ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត

​យឹម សារ៉ាន់ អធិការ​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ចុះ​ផ្សព្វផ្សាយ​និង​ធ្វើ​បទ​បង្ហាញ ជុំវិញ ផលប៉ះពាល់ នៃ​គ្រឿងញៀន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នៅ​រសៀល​ថ្ងៃ​ទី​05 ខែ​មករា ឆ្នាំ​2017 នេះ លោក យឹម សារ៉ាន់ អធិការ​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង មន្ត្រី ជំនាញ ពាក់ព័ន្ធ​មួយចំនួន​ទៀត ចូលរួម​ធ្វើ​បទ​បង្ហាញ ជុំវិញ ផលប៉ះពាល់ នៃ​គ្រឿងញៀន ដល់ បុគ្គលិក​ក្រុមហ៊ុន​នំ​ស្រួយ លី លី ស្ថិតនៅ តាមផ្លូវ​បេតុង ភូមិ​ក្បាលដំរី សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

​ដើម្បី អប់រំ​ដល់ក​បុគ្គលិក​ក្រុមហ៊ុន​នំ​ស្រួយ លី លី ជុំវិញ ផលប៉ះពាល់​នៃ​គ្រឿងញៀន អញ្ជើញ​ជា​ធិបតី លោក​វរសេនីយ៍ត្រី យ៉ិន យឿ​ត ប្រធាន​ការិយាល័យ​នៃ​នាយកដ្ឋាន និតិ​កម្ម​អប់រំ ស្តា​និតិ​សម្បទា នៃ​អាជ្ញាធរ​ជាតិ​ប្រឆាំង​គ្រឿងញៀន លោក យឹម សារ៉ាន់ អធិការនគរបាល ខណ្ឌ​ពោធិ៍​សែន​ជ័យ មន្ត្រីនគរបាល​ជំនាញ លោកជំទាវ​នាយិកា កែវ មុំ​(​ម្ចាស់​ក្រុមហ៊ុន​លី​លី ហ្វ៊ូដ អ៊ិន ដាស​ទ្រី ខូ អិល​ធី​ឌី​) និង​បុគ្គលិក​ក្រុមហ៊ុន​លី​លី ចូលរួម​ទាំងអស់ ។​

​លោក យឹម សារ៉ាន់ អធិការ​បាន មានប្រសាសន៍ ក្នុង​ពិធី​ផ្សព្វផ្សាយ អប់រំ ខាងលើ​មាន​02​ចំណុច​សំខាន់ៗ​ដែល​ចំណុច​ទី​01 គឺ​ត្រូវ​ចូលរួម​គោរព​ច្បាប់ និង​ច្បាប់​ចរាច​រណ៍ សុវត្ថិភាព​ជា​ចំបង​និង​ចំណុច​ទី​02​ពាក់ព័ន្ធ គ្រឿងញៀន ជា​បទល្មើស មួយ ខណៈ​យក​ទៅ​ប្រើប្រាស់ ជួញដូរ ខុសច្បាប់ គ្រឿងញៀន ធ្វើឲ្យ មនុស្ស វង្វេង វ​ក់ បាត់ស្មារតី ឈានទៅដល់ ហ៊ាន​ប្រព្រឹត្ត បទល្មើស និង​ប្រព្រឹត្ត​អំពើ​ផ្សេង ប៉ះពាល់ ជះ​ឥទ្ធិពល​ធ្ងន់ធ្ងរ ដល់​ខ្លួន​អ្នកប្រព្រឹត្ត ដល់​សង្គម​គ្រួសារ និង​សង្គមជាតិ ។

​ឆ្លៀត​ក្នុង​ឱកាស​នេះ លោក​អធិការ បាន​ធ្វើ​ការអប់រំ និង​ផ្តាំផ្ញើរ ដល់​ក្មួយៗ សិស្សានុសិស្ស ឲ្យ​ឃ្លាតឆ្ងាយ ពី​គ្រឿងញៀន ទោះជា​ក្នុង​រូបភាព​ណាក៏ដោយ ចូរ​យក​ពេលវេលា​ទំនេរ ងាក​មក ការសិក្សា​រៀនសូត្រ ក្មួយៗ ជា​ទំពាំង​ស្នង​ឫស្សី ឬ​អាច​ឈានទៅដល់ អ​ភ​វឌ្ឍន៍​សង្គមជាតិ ឬ​អាច​យក​ពេលទំនេរ មកលេង​កីឡា ដើម្បី​សុខភាព ប្រសើេ​ជាង សេព​គ្រឿងញៀន ។​

​លោក យ៉ិន យឿ​ត បាន​ធ្វើ​បទ​បង្ហាញ ពី​លក្ខណៈ​សំគាល់ ប្រភេទ និង​ផលប៉ះពាល់ ដល់​ជីវិត​មនុស្ស ដោយសារ​គ្រឿងញៀន ដល់​ក្មួយៗ​សិស្សានុសិស្ស​ជា​ចុង​ក្រោយ​ក្រុមហ៊ុន លី លី ហ្វ៊ូត អោយ​ក្រុម​បុគ្កលិក​ទាំងអស់​ចំនួន​២៥០​នាក់ ដើម្បី​ធ្វើ​តេស្ត​ទឹកនោម​រក​សារធាតុ​ញៀន លទ្ធផល គឺ​មិន​មាន​បុគ្គលិក​ណា​មាន​ផ្ទុក​នូវ​សារធាតុ​ញៀន​នោះទេ ៕

 

heroin-campain-4 heroin-campain-1 heroin-campain-3

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.