ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង

មន្ត្រីយោធា ច្រករបៀង ណងច័ន្ទ ភូមិជោគជ័យ គំរាមសម្លាប់អ្នកកាសែត ព្រះច័ន្ទកម្ពុជា និងភ្នាក់ងារ ទូរទស្សន៍នាគព័ន្ទ ខណៈកំពុងយកព័ត៌មាន ពលករឆ្លងដែនខុសច្បាប់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្តបន្ទាយមានជ័យ ៖ អ្នកសារព័ត៌មាន‌ នៅតំបន់ជាយដែន កម្ពុជា-ថៃ សូមគោរពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី‌ នៃព្រះរាជាណាចក្រកម្ពុជា មេត្តាជួយរកយុត្តិធម៌ ដល់ក្រុមអ្នកសារព័ត៌មាន ដែលត្រូវបុគ្គលយោធា ឈរជើង នៅច្រករបៀងណងចាន់ ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ណាហ៊ានបង្ក្រាប នូវអំពើយង់ខ្នងរបស់គាត់ឡើយ ។

សម្ដេចតេជោជាទីគោរព ដ៏ខ្ពង់ខ្ពស់បុគ្គលយោធានោះ ជាយោធា នៅវរល្បាតលេខ៥០៣ ចំណុះអោយ យោធភូមិភាគទី០៥ ដែលវរល្បាតនោះដឹកនាំ ដោយលោក ឃួន ជឿន ។

មន្ត្រីយោធា ចំណុះឲ្យអង្គភាព វរៈលេខ៥០៣ ចំណុះយោធិភូមិភាគទី៥ ដែលប្រចាំការ នៅច្រករបៀង ណងច័ន្ទ កូនចៅលោក ឃួន ជឿន បានធ្វើការ គំរាមសម្លាប់ អ្នកកាសែត ព្រះច័ន្ទកម្ពុជាចំនួន ២ នាក់ ខណះពេល ដែលពួកគេកំពុងតែ ផ្តិតយករូបភាព និងយកព័ត៌មាន នៅទីនោះ ពីការនាំពលករ រាប់រយនាក់ ចេញដោយខុសច្បាប់ ជាថ្នូរនិងលុយ យ៉ាងច្រើនសន្ធឹកសន្ធាប់ ។

ហេតុការណ៍ គំរាមបាញ់សម្លាប់ អ្នកកាសែតព្រះច័ន្ទកម្ពុជាទាំង ២ នាក់ធ្វើឡើង នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦ នៅក្នុងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

លោក ប៉ាត សុខ ចាងហ្វាងកាសែត ព្រះច័ន្ទកម្ពុជា បានឲ្យដឹងថា ៖ ភ្នាក់ងារ យកព័ត៌មានកាសែត ព្រះច័ន្ទកម្ពុជា ចំនួន២នាក់ ត្រូវបានមន្ត្រីយោធា ប្រចាំការ នៅច្រករបៀងណងច័ន្ទ គំរាមសម្លាប់ចោល បន្ទាប់ពីពួកគេ បានទៅផ្តិត យករូបភាព និងយកព័ត៌មាន នៅទីនោះ ពីការនាំពលករ រាប់រយនាក់ចេញ ដោយខុសច្បាប់ ជាថ្នូរនឹងការលុយ យ៉ាងច្រើនសន្ធឹកសន្ធាប់ ។

លោកបន្តថា ៖ ការយកលុយនោះ គឺគេមានមេខ្យល់ ដែលជាអ្នកនាំផ្លូវ ហើយក្នុងម្នាក់ៗ ត្រូវបង់លុយ ឲ្យទៅច្រកនេះ ចំនួន១២០បាត (លុយថៃ) ។ លោកបញ្ជាក់ថា ករណីនេះ កូនចៅរបស់ លោកបានផ្ញើរ ឯកសារមក លោកដោយមានភ្ជាប់ មកនូវរូបភាព និងសម្លេងរួចហើយ ។ ដូច្នេះលោក សម្រេចដាក់ពាក្យ ប្តឹងមន្ត្រីច្រករបៀង ខាងលើនេះ ខាងមុខដ៏ខ្លីនេះ ។

ទាក់ទិនទៅនឹង ករណីនេះដែរ លោកវរសេនីយ៍ទោ អ៊ុន សុច័ន្ទ ប្រធានច្រក របៀង ណងច័ន ចំណុះភូមិភាគទី៥ មិនអាចស្វែងរកសុំការបំភ្លឺបានទេ នារសៀលថ្ងៃទី១៦ ខែកញ្ញានេះ កន្លងទៅ ។

ខាងលើជារឿងរាវមួយវគ្គហើយ ទើបតែថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៦ គឺថែមមួយឈុតទៀត ហើយដោយអស់ លោកក្រុមយោធាឈរជើង នៅភូមិជោគជ័យ បានគំរាមកំហែង ដល់ភ្ញាក់ងារ ទូរទស្សន៍នាគព័ន្ទ ដោយបានដកហូត យកបណ្ឌ័សំគាល់ខ្លួនរបស់លោក ព្រាប ឥន្ទវឌ្ឌ្យនះ អ្នកយកព័ត៌មានអោយទូរទស្សន៌នាគពន្ទ័ រួមទាំងមានស្ត្រីម្នាក់ទៀត តាមថតរូបអ្នកសារព័ត៌មានយ៉ាងសាហាវ ។ កាយវិការ ប្រៀបបានដូច ក្នុងរឿងហុងកុង ឈុតក្រុមពួកជួញដូរមនុស្សឆ្លងទ្វីបចឹង ។

ហេតុការណ៍‌ខាងលើនេះ កើតមាននៅចំនុច ភូមិជោគជ័យ ច្រករបៀង ណងចន្ទ័ ជាចំនុច ដែលយោធា វរល្បាតលេខ ៥០៣ ចំណុះអោយយោធិ ភូមិភាគ ដែលដឹកនាំ ដោយលោក ឃួន ជឿន តែលោក ឃួន ជឿន ពុំអាចសុំការបំភ្លឺ ពីហេតុការណ៍នេះបានទេ គឺទូរសព្ទ័តេចូល តែលោក មិនលើកតែម្ដង ។‌

គួរកត់សម្គាល់ថា នៅខេត្តបន្ទាយមានជ័យ មានច្រកបៀងជាច្រើនកន្លែង កំពុងសំរុកនាំពលករ ទៅប្រទេសថៃ យ៉ាងគំហុកក្នុងមួយថ្ងៃៗ ដោយមិនឃើញ មានសមត្ថកិច្ចខាងណា ចុះទប់ស្កាត់នោះទេ ដោយឃើញ តែអ្នកមកយកលុយ ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.