ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត

រដ្ឋាភិបាល​ចិន​ផ្តល់ជូន​មន្ទីរ​សុខាភិបាល​ខេត្ត​ប៉ៃលិន​នូវ​រថយន្ត​សង្គ្រោះ​ចំនួន ០៣ គ្រឿង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​ប៉ៃលិន ៖ កាលពី​រសៀល​ថ្ងៃ​ទី​២០ ខែ​មករា ឆ្នាំ​២០១៥ នៅ​បរិវេណ​មន្ទីរ ពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន ក្រោម​អធិបតីភាព​លោក ម៉ី ម​គ្គ អភិបាលរង​ខេត្ត​ប៉ៃលិន​លោក សេង រ៉​ន ប្រធាន​មន្ទីរ សុខាភិបាល​ខេត្ត​ប៉ៃលិន ព្រមទាំង​ក្រុម​គ្រួ​ពេទ្យ​ជាច្រើន​នាក់​ផងដែរ ។​
​មន្ទីរ​សុខាភិបាល​ខេត្ត​ប៉ៃលិន​ទទួល​បាន​រថយន្ត​សង្គ្រោះ​ចំនួន​៣​គ្រឿង​ជា អំណោយ​ឥត​សំណង​របស់​រាជរដ្ឋាភិបាល​ចិន តាមរយៈ​ក្រសួង​សុខាភិបាល ដើម្បី​បម្រើ​តម្រូវការ​ប្រជាពលរដ្ឋ​ដែល​មាន​គ្រោះភ័យ​ផ្សេងៗ ។​

​លោក​សេង រ៉​ន ប្រធាន​មន្ទី​សុខាភិបាល​ខេត្ត​ប៉ៃលិន​បានឱ្យដឹងថា មន្ទី​សុខាភិបាល​ខេត្ត​ប៉ៃលិន​បាន​ទទួល​បាន រថយន្ត​សង្គ្រោះ​ចំនួន​៣​គ្រឿង ពី​ក្រសួង​សុខាភិបាល​ដែលជា​ជំនួយ​ឥត​សំណង​របស់​រដ្ឋាភិបាល​ចិន​។ រថយន្ត​សង្គ្រោះ​នេះ​គឺ​បាន​បែងចែក​ទៅ​ដល់​មណ្ឌល់​សុខភាព​តាម​ឃុំ​ឆ្ងាយៗ សម្រាប់​បម្រើ​ដឹក​ជញ្ជួន​ប្រជាពលរដ្ឋ​ដែល​មាន​គ្រោះថ្នាក់​ជា​យថាហេតុ ផ្សេងៗ​តាម​តម្រូវការ​ដោយ​ឥត​គឹ​តថ្លៃ​។​
​លោក​បាន​បញ្ជាក់ថា រថយន្ត​សង្គ្រោះ​៣​គ្រឿង​នេះ ពិតមែន​តែ​មិន​ទាន់​បាន​គ្រប់គ្រាន់​ទៅ​តាម​មណ្ឌល់​សុខា​ភាព​ក្តី ប៉ុន្តែ​លោក​បាន​បែងចែក​រថយន្ត​សង្គ្រោះ​មួយ​គ្រឿង​ទៅ​ឱ្យ​មណ្ឌល់​សុខភាព ភ្នំ​ព្រាល​ស្ថិតក្នុង​ឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ​ដែល​នៅ​ឆ្ងាយ​ដាច់ ស្រ​យ៉ាល​ពី​ទីរួមខេត្ត​ប៉ៃលិន​។​

​លោក ម៉ី ម​គ្គ អភិបាលរង​ខេត្ត​ប៉ៃលិន​បាន​មានប្រសាសន៍​សូម​ថ្លែងអំណរគុណ​ដល់ រាជរដ្ឋាភិបាល​កម្ពុជា​ដែលមាន​សម្តេច​ស​តេជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ​បាន​ខិតខំ​ប្រឹងប្រែង​ស្វែងរក​ជំនួយ​គ្រប់បែបយ៉ាង​ទាំង វិស័យ​សុខាភិបាល ដើម្បី​អភិវឌ្ឍន៍​និង​បម្រើសេវា​សុខភាព​ជួន​ប្រជាពលរដ្ឋ​និង​ជួយ​ដឹក សង្គ្រោះ​ប្រជាពលរដ្ឋ​ពេល​ជួប​គ្រោះថ្នាក់​ផ្សេងៗ ៕

2015_photo1

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.