទៅមក​គ្មាន​សមត្ថកិច្ច​ឃាត់​  ​ទើប​ចេះតែ​ដឹក​រហូត​ដល់​ថ្ងៃនេះ​តែម្តង ៕​

2015_01_24c2 (3) 2015_01_24c2 Jpeg 2015_01_24c2 (2)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.