ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ

មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត​ប៉ៃលិន បើក​សន្និបាត​បូកសរុប​វាយតម្លៃ​ការងារ​អប់រំ​ឆ្នាំ​២០១៣ -២០១៤ និង​លើក​ទឹសដៅ​ឆ្នាំ​២០១៤-២០១៥

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ប៉ៃលិន​៖ នៅ​ព្រឹក​ថ្ងៃទី​២៣ ខែ​មករា ឆ្នាំ​២០១៥ នៅ​សាលប្រជុំ​មន្ទីរអប់រំ យុវជន និង​កីឡា ខេត្ត មាន​បើក​សន្និបាត​បូក​សរុប​វាយតម្លៃ​ការងារ​អប់រំ​ឆ្នាំ​២០១៣-២០១៤ និង​លើក​ទឹសដៅ​បន្ត​ឆ្នាំ​២០១៤-២០១៥ ក្រោម​អធិបតីភាព​លោក ផាន់ ចាន់ថុល អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន​ព្រមទាំង​មាន​ការចូលរួម​ពី​លោក តង់ ធារ៉ា ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា ខេត្ត​ប៉ៃលិន លោក​ប្រធាន​-​អនុប្រធាន​មន្ទីរ ជុំវិញ​ខេត្ត តំណាង​សហគម​ន៏ លោកគ្រូ​-​អ្នកគ្រូ ជាច្រើន​ផងដែរ ។​

​លោក តង់ ធារ៉ា ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត​ប៉ៃលិន បានឲ្យដឹងថា​៖ ក្នុង​ឆ្នាំ​សិក្សា​២០១៣-២០១៤ កន្លងទៅ​នេះ​លោកគ្រូ អ្នកគ្រូ និង​មន្ត្រី​អប់រំ​គ្រប់​លំដាប់ថ្នាក់ បាន​ខិតខំ​និង​សហការ​ជាមួយ​សហគម​ន៏​បាន​បំពេញ​ការងារ តាម​តូ​នាទី​ភារកិច្ច​យ៉ាងសកម្ម ពុះពារ​គ្រប់​ឧបសក្គ​លើក​ការកែទម្រង់​៨​ចំនុច​សំខាន់ៗ ដែល​បាន​ដាក់ចេញ​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​លទ្ធផល​ជា​ផ្លែផ្កា​គួរឲ្យកត់សំគាល់ ។​

​លោក ផាន់ ចាន់ថុល អភិបាលរង​ខេត្ត​ប៉ៃលិន បាន​មាន​ប្រសា​ស​ន៏​ក្នុង​អង្គសន្និបាត​ថា​៖ ដើម្បី​ឲ្យ​ឆ្នាំ​សិក្សា​ថ្មី​២០១៤-២០១៥ នេះ​កាន់តែ​មាន​ភាព​រីកចំរើន​ថែម​ទៀត លើ​វិស័យ​អប់រំ យុវជន​និង​កីឡា ដែល​មាន​ថ្នាក់​មេត្តយ​ត្យ​សិក្សា បឋមសិក្សា រហូត​ដល់​មធ្យមសិក្សា​ទាំងអស់ ព្រមទាំង​ការអប់រំ​ក្រៅ​ប្រព័ន្ធ​ផង​ដែរ​នោះ យើង​ត្រួវ​បន្ត​អនុវត្ត​ន៏ នូវ​គោលនយោបាយ​អប់រំ​មូលដ្ឋាន និង​ខ្លឹមសារ​អប់រំ​ដល់​សិស្សានុសិស្ស ឲ្យមាន​គុណភាព និង​ប្រសិទ្ធភាព​ថែម​ទៀត ដើម្បី​កសាង​យុវជន​ជំនាន់​ថ្មី ដែល​និង​ត្រៀមខ្លួន​ចូល​សមាហរណកម្ម​អាស៊ាន នៅ​ចុងឆ្នាំ​២០១៥ ខាង​មុខ​ប្រកបដោយ សមត្ថភាព គុណភាព​ពេញលិញ​ងាយស្រួល​ក្នុង​ការប្រកូតប្រជែង​ទីផ្សារការងារ ជាមួយ​យុវជន​អាស៊ាន ។​

​លោក​អភិបាលរង​បន្តទៀតថា​៖ អង្គសន្និបាត​ថ្ងៃនេះ ជា​ឪ​កាស​ដ៏​ល្អ​សម្រាប់​មន្ត្រី​អប់រំ​សំខាន់ៗ សហគម​ន៏ និង​អាជ្ញាធរ​ដែនដី ថ្នាក់មូលដ្ឋាន បាន​ពិភាក្សា​ផ្លាស់ប្តូ​យោបល់ ចំណោះ​ដឹង និង​បទពិសោធ​ន៏ គោលដៅ ដើម្បី​ដោះស្រាយ​បញ្ហា​នាៗ រិៈរក​នូវ​វិធានការ​សម្រាប់​ការអភិវឌ្ឍ​ន៏​លើ​វិស័យ​អប់រំ យុវជន និង​កីឡា និង​ទឹសដៅ​បន្ត​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់ ៕
​សេង សុវណ្ណារិទ្ធ

2015_01_05-(4) 2015_01_05-(2) 2015_01_05-(1) 2015_01_05

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.