ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ! ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការរកឃើញមន្រ្តីនគរបាល ២ ៣៣២នាក់ ខុសឈ្មោះ អក្ខរាវិរុទ្ធ និងភេទ ==> អាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួនបុរសបែកថ្នាំម្នាក់កាន់កាំបិតប៉័ងតោគំរាមកំហែងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ! ==> ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានគូសបញ្ជាក់ថា គិតចាប់តាំងពីថ្ងៃបើកសម្ពោធជាផ្លូវការនូវរូបសំណាក «បង្កងបាញ់ទឹក» នៅសួនច្បារមាត់បឹងតាកែវ ក្រុងដូនកែវកាលពីថ្ងៃទី៣០ ខែតុលា រហូតមកដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ កន្លងទៅនេះ ខេត្តតាកែវ បានទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ សរុបប្រមាណជិត ៣លាននាក់ ដែលបានអញ្ជើញមកកម្សាន្ត និងទស្សនាសមិទ្ធផលទេសចរណ៍ ដ៏ទាក់ទាញថ្មីនេះ។ ==> ក្រសួងរៀបចំដែនដី និងរដ្ឋបាលខេត្តស្វាយរៀង រៀបចំសិក្ខាសាលាបំពាក់បំប៉នសមត្ថភាព ស្តីពី «ការងាររៀបចំដែនដី និងនគរូបនីយកម្ម» ដើម្បីជំរុញការអភិវឌ្ឍន៍ ==> ព្រះរាជសុន្ទរកថាទាំងស្រុងរបស់ ព្រះមហាក្សត្រកម្ពុជា ឱកាសយាងបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលជាកិច្ចប្រជុំលើកដំបូងនៅកម្ពុជា ==> ប្រធានាធិបតីបារាំង និងភរិយា អញ្ជើញដល់ប្រទេសកម្ពុជា បើកទំព័រថ្មី នៃចំណងមេត្រី​ភាព​កម្ពុជា-បារាំង ==> សូមស្វាគមន៍ ឯកឧត្តម To Lam ប្រធានរដ្ឋវៀតណាម មកកាន់ព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ==> អង្គការយូណេស្កូបន្តគាំទ្រ និងផ្ដល់ជំនួយដល់​កម្ពុជា លើការអភិរក្សបេតិកភណ្ឌវប្បធម៌

អាជ្ញាធរ​ក្រុង​សៀមរាប​ដ៏​សកម្ម របស់​ពលរដ្ឋ បន្ត​ការងារ​ខ្លួន​រាល់ថ្ងៃ ត្រូវបាន​មហាជន រិះគន់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Aphiwat Kampuchea» |

http://kehaktompor-aphivatkampuchea.com.kh

Tel: 077 79 79 52 / 088 77 97 952 | WhatsApp: 012 58 04 55

ខេត្តសៀមរាប ៖ លោកស្រី តាំង សុ​បួ​យ ប្រជាពលរដ្ឋ រស់នៅ​ភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្លក្រាម ក្រុង – ខេត្ត សៀមរាប ម្ចាស់​តូប​លេខ ៣៥ A ! ៣៦ A ជួរ A9 នៅ​ផ្សារ​លើ​ធំថ្មី​ខេត្តសៀមរាប ! បាន​ប្រាប់​បណ្តាញ​ព័ត៍មាន​យើង នៅវេលា​ម៉ោង ១០ និង ៤០​នាទី ព្រឹក​ថ្ងៃ​ទី ០២ ខែ​មករា ឆ្នាំ ២០១៧ នេះ​ថា​៖ បន្ទាប់ ពី លោក ស៊ូ ប្លាតុ​ង អភិបាល​ក្រុង​សៀមរាប ! បាន​បញ្ជា​ឲ្យ​លោក សោម សម្បត្តិ អភិបាលរង ក្រុង និង​លោក ស៊ាន គឹម​ឋាន នាយករង​រដ្ឋ បាល​សា លា​ក្រុង​ខេត្ត សៀមរាប បាន ដឹកនាំ ក្រុម​ការ ងារ​ក្រោម​ឱវាទ ! ចុះ​រុះរើ ទូរ​លក់​គ្រឿងអលង្ការ ខាងលើ ! នៅវេលា​ម៉ោង ០៦ និង ៤០​នាទី ព្រឹក​ថ្ងៃ​អាទិត្យ​ទី ០១ ខែ​មករា ឆ្នាំ ២០១៧ ម្សិលមិញ មិនបាន សម្រច​រួច​មក ! បាន​បញ្ជា​ឲ្យ​កូនចៅ ក្រោម ឱ​វ៉ាទ យក សេចក្តីប្រកាស​មក​បិទ​នៅ​តូប​ខាងលើ ! ហើយ​ប្រាប់ ឲ្យ​លើក​ទូរចាស់ មក​ដាក់​លក់​វិញ ! មិន អនុញ្ញាតិ​ឲ្យ​ដាក់ទូរ ថ្មី​ឡើយ ! បើ​មិន​ដូច្នេះ​ទេ ! អាជ្ញាធរ​ចុះ​ធ្វើការ​រុះរើ ! មិន​ទទួលខុសត្រូវ រាល់​ការខូចខាត ឫ​បាត់បង់​ទ្រព្យសម្បត្តិ ឡើយ ។​

​លោកស្រី​បាន​បញ្ជាក់​ប្រាប់​អ្នកយកព័ត៌មាន​ថា​៖ នៅក្នុង​លិខិត​អនុញ្ញាតិ​ភាគ​គី​ខាង​គាត់ ! មាន​តូប ០២ គឺ តូប​លេខ ៣៥ A ! ៣៦ A ក្នុងនោះ​តូប​មួយ តម្រូវ​ដាក់​ទូ​០១ តូប​០២ មាន​ទូរ​០២ ! ប៉ុន្តែ អាជ្ញាធរ​ក្រុង ចុះ​រឹបអូស​យក ទូ​រ មួយ ( ០១ ) កាលពី វេលា​ម៉ោង​០៨ និង​១៣ នាទី ព្រឹក​ថ្ងៃ​ទី ១៧ ខែតុលា ឆ្នាំ ២០១៦ ! ដែល​មាន​វត្តមាន ឲ្យ​លោក សោម សម្បត្តិ អភិបាលរងក្រុង និង​លោក ស៊ាន គឹម​ឋាន នាយករង​រដ្ឋបាល​សាលាក្រុង​សៀមរាប ។

​លោកស្រី​បាន​បន្ថែមថា​៖ ទូរ​ចាស់​នៅសល់​មួយ ( ០១ ) បាន​បាក់បែក លោកស្រី បាន​លើក ទូ​រ ថ្មី មួយ មក​ដាក់​ជំនួស គឺ​ទូរ​មួយ ( ០១ ) ដដែល​គ្រាន់តែ​ធំ​ជាង​មុន​បន្តិច មិន​បាន​ប៉ះពាល់​ដល់ ផ្លូវ​សាធារណៈ​លើ​ផ្សារ​ឡើយ ។

​ជុំវិញ​សកម្មភាព ដ៍​សកម្ម​របស់​លោក ស៊ូ ផ្លា​តុង អភិបាលក្រុង​ខាងលើ​ខាងលើ ! ត្រូវបាន​មន្ត្រី​រាជការ មួយចំនួន​បាន​លើកឡើង​ថា​៖ អាជ្ញាធរ ធ្វើការ ឫ​ចុះ​អនុវត្ត នៅ​ថ្ងៃ​អាទិត្យ​មិន​ត្រូវ​ទេ ! ក៍​ប៉ុន្តែ ការងារ របស់​បក្ស វិញ ទើប បម្រើ​ប្រជាពលរដ្ឋ មិន​គិត​ពេលវេលា ! សកម្មភាព​ខាងលើ នេះ ប្រហែលជា ការងារ​ផ្ទាល់​ខ្លួន​នោះ​ទេ​មើលទៅ ៕
​ដោយ លុច ណា​ម​

 

souphlatong-market-1 souphlatong-market-2 souphlatong-market-3 souphlatong-market-4 souphlatong-market-5

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.