ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

លោក​ឧកញ៉ា​ទ្រី ភាព បើក​សង្វៀន​បញ្ជល់មាន់​ជ្រក​ក្រោម​ស្លាក​កាស៊ីណូ​ផ្គើន​និង​បទបញ្ជា​របស់​សម្តេច​ក្រ​ឡា​ហោម​សខេង​?

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​រតនគិរី​៖ សង្វៀន​បញ្ជល់មាន់​របស់​ឧកញ៉ា ទ្រី ភាព  ដុះ​ស្លែ​មួយ​កន្លែង​ដែល​កំពុងតែ​ជ្រក​ក្រោម​ស្លាក់​កាស៊ីណូ ដែល​មាន​ទីតាំង​នៅ​ជាប់​ច្រកទ្វារ​អន្តរជាតិ​អូរយ៉ាដាវ ស្ថិតក្នុង​ភូមិ​ប៉ក់​ធំ ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូរ​ញ៉ា​ដាវ ខេត្ត​រតនគិរី បាន​បើក​ដំណើរការ​លេង​យ៉ាង​គក្រឹកគគ្រេង​យ៉ាង​អាណាធិបតេយ្យ​ដោយ​មិន​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ទៅ​បង្ក្រាប​តាម​បទបញ្ជា​របស់​សម្តេច​ក្រ​ឡា​ហោម​សខេង​នោះឡើយ​?​។​

​តាម​ប្រភព​ព័ត៌មាន​ច្បាស់ការ​បានឲ្យដឹងថា​?​អ្នក​ចូល​ទៅ​លេង​សុទ្ធសឹងតែ​ជា​ជនជាតិខ្មែរ មិន​មាន​ជនជាតិ​បរទេស​នោះ​ទេ ដែល​ជា​ដើម​ហេតុ​ធ្វើឱ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ​វង្វេង​ក្នុង​ល្បែងភ្នាល់​តាមរយះ​ល្បែង​បញ្ជល់មាន់​មួយ​នេះ ធ្វើឱ្យ​ពលរដ្ឋ​មាន​បញ្ហា​ក្នុង​គ្រួសារ បង្កើត​បំណុល​កាន់តែច្រើន ដើម្បី​យកប្រាក់​ទៅ​ភ្នាល់​ល្បែង​បញ្ជល់មាន់​នេះ ដោយ​បំពាន​ទៅលើ​ច្បាប់​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​ទាំង ៩ ចំណុច ដែល​រាជរដ្ឋាភិបាល​ប្រកាស​ឱ្យ​អនុវត្ត​ន៏​ឱ្យបាន​ជា​ដាច់ខាត ។​

​នា​ពេល​កន្លងមក​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានប្រកាស​ហាម​ជាដាច់ខាត​ថា​? រាល់​កាស៊ីណូ​ទាំងអស់​មិន​អនុញ្ញាត​ឱ្យ​ប្រជាព​រដ្ឋ​ខ្មែរ​ចូល​លេង​នោះទេ​? ក៏​ប៉ុន្តែ​រាល់​បទបញ្ជា​ផ្សេងៗ​របស់​សម្តេច​ហាក់បីដូច​ជា​មិន​មាន​ប្រសិទ្ធភាព​សោះ ជាក់ស្តែង​ដូចជា​កាស៊ី​របស់​ឧកញា ទ្រី ភាព ដែល​កំពុង​ធ្វើ​សកម្មភាព​យ៉ាង​គ្រឹក​គគ្រេង នៅ​ល្បែង​បញ្ជល់មាន់​ដែល​បើក​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ចូល​ទៅ​លេង​ដោយ​បើកចំហរ អត់​ជំពាក់​អ្នកណា​មួយ​រៀល​? ។

នា​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ​ផង​ដែរ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​បាន​ចេញ​បទបញ្ជា​ឱ្យ​សមត្ថកិច្ច​បង្ក្រាប​ឱ្យបាន​ជា​ដាច់ខាត​នៅ​ល្បែងស៊ីសង​ខុសច្បាប់ គ្រប់​ប្រភេទ ដើម្បី​អនុវត្ត​ឱ្យបាន​នៅ​ច្បាប់​ភូមិ​-​ឃុំ​មាន​សុ​វត្ថ​ភាព​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា ពាក់ព័ន្ធ​នឹង​ករណី​បទល្មើស​ល្បែងស៊ីសង​គ្រប់​ប្រភេទ​នៅ​ទូទាំង​ប្រទេស ក្រសួង​មហាផ្ទៃ​នឹង​បង្កើត​នាយកដ្ឋាន​គ្រប់គ្រង​ទៅ​លើ​ល្បែង​ស៊ី​ខុស​ច្បាប់​ទាំងអស់​នោះ ។

​បើ​តាម​សេចក្តីរាយការណ៍​មួយ​បានឲ្យ​ដឹង​ពី​កន្លែង​សង្វៀន​បញ្ជល់​មាន់​ខាងលើ​នោះ​ថា ម្ចាស់​សង្វៀន​បញ្ជល់មាន់​ដុះ​ស្លែ​ដែល​ជ្រក​ក្រោម​ផ្លាក់​កាស៊ីណូ​របស់​លោក​ឧកញ៉ា​ទ្រី​ភាព នេះ​មាន​លោក​សុខ គឹម​សាន្ត ឫ​ហៅ​ឧកញ៉ា​មាន់ សុខ គឹម​សាន្ត បាន​បើក​លេង​ក្នុង​១​សប្តាហ៍​ចំនួន​៣​ថ្ងៃ​ទៅ​៤​ថ្ងៃ គឺ​ច័ន្ទ ព្រហស្បត្តិ៍ សុក្រ និង​សៅរ៍ ប៉ុន្តែ​បើ​មាន​គូរ​ណាត់​ពិសេស​ដែល​មកពី​តាម​ខេត្ត​ផ្សេងៗ​ដូចជា​ខេត្ត​កំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង​។​ល​។ គេ​លេង​ច្រើន​ថ្ងៃ​ជាងនេះទៅទៀត ដោយ​គូរ​ពិសេសៗ​គេ​ចាក់​ដល់​ទៅ​រាប់ម៉ឺន​ដុល្លារ​ឯណោះ ។

​ប្រភព​បាន​បន្ត​ឲ្យដឹង​ទៀតថា មាន​ក្រុម​អ្នកញៀន​ល្បែង​បញ្ជល់មាន់​នេះ​ច្រើន​នៅ​ក្រុង​បាន​លុង ខេត្ត​រតនគិរី​ដែល​អ្នក​ទាំងនោះ​ភាគច្រើន​សុទ្ធសឹងតែ​ជា​សមត្ថកិច្ច​ទៀតផង ដូច​ជា​ប៉ូលិស​វរៈ និង​យោធា​។ មិនតែប៉ុណ្ណោះ​នៅក្នុង​បរិវេណ​សង្វៀន​បញ្ជល់មាន់​នេះ​ទៀត​បាន​បង្កប់​នូវ​ល្បែងស៊ីសង​ជាច្រើន​ប្រភេទ​ដូចជា​បៀរ អាប៉ោង និង​យ៉ូ​គី​។​ល​។ ដែល​ជាហេតុ​ធ្វើអោយ​មាន​ប្រជា​ពលរដ្ឋ​ខ្មែរ​ជាច្រើន​នាក់​បាន​ចូល​ទៅ​លេង​ល្បែង​ទាំងនោះ​ផងដែរ​។​

​ពាក់ព័ន្ធ​ជុំវិញ​ករណី​ខាងលើនេះ សារព័ត៌មាន​យើង​មិនអាច​សុំ​ការពន្យល់​ណាមួយ​ពី​លោក​ឧកញ៉ា​ទ្រី​ភាព​នោះទេ ?  ថា​តើ​សង្វៀន​បញ្ជល់មាន់​របស់​គាត់​មានច្បាប់​ឫ​អត់​ច្បាប់ ។ ចំណែក​លោក ម៉ា វិចិត្រ អភិបាលស្រុក​អូរយ៉ាដាវ​បាន​ឆ្លើយថា កន្លងមក​លោក​ធ្លាប់បាន​មើល​សជណ​ដែរ ប៉ុន្តែ​ឥឡូវនេះ មិនដឹងថា យ៉ាងម៉េច​នោះទេ​។ ប៉ុន្តែ​ពាក់ព័ន្ធ​ទៅ​នឹង​ពលរដ្ឋ​ខ្មែរ​ដែល​បាន​ចូល​លេង​នោះ លោក​បាន​ទទួលស្គាល់ វា​ពិតជា​មាន​មែន ៕

 

Filed in: ព័ត៌មានជាតិ, ព័ត៌មាន​សំខាន់ៗ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.