ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង

​អនុប្រធាន​ពន្ធនាគារ​ខេត្ត​ប៉ៃលិន បដិសេធ​ការចោទប្រកាន់ ឱប​ថើប​អ្នកទោស​នៅក្នុង ពន្ធនាគារ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​ប៉ៃលិន ៖ បន្ទាប់ពី​មាន​សេចក្តីរាយការណ៍​ចេញពី​ពន្ធនាគារ​ខេត្ត​ប៉ៃលិន​ថា អនុប្រធាន​ពន្ធនាគារ​ខេត្ត​ប៉ៃលិន​ម្នាក់ បាន​ប្រព្រឹត្តិ​រឿង​មិន​ត្រឹមត្រូវ ដោយ​ហៅ​អ្នកទោស​ស្រី ជា​អតីត​តារាចម្រៀង​ម្នាក់ ទៅ​អង្គុយ​ផឹកស៊ី​ជាមួយ​គ្នា ហើយ​ឱបថើប​នៅមុខ​អ្នកទោស និង មន្ត្រី​ពន្ធនាគារ​មួយចំនួន​នៅ​មុខ​ពន្ធនាគារ​ខេត្ត ក្នុងភូមិ​ទឹក​ចេញ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ។ តែ​ខាង​សា​ម៉ី​ខ្លួន បាន​អះអាង​ថា គឺ​មាន​គេ​មួលបង្កាច់​រូបលោក ដោយ​ខ្លួន​មិន​បាន​ប្រព្រឹត្ត​ដូច​ការចោទប្រកាន់​អ្វី​នោះទេ ។

​ក្រោយពី​មាន​ព័ត៌មាន​លេចឮ​ថា លោក អ៊ុយ វិចិត្រ អនុប្រធាន​ពន្ធនាគារ​ខេត្ត​ប៉ៃលិ ន បាន​ហៅ​ទណ្ឌិត​ស្រី​ម្នាក់ ឈ្មោះ អ៊ូ រស្មី ជា​អតីត​តារាចម្រៀង ទៅ​អង្គុយ​ផឹកស៊ី​ជាមួយ​នៅ​អាគារ​ខាងលើ ហើយ​បាន​ប្រព្រឹត្តិ​អំពើ​មិនគួរ​គប្បី​ជាមួយនឹង​នាង ។  លោក អ៊ុយ វិចិត្រ បាន​បដិសេធ​ទាំងស្រុង​នឹង​ព័ត៌មាន​ចចាមអារ៉ាម​ខាងលើនេះ ដោយ​លោក​ទទួលស្គាល់ថា ពេលនោះ​មាន​ការផឹកស៊ី​ជាមួយនឹង​អ្នកទោស ដោយ​មាន​មន្ត្រី​អនុរក្ស​ពន្ធនាគារ​ចូលរួម​ជាច្រើន​នាក់​ផង​ដែរ ហើយ​លោក​អត់​បាន​ធ្វើ​ដូច្នោះ​ទេ ។
​លោក​បន្ត​ទៀត​ថា ក្នុង​កម្មវិធី​នោះ​គេ​បាន​ចាប់ផ្តើម​នៅ​វេលា​ម៉ោង​១២​ថ្ងៃ​ទ្រង់ ថ្ងៃទី​១៨ ខែវិច្ឆិកា រហូតដល់​ម៉ោង​៤ និង​៣០​នាទី​រសៀល ថ្ងៃ​ដដែល ទើប​ចប់ តែ​រូប​លោក​បាន​ទៅ​ចូលរួម​ក្រោយ​គេ ហើយ​មាន​ការប៉ះពាល់​បន្តិចបន្តួច​ដែរ ជាមួយ​នឹង​នាង អ៊ូ រស្មី ដោយសារ​ពេលនោះ លោក ផឹកស៊ី​ទៅ​ស្រវឹង ហើយក៏​មាន​ការ​ប៉ះ​ពាន់​បន្តិចបន្តួច មិន​ធ្ងន់ធ្ងរ​ដូច​គេ​អះអាង​នោះ​ទេ ពីព្រោះ​រូបលោក​ចូល​ចិត្តការ ច្រៀង​សប្បាយ ។

​គួររំលឹកថា មូលហេតុ​ដែល​នាង​សុំ​ប្តូរ​ចេញពី​ពន្ធនាគារ​ព្រៃ​ស មក រស់​នៅក្នុង​ពន្ធនាគារ​ខេត្ត​ប៉ៃលិន ដោយសារ​នាង​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​អ្នកទោស​ម្នាក់ទៀត ឈ្មោះ យ៉េន កា​រ៉ាត់ ដែល​ជា​អនិកជន រស់នៅ​ប្រទេស​អូស្ត្រាលី ជាប់ទោស​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន  បន្ទាប់​ពី​ស្រឡាញ់គ្នា​រួច ទើប​សុំ​ប្តូរ​មក​ប៉ៃលិន​នេះ​តែម្តង ។

​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​នេះ ភ្នាក់ងារ​យើង​មិនអាច​ទាក់ទង​ទៅ​លោក អ៊ុយ វិចិត្រ បំភ្លឺ បានទេ ។ លោក សុខ សារូ អនុប្រធាន​ពន្ធនាគារ បានឱ្យដឹងថា ពាក់ព័ន្ធ​នឹង​បញ្ហា​ខាងលើ នេះ ខាង​លោក អត់​បាន​ដឹង​រឿង​នោះទេ ហើយ​លោក​ក៏​អត់​បាន​ចូលរួម​ផឹកស៊ី​ជាមួយ​អ្នក ស្រី​ម្នាក់​នោះដែរ ។ ចំណែក លោក នៅ ធឿង ប្រធាន​ពន្ធនាគារ ខេត្ត​ប៉ៃលិន បានឱ្យដឹងថា នៅក្នុង​ពន្ធនាគារ​ខេត្ត​ប៉ៃលិន អត់​មាន​រឿង​ឱប​ថើប​គ្នា​បែបនេះ​ទេ ហើយ​នេះ​ជា​រឿង​បំផ្លើស ប៉ុណ្ណោះ ។

​សូមបញ្ជាក់​ថា ក្រោយ​បើក​សវន​ការ​កាលពី​ថ្ងៃ​ទី​២១ ខែ​សីហា ឆ្នាំ​២០១៤ នាង អ៊ូ រស្មី អតីត​តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម​ឆ្លងដែន និង រៃ​មាស ត្រូវបាន​កំណត់​ទោស​ចំនួន​៧​ឆ្នាំ ពី​បទ​សញ្ចារកម្ម ដែល​មាន​ស្ថាន​ទម្ងន់ទោស និង ពីបទ​ការជួញដូរ​មនុស្ស​ខុសច្បាប់ ។ នាង​ត្រូវ​សាលាឧទ្ទរ​រាជធានី​ភ្នំពេញ ប្រកាស​សម្រាល​ទោស​ពី​៧​ឆ្នាំ មក​ត្រឹម​៥​ឆ្នាំ កាលពី ខែ​កុម្ភៈ ឆ្នាំ​២០១៦ មុននេះ និង​ត្រូវ​គេ​បញ្ជូន​ចេញពី​គុក​ព្រៃ​ស តែ​មិន​មាន​ដំណឹង​ថា​យក​ទៅ​ឃុំ​នៅឯណា​នោះ​ឡើយ ៕ ដោយ ៖ នីយ៉ា​

 

 

 star1

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.