ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

​ប្រជា​នេសាទ​លក្ខណៈ​គ្រួសារ​សំណូមពរ​អភិបាលខេត្ត​កំពង់ឆ្នាំង​បង្ក្រាប​ទ​ល្មើស​ជលផល​គ្រប់​ប្រភេទ​នៅក្នុង​ដែន​សមត្ថកិច្ច​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​កំពង់ឆ្នាំង​ ៖ ឈ្មួញ​អ្នក នេសាទ​ល្មើស​ច្បាប់​ជា​ជន ជាតិ​វៀតណាម កំពុង​រត់​ការ នេសាទ​ចាប់​ត្រី ខណៈ​មាន អ្នកកាង​រត់ការ​បទ​ល្មើស​។

​ចាប់​តាំង​យប់​ថ្ងៃ​ទី ១៧  ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ​ស្រប  ពេល​ដែល​មាន​បទល្មើស​គ្រប់ ប្រភេទ​កំពុង​កើតឡើង​យ៉ាង គំហុក​ធ្វើអោយ​ប្រជា​នេសាទ លក្ខណៈ​គ្រួសារ​កំពុង​មាន​ការ ព្រួយបារម្ភ​យ៉ាងខ្លាំង​ពី​ផល​ប៉ះ ពាល់​ដល់​ការបាត់បង់​ប្រភព ធនធាន​មច្ឆា​ជាតិ ។​

​សេចក្តីរាយការណ៍​ពី  ប្រជា​នេសាទ​លក្ខណៈ​គ្រួសារ  នៅ​ឃុំ​ប្រឡាយ​មាស ស្រុក កំពង់​លែង​បាន​ឱ្យដឹងថា យប់  នេះ​មាន​បទល្មើស​នេសាទ  ប្រភេទ​ជន​រុញ​កំពុងតែ​នេសាទ ចាប់​ត្រី​ទាំង​តូច​ទាំង​ធំ​នៅ តំបន់​ក្រញា ។

​ទន្ទឹម​គ្នា​នេះ​ឧបករណ៍​ជន  រុញ​ដោយ​ប្រើប្រាស់​កម្លាំង  ម៉ាស៊ីន​ម៉ា​ស៊ូ​ត​ឆៃ​ណា​ជា​ច្រ គ្រឿង​មាន​ម្ចាស់​ឈ្មោះ តា​-​ផាក ជា​ជនជាតិ​វៀតណាម  ចាប់ផ្តើម​បញ្ចោ​ញ​សកម្មភាព នេសាទ​ត្រី​ជា​បណ្តើៗ ហើយ ក្នុង​ខេត្ត​កំពង់ឆ្នាំង ។​

​ដោយឡែក ការនេសាទ  ដោយ​ប្រើ​ឧបករណ៍​ទូក​អួន  អូស​គូ​ប្រើប្រាស់​ដោយ​កម្លាំង ម៉ាស៊ីន​ខ្នាត​ធំ​ដែល​មាន​ម្ចាស់ ជា​ជនជាតិ​វៀតណាម​ផងដែរ នោះ ។ អ្នក​រត់​ការ​ក៏​កំពុង​រត់  ការ​ខ្វែងដៃខ្វែងជើងរ​ហូត មាន​អ្នកខ្លះ​បាន​លួច​ចេញ​ធ្វើ ការនេសាទ​យក​ថ្ងៃ​ល្អ ដើម្បី  ចាប់​ត្រី​ទឹកសាប​ឆ្នាំ​២០១៦ នេះ​ការនេសាទ​ល្មើសច្បាប់ ទាំងនេះ ត្រូវបាន​គេ​រាយ​ការ  ណ៍​បន្ថែមថា ឈ្មួញ​បាន​នឹង  កំពុង​មមាញឹក​ចាប់​ត្រី​ទាំង តូច​ទាំង​ធំ ព្រម​ជាមួយនឹង  របាំង​ស្បៃ​មុង​ចាប់​ត្រី​ចម្រុះ​យ ក​ទៅធ្វើ​ចំណី​ត្រី​ឆ្តោ​ចិញ្ចឹម ក្នុង​បែ​យ៉ាង​អានាធិបតេយ្យ ផងដែរ ។​

​ដោយឡែក របាំង​សាច់ អួន​រាប់សិប​កន្លែង​ទៀត ក៏  កំពុងតែ​មមាញឹក​ដាក់​ស្ទាក់ ចាប់​ត្រី​ដែល​មាន​ប្រវែង​មួយ ខ្សែៗ​ចាប់ពី​២០០​ម៉ែត្រ រហូត  ដល់​ជាង​១០០០​ម៉ែត្រ​ដែល សកម្មភាព​បែប​នេះ​មាន​ស្ទើរ គ្រប់​ទីកន្លែង​នៅក្នុង​ដែន​នេ​- សាទ​ស្រុក​កំពង់លែង ស្រុក  បរិបូណ៌ ខេត្ត​កំពង់ឆ្នាំង ។

​ការធ្វើ​សកម្មភាព​នេសាទ  ល្មើស​ច្បាប់​បាន​យ៉ាង​រលូន បែប​នេះ​ដោយ​មាន​មេខ្យល់ ជា​ថៅកែ​ទូ​កឌុក​ជា​អ្នករត់ ការ​បង់លុយ​អោយ​សមត្ថកិច្ច  ជំនាញ​ពាក់ព័ន្ធ​ដែល​ចុះ​ទៅ តំបន់​នោះ ខណៈពេលដែល  គេ​បានដឹង​យ៉ាងច្បាស់​ថា លោក សោម ភារុណ នាយ ខ័ណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត កំពង់ឆ្នាំង បាន​ស្គាល់​ទីតាំង  ខាងលើ​នេះ​យ៉ាង​ច្បាស់ ប៉ុន្តែ លោក​មិន​មាន​វិធានការ​បង្ក្រាប បែរជា​បណ្តោយ​ឱ្យ​សកម្មភាព នេះ​បន្ត​យ៉ាង​រលូន ។​

​ជាក់ស្តែង​ការនេសាទ​កុំ ថា ឡើយ​រដូវ​បើក​នេសាទ  ទោះ​រដូវ​បិទ​នេសាទ​នេះ  ឈ្មួញ​ត្រី​ដែល​គេ​ស្គាល់​ជា​មេ ភូមិ​ថ្នល់​ឈើទាល ឃុំ​ផ្លូវ​ទូក  បាន​បញ្ចោ​ញ​សកម្មភាព​ដឹក ផល​អនុផល​នេសាទ​រួម​ទាង  ការនេសាទ​ល្មើសច្បាប់​យ៉ាង ក្រក្រើ​កក៍​គ្មាន​សមត្ថកិច្ច​ពាក់ ព័ន្ធ​ណាមួយ​ចេញមុខ​បង្ក្រាប​ឱ្យមាន​ប្រសិទ្ធភាព​ឡើយ ។​

​ពាក់ព័ន្ធ​ព័ត៌មាន​ខាងលើ នេះ ប្រជាពលរដ្ឋ​សំណូមពរ  ដល់​ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន  អភិបាល​នៃ​គណៈ​អភិបាល ខេត្ត​កំពង់ឆ្នាំង មេត្តា​ចាត់  វិធានការ​បង្ក្រាប​ឱ្យបាន​ទាន់ ពេលវេលា ។

​អ្នកយកព័ត៌មាន​យើង​មិន  អាច​ទំនាក់ទំនង​សុំ​ការបំភ្លឺ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល ខេត្ត​កំពង់ឆ្នាំង លោក សោម  ភារុណ បាន​នៅឡើយ​ទេ ៕

 

Filed in: ព័ត៌មានជាតិ, ព័ត៌មាន​សំខាន់ៗ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.