ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

លោក​ព្រំ វីរៈ​ប្រធាន​ស្ថានីយ៏​ជញ្ជីង​ថ្លឹង​រថយន្ត​ប្រចាំ​កូនដំរី ផាកពិន័យ​រថយន្ត​ដឹក​ទំនិញ​លើស​តោន​ដែល​មិន​បង់​ប្រចាំថ្ងៃ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​បន្ទាយមានជ័យ ៖ រថយន្ត​ធុន​ធំ​ប្រភេទ​ដឹក​ទំនិញ​ដឹក​ទម្ងន់​៥០ ទៅ​៧០ តោន បើក​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ ៥ តែង​ឆ្លងកាត់​ជញ្ជីង​មួយកន្លែង ស្ថិតនៅ​ភូមិ​កូនដំរី សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ដែល​បណ្តាល​ឲ្យ​ផ្លូវ​ខូចខាត មិន​បាន​ឃាត់​ផាកពិន័យ​ឬ​រើ​ទំនិញ​ទំលាក់​ចុះ​ទេ​គឺ​យក​លុយ​ហើយ​អោយ​ទៅ​តែម្តង ។​

​ប្រភព​ពី​ម្ចាស់​រថយន្ត​ដឹក​ខ្សាច់ ២ នាក់​ប្ដី​ប្រពន្ធ​បាន​ប្រាប់ថា រថយន្ត​ដឹក​ខ្សាច់​គាត់​ត្រូវ​គែ​ឃាត់​ទុក​រឿង​បញ្ហា​ផាកពិន័យ​តាម​ការ​ថ្លឹង​លើស​ទម្ងន់​ពី​រថយន្ត​ផ្ទុក​ចំនួន ៦ តោន​នោះ មិន​ថា អ្វី​ទេ ឲ្យតែ​ធ្វើ​ការ​អនុវត្ត​តាម​ច្បាប់​ទាំងអស់គ្នា ។ តែ​អ្វី​ដែល​មាន​ការតវ៉ា​មកលើ​ប្រធាន​ស្ថានីយ៏​ថ្លឹង​រថយន្ត​នេះ គឺ​មកពី​ម្ចាស់​រថយន្ត​បាន​ឃើញ​រថយន្ដ​ដទៃទៀត មិន​ចូល​ថ្លឹង​ហើយ​បាន​ចូល​ឲ្យ​លុយ​ប្រធាន​ស្ថានីយ៏​នោះ បើក​ឲ្យ​រថយន្ដ​ដទៃ​ទៀត​ទៅបា​ន ។ ដូច្នេះ​ទើប​មាន​ការទំនាក់ទំនងរ​ក​អ្នកសារព័ត៌មាន​ឲ្យជួយ​ដឹងឭ​ពី​បញ្ហា​នេះ ។ ថា​ចុះ​មាន​រថយន្ត​ដទៃ​គេ​លើស​ទម្ងន់​ដូចគ្នា​ហេតុដូចម្ដេច​គេ​ឲ្យ​លុយ​ហើយ​បើក​ទៅ​បាន​នេះ​ជា​ការ​ឆ្ងល់​។​

​យោង​តាម​សម្ដី​ម្ចាស់​រថយន្ដ​ដឹក​ខ្សាច់​ធ្វើ​បទ​សម្ភាស​ន៏​យ៉ាងខ្លី​មាន ដូច្នេះ​ថា រូបលោក​ទាំង​២ នាក់ ប្ដី​ប្រពន្ធ​បាន​សំរាក​នៅ​ទី​នោះ​ចំនួន ២ យប់​បាន​ឃើញ​ផ្ទាល់​នឹង​ភ្នែក​ដោយ​និយាយថា កន្លែង​ស្ថានីយ៏​ថ្លឹង​រថយន្ដ​កូន​ដំរីមា​ន​ការ​លំអៀង​មកលើ​ម្ចាស់​រថយន្ដ​ដឹកទំនិញ​ធ្ងន់ៗ ដូចគ្នា​មាន​រថយន្ដ​ផ្ទុក​ទំងន់​លើស​តោន​ដល់ ៦ តោន ៧ តោន ក៏​មាន​បាន​ឲ្យ​លុយ ហើយ​បាន​ទៅ​មាន​រថយន្ដ​ដឹក​ទំនិញ​ខ្លះទៀត​មិន​ចូល​ជញ្ជីង​ទេ ម្ចាស់​រថយន្ដ​ចុះ​មក​បង់​លុយ​ហើយ​បើក​ទៅ ។ ដូច្នេះ​ម្ចាស់​រថយន្ដ​ដឹក​ខ្សាច់ មាន​រូបភាព​នេះ សំណូមពរ​ដល់​អង្គភាព​ស្ថានីយ៏​ថ្លឹង​រថយន្ដ​ទាំងអស់ មេត្តា​កុំ​លំអៀង បើ​លើស​ទំងន់​បង់លុយ​ទាំងអស់គ្នា បើ​ឃាត់​រថយន្ដ​សូម​ឃាត់​ទាំងអស់​គ្នា​នេះ​ជាការ​សំណូមពរ​ដល់​ម្ចាស់​រថយន្ដ​ដឹក​ខ្សាច់ ។​

​លោក ព្រំ វីរៈ ប្រធាន​ស្ថានីយ៏​ថ្លឹង​រថយន្ដ បាន​ដើរ​ចេញមក​ពី​កន្លែង​ធ្វើ​មុខ​ជូរ បាន​ជួប​និង​អ្នកសារព័ត៌មាន​បាន​និយាយថា ធ្វើការ​តាមច្បាប់​របស់​រដ្ឋបាល រថយន្ដ​ណា​ដឹក​លើស​ទំងន់ និង​រថយន្ដ​ទាំងឡាយ​ណា​កែ​ខុស​ទ្រង់ទ្រាយ​ដើម ចូល​ជញ្ជីង​ឃើញថា លើស​ជា​បទល្មើស​ក្នុង​ការដឹកជញ្ជូន​តាម​ផ្លូវគោក ដូច្នេះ​ជន​នោះ​ត្រូវ​បង់​ផាកពិន័យ​តាម​ច្បាប់​រដ្ឋបាល ដោយ​គ្មាន​ប្រកែក​បាន ។

​តាមពិតទៅ មិនមែន​លើស​៦​តោន ឲ្យ​ជន​នោះ​បង់​២​លាន​៥០​សែន​រៀល​ទេ គឺ​១៥​លាន​រៀល​ឯណោះ ការនិយាយ​នេះ​ទំនង​រាង​ខឹង​ផង !! ឈឺចិត្ត​ផង !! ពីព្រោះ​កន្លែង​នេះ​ធ្លាប់​ធ្វើ​អញ្ចឹង​យូរហើយ !!! ឥឡូវ​មាន​រឿង​កើតឡើង ។​

​ការ​ផ្ដល់​បទ​សម្ភាស​ន៏​រវាង​លោក ព្រំ វីរៈ និង​អ្នកសារព័ត៌មាន​តាមរយៈ​ទូរស័ព្ទ​ដៃ​នា​ពេល​ថ្មីៗ​នេះ លោក​ឆ្លើយ​ថា រឿង​ហ្នឹង​បាន​បង់​ផាកពិន័យ​ចប់សព្វគ្រប់​អស់ហើយ ។ អ្នកសារព័ត៌មាន​សុំ​ចុះផ្សាយ​លោក​ឆ្លើយ​ថា​ចុះ​ទៅ ហើយ​បិទ​ទូរស័ព្ទ ។​

​ប្រភព​អ្នកបច្ចេកទេស​ថ្លឹង​ជញ្ជីង​រថយន្ត​បានបញ្ជាក់​ថា បើ​ចង់ស៊ី​ក្រៅផ្លូវការ ទោះជា​ដាក់​កាំ​ម៉ា​រ៉ា​នៅ​ស្ថានីយ៍​ក៏​គេ​ផាក​ពិន័យ​ស៊ី​ក្រៅ​បានដែរ​ ​ពេល​ឃើញ​រថយន្ត​ពី​ចម្ងាយ​បិទ​កាំ​ម៉ា​រ៉ា ឬ​ក៏​បិទ​ភ្លើង​ដោយ​រាយការណ៍​ថា ភ្លើង​រអាក់រអួល ឬ​ខុស​បច្ចេកទេស​ជាដើម ៕

 

kaundamrey-1 kaundamrey-2

Filed in: ព័ត៌មានជាតិ, ព័ត៌មាន​សំខាន់ៗ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.