ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

​សមត្ថកិច្ច​ជំនាញ​ខេត្ត​រតនគិរី មិន​ហ៊ាន​បង្ក្រាប​ចែ​ណាន​ជា​ដឹក​ឈ្មួញ​ឈើ​ខុស​ច្បាប់​យ៉ាង​អនាធិបតេយ្យ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

សកម្មជន​ព្រៃឈើ  និង​មន្ត្រី​អង្គការ​ក្រៅ រដ្ឋាភិបាល​បានឲ្យដឹងថា  រហូតមកដល់​ពេល​នេះ​ឈ្មួញ ជាច្រើន​នាក់​រួមទាំង ចែ​ណាន ផង​ដែរ​នៅតែ​អាច​ប្រមូល​ទិញ ឈើ​និង​ដឹកជញ្ជូន​ឈើ​ប្រណីត ចេញ​ទៅ​ស្រុក​យួន យ៉ាង​ពេញបន្ទុក  ហើយ​មិន​ឃើញ​សមត្ថ​កិ​ច្ ច​និង​មន្ត្រី​ជំនាញ​ចាត់វិធានការ បង្ក្រាប​ឡើយ​។​

​មន្ត្រីរាជការ​ក្នុង​ខេត្ត​រតនគិរី  សង្ស័យ​ថា​លោក កែប កត់  នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ គឺជា​បង្អែក​ដ៏​រឹងមាំ​របស់​ចែ​ណាន ទើប​ឈ្មួញ​ម្នាក់​នេះ​អាច​ដឹកជញ្ជូន​ឈើ​ប្រណីត​ចេញពី​ស្រុក​វ៉ើន​សៃ ឆ្លងកាត់​ស្រុក​អូរ​ជុំ ចូល​មក​ចែកចាយ​នៅ​ក្រុង​បាន​លុង និង​ដឹកជញ្ជូន​ទៅ​លក់​នៅ​ស្រុក​យួន​យ៉ាង​រលូន​។ ប្រសិនបើ​ឈ្មួញ​ឈ្មោះ​ចែ​ណាន គ្មាន​ទំនាក់ទំនង​ជាមួយ​លោក កែប កត់ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃ​ទៀត​ទេ​នោះ គឺ​រថយន្ត​ដឹកឈើ​ប្រណីត​ខុស​ច្បាប់​របស់​ឈ្មួញ​ម្នាក់​នេះ ត្រូវ​ប្រឈម​នឹង​ការបង្ក្រាប ចៀស​មិន​ផុត​ឡើយ​។​

​សមត្ថកិច្ច​និង​មន្ត្រី​អាជ្ញាធរ​ក្នុង​ក្រុង​បាន​លុង ខេត្ត​រតនគិរី បានឲ្យដឹងថា រហូតមកដល់​ពេល​នេះ​ឈ្មួញ​ឈើ​ឈ្មោះ ចែ​ណាន នៅតែ​អាច​ប្រមូល​ទិញ​ឈើ​ប្រណីត​ពី​បណ្ដា​ស្រុក​នានា​យកមក​លក់​ចែកចាយ​តាម​ដេប៉ូ​និង​តាម​រោង​សិប្បកម្ម​កែច្នៃ​ឈើ​នៅ​ក្រុង​បាន​លុង ដោយ​គ្មាន​សមត្ថកិច្ច​ណា​ប៉ះពាល់​ឡើយ ។​

​ប្រភព​ខ្លះ​សង្ស័យថា លោក កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​រតនគិរី និង​នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ក្រុង​បាន​លុង ទទួល​ផលប្រយោជន៍​ជា​ប្រចាំ​ពី​ចែ​ណាន ទើប​បណ្ដោយ​ឲ្យ​ឈ្មួញ​រូបនេះ​ដឹកជញ្ជូន​ឈើ​ខុស​ច្បាប់​យ៉ាង​អនាធិបតេយ្យ​។ មន្ត្រី​អាជ្ញាធរ​ខេត្ត​រតនគិរី មួយចំនួន​ក៏​អាច​ទទួល​ផលប្រយោជន៍​ពី​ឈ្មួញ​ដឹក​ជញ្ជូន​ឈើ​ឈ្មោះ ចែ​ណាន ផង​ដែរ​ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​។​

​មួយ​រយៈពេល​កន្លង​ទៅ​នេះ​មាន​សេចក្ដីរាយការណ៍​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​បានឲ្យដឹងថា ឈ្មួញ​ឈ្មោះ ចែ​ណាន ដឹកឈើ​ប្រណីត​តាម​រថយន្ត​កាមរី​បា​ឡែន មិនតិច​ជាង​២០​ជើង​ពី​ស្រុក​វ៉ើន​សៃ ឆ្លងកាត់​ស្រុក​អូរ​ជុំ ចូល​មក​ក្រុង​បាន​លុង ដើម្បី​ចែកចាយ​ឲ្យ​ឈ្មួញ​ក្នុង​ក្រុង​បាន​លុង​។ ជាងនេះទៅទៀត​ចែ​ណាន ក៏​ធ្វើ​សកម្មភាព​ដឹកឈើ​ចេញពី​ក្រុង​បាន​លុង ឆ្លងកាត់​ផ្លូវ​ជាតិ​លេខ​៧៨​ចេញ​ទៅ​ស្រុក​យួន តាម​ច្រករបៀង និង​ច្រកព្រំដែន​ក្នុង​ស្រុក​អូរយ៉ាដាវ ។​

​សមត្ថកិច្ច​តាម​ដង​ផ្លូវជាតិ​លេខ​៧៨​ពី​ក្រុង​បាន​លុង ដល់​តំបន់​ព្រំដែន​ស្រុក​អូរយ៉ាដាវ មិន​ដែល​ហ៊ាន ប៉ះពាល់​រថយន្ត​ដឹកជញ្ជូន​ឈើ​ខុស​ច្បាប់​របស់​ចែ​ណាន​នោះទេ ហើយ​ពួកគេ​គិតតែ​ពី​រឿង​ប្រមូល​លុយ​ដាក់​ហោប៉ៅ​ប៉ុណ្ណោះ​ដើរ​ហឺ​ហា​រ​៕

 

che-nan-4 che-nan-1 che-nan-3

Filed in: ព័ត៌មានជាតិ, ព័ត៌មាន​សំខាន់ៗ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.