ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

លោក ប៉ែន វណ្ណ​រិទ្ធ ដឹក​កម្លាំង​ចម្រុះ​ខេត្តកំពង់ធំ បន្ថែម​ល្បឿន និង​មាន​យ៉ាង​សន្ទុះ​ខ្លាំង ក្នុង​ការបង្ក្រាប​បទល្មើស​នេសាទ​ក្នុង​ដែន​គ្រប់គ្រង​របស់​ខ្លួន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពង់ធំ ៖ សាធារណជន សង្កេតឃើញថា សមត្ថកិច្ច រដ្ឋបាល​ជលផល កំពង់ធំ បាន​បន្ថែម​ល្បឿន និង​មាន​ជា​សន្ទុះ​ខ្លាំង ក្នុង​ការបង្ក្រាប​បទល្មើស​នេសាទ ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន ជាពិសេស បេសកកម្ម ដែល​ដឹកនាំ ដោយ លោក ប៉ែន វណ្ណ​រិទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពង់ធំ ។​

​ជាក់ស្ដែង នៅ​ក្នុង​បណ្ដាញ​ទំនាក់ទំនង (​វ៉​តហ្សាប់​) លោក ប៉ែន វណ្ណ​រិទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពង់ធំ ដែល​ដឹកនាំ​កំលាំងចម្រុះ ចុះបង្ក្រាប​បទ​ល្មើ​នេះ បាន​បង្ហោះ​របាយការណ៍ ឲ្យដឹងថា ថ្ងៃទី​២២ ខែ​ធ្នូ ឆ្នាំ ២០១៦​នេះ ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ធំ​,​ផ្នែក​រដ្ឋបាល​ជលផល ផាត់​សណ្ដាយ​,​សង្កាត់​រដ្ឋបាល​ជលផល​កំពង់ស្វាយ​ក្រោម សង្កាត់​រដ្ឋបាល​ជលផល​ពាម​បាង អធិការដ្ឋាន រដ្ឋបាល​ជលផល​ខាងជើង បឹង​ទន្លេសាប សហការ​ជាមួយ នគ​បាល​ចរាចរ​ផ្លូវទឹក នគ​បាល​សេដ្ឋកិច្ច​ខេត្ត អធិការ​ស្រុក កំពង់ស្វាយ ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ផាត់​សណ្ដាយ ផ្នែក​សឹក​រង ក្រុង​ស្ទឹងសែន កងទ័ពជើងទឹក មន្ត្រី​ឧទ្យានុ​រ​ក្ស​តំបន់​ស្នូល​បឹងទន្លេ​ឆ្មារ បាន​ចុះ​ប្រតិ​ប​តិ្ត​ការបង្ក្រាប​បទល្មើស​ជល​ផល នៅ​ចំណុច ប្រលិច​ច្រកែង ឃុំ​ពាម​បា​ង នឹង ផ្សោត​ឃុំ​ផាត់​សណ្តាយ ស្រុក​កំពង់ស្វាយ ។​

​លោក នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពង់ធំ បាន​បន្តថា ជា​លទ្ធផល​បង្ក្រាប​បទ​ល្មើស​នេសាទ​ខាងលើនេះ សមត្ថកិច្ច​ចម្រុះ​បាន​ធ្វើ​ការដកហូត និង​បំផ្លាញចោល​នូវ​វត្ថុតាង ដូចជា ៖ របាំង​សាច់​អួន​ចំនួន ០២ របាំង ប្រវែង ១២០០​ម៉ែត្រ , ឡុក ០៣ គ្រឿង -​លូ ០១ មាត់ ,​បង្គោល ៥០០ ដើម , ចាក់​លែង​ត្រី​ចំរុះ ៦០ គីឡូក្រាម​, ឆ្នុក ចំនួន ០៩ វង់​, អាគុយ ០៦ គ្រឿង , អំពូល​ភ្លើង ចំនួន ០៩ គ្រឿង , ដុំ​ភ្លើង​ចំនួន ០៩​គ្រឿង , ខ្សែភ្លើង ១៦៥​ម៉ែត្រ ,​បង្គោល​ឫស្សី ៩៦​ដើម , ខ្សែ​នីឡុង ៦៩០​ម៉ែត្រ ,​កាប់ បំផ្លាញ​បង្គោល​ឆ្នុក​ចំនួន ១៩៩ ដើម ស្មើរ ៤៦ កន្លែង​។​

​លោក ប៉ែន វណ្ណ​រិទ្ធ បន្ត​ឲ្យដឹងថា ចំពោះ​ការបង្ក្រាប​នេះ លោក​នឹង​បន្ត​បង្ក្រាប​នៅ​កន្លែង​ផ្សេង ទៀត ។ លោក នាយខ​ណ្ឌ ក៏​សូម​អំពាវនាវ សុំ​បងប្អូន​ប្រជាពលរដ្ឋ បញ្ឈប់​ការនេសាទ​ល្មើសច្បាប់ ព្រោះ​វា​នាំឲ្យ បាត់បង់​ពូជ​មច្ឆជាតិ និង​ខូចខាត​ថវិកា បងប្អូន នៅពេល​សមត្ថកិច្ច​បង្ក្រាប​។​

​គួរបញ្ជាក់​ថា រយៈពេល​៥​ថ្ងៃ​ជាប់​គ្នា ពី​ថ្ងៃ​ទី​១៥ មកដល់​ថ្ងៃ​ទី​២០ ខែ​ធ្នូ នេះ កម្លាំង​សមត្ថកិច្ច​ចំរុះ​ដឹកនាំ​ដោយ​លោក ប៉ែន វណ្ណ​រិទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​កំពង់ធំ ចេញ​ប្រតិបត្តិការ​បង្ក្រាប​យ៉ាង​ក្ដៅគគុក បង្ក្រាបបាន ៖ ១-​របាំង ចំនួន​២៥​របាំង ប្រវែង​១៨៣៦០​ម៉ែត្រ ៖ លប​លូ ៨៩​មាត់ , បង្គោល​ចំនួន ៥៨៨០​ដើម​។ ២-​ឆ្នុក​ចំនួន​៦ ៖ , អំពូល​ម៉ែត្រ ១​គ្រឿង , បំផ្លាញ​បង្គោល​ឆ្នុក​ចំនួន​៤៤០​ដើម ស្មើនឹង​១១​កន្លែង , ខ្សែភ្លើង​ប្រវែង ៥០ ម៉ែត្រ ,​អាគុយ​ចំនួន ២​គ្រឿង​។ ៣- របាំង​ស្បៃ​មុង ចំនួន​៥​របាំង ប្រវែង ១១៥០​ម៉ែត្រ ៖ ,​ឡុក ចំនួន ៤៩​គ្រឿង ,​លែង​កូន​ត្រី​ចំរុះ ទម្ងន់​៣៩០​គីឡូក្រាម​។ ៤-​របាំង​ធ្នួស ដាក់​ភ្ជិត​កាត់​ស្ទឹង ១២​កន្លែង ប្រវែង ២៤០​ម៉ែត្រ នៅ​ភូមិសាស្ត្រ ឃុំ​ផាត់​សណ្ដា​យ ស្រុក​កំពង់ស្វាយ ,​ឃុំ​ពាម​បា​ង ស្រុក​ស្ទោង និង​ក្រុង​ស្ទឹងសែន ៕​

 

 

img-20161224-wa0025 img-20161224-wa0026

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.